ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខេត្តប៉ៃលិន! បេក្ខជនប្រឡងមធ្យមសិក្សាទុតិយភូមិ មានចំនួនជិត ៧០០នាក់

2 ថ្ងៃ មុន
  • ប៉ៃលិន

ខេ្ត​ប៉ៃលិន ៖ រហូត​មក​ដល់​ព្រឹក​ថ្ងៃ​ទី​១០ ខែសីហា ឆ្នាំ​២០២៦ លោក​ជំទាវ​បណ្ឌិត បាន ស្រី​មុំ អភិបាល នៃ​គណៈ​អភិបាលខេត្ត​ប៉ៃលិន បើក​វិញ្ញាសា និង​លើកទឹកចិត្ត​ដល់​ក្មួយ​ៗ ដែល​កំពុង​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា ទុតិយភូមិ (​បាក់​ឌុ​ប​) ឆ្នាំ​សិក្សា​២០២៥-២០២៦ ឱ្យ​ខិតខំ​ប្រឹងប្រែង​ប្រមូល​អារម្មណ៍​ឱ្យ​បាន​ល្អ កុំឱ្យ​មានការ​ភ័យ​ព្រួយ​ឡើយ ត្រូវ​តែ​សរសេរ​ឱ្យ​បាន​គ្រប់​សំណួរ​វិញ្ញាសា ។

នៅ​ក្នុង​ឱកាស​នោះ​ដែរ លោកស្រី​បណ្ឌិត បាន ស្រី​មុំ អភិបាលខេត្ត​ប៉ៃលិន បាន​លើកទឹកចិត្ត​ដល់​ក្មួយ​ៗ សិស្សានុសិស្ស​ទាំងអស់ ដែល​ជា​បេក្ខជន​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ (​បាក់​ឌុ​ប​) ត្រូវ​ខិតខំ​ប្រឹងប្រែង​ឱ្យ​អស់ពី​សមត្ថភាព ធ្វើ​ឱ្យ​បាន​រួចរាល់​លើ​គ្រប់​វិញ្ញាសា ដោយ​ត្រូវ​គោរព​ឱ្យ​បាន​ខ្ជាប់ខ្ជួន​នូវ​បទ​ប្បញ្ញត្តិ និង​បទបញ្ជាផ្ទៃក្នុង​នៃ​ការ​ប្រឡង ព្រមទាំង​ផ្តាំផ្ញើ​ជូន​ដល់​ក្មួយ​ៗ​ទាំងអស់ ត្រូវ​ថែរក្សា​សុខភាព​ឱ្យ​បាន​ល្អ​រយៈពេល​០២​ថ្ងៃនេះ ចូល​គេង​សម្រាក​ឱ្យ​បាន​គ្រប់គ្រាន់ និង​ខិតខំ​ឱ្យ​អស់ពី​សមត្ថភាព ដើម្បី​ទទួល​បាន​ជោគជ័យ​ក្នុង​ការ​ប្រឡង ដែល​ស័ក្តិ​សមជា​ទំពាំង​ស្នង​ឫស្សី នឹង​ក្លាយជា​សសរទ្រូង​ប្រទេស​ជាតិ​នា​ថ្ងៃ​អនាគត​របស់​យើង​ផង​ដែរ ។

ម្យ៉ាងវិញទៀត ក្មួយ​ៗ បេក្ខជន​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ បាន​សម្តែង​នូវ​អារម្មណ៍​រំភើប​សប្បាយ​រីករាយ និង​ថ្លែង​អំណរ គុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​លោក​ជំទាវ​បណ្ឌិត បាន ស្រី​មុំ ដែល​បាន​យកចិត្ត​ទុក្ខ​ដាក់​ខ្ពស់ ចំពោះ​ពួក​គាត់ ដូច​ជា​ការ​រៀន​បំប៉ន​ត្រៀមប្រឡង ឧបត្ថម្ភ​កន្លែង​ស្នាក់​នៅ និង​អាហារ​៣​ពេល ក្នុង​១​ថ្ងៃ សម្រាប់​អ្នក​ដែល​មានផ្ទះ​នៅ​ឆ្ងាយ ព្រមទាំង​ការ​ផ្ញើ កង់​-​ម៉ូតូ ដោយ​ឥត​គិតថ្លៃ ដូច្នេះ​ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​ទឹកចិត្ត​ដ៏​ប្រពៃ​ថ្លៃថ្លា​របស់​លោក​ទាំង​២ ក្មួយ​ៗ ចៅ​ៗ ប្តេជ្ញា​នឹង​ខិត ខំ​ប្រឡង ឱ្យ​ទទួល​បាន​លទ្ធផល​ជោគជ័យ​ទាំងអស់​គ្នា​។

បើ​តាម​ការ​បញ្ជាក់​ពី​លោក តង់ ធា​រ៉ា ប្រធាន​មន្ទីរ​អប់រំ​យុវជន និង​កីឡា ខេត្ត​ប៉ៃលិន បានឱ្យ​ដឹង​ថា ការ​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ឆ្នាំ​សិក្សា​២០២៥-២០២៦​នេះ គឺ​ប្រព្រឹត្ត​ទៅ​រយៈ ពេល ២​ថ្ងៃ ចាប់ពី​ថ្ងៃ​ទី​១០-១១ ខែសីហា​ឆ្នាំ​២០២៦ ដោយនៅ​ខេត្ត​ប៉ៃលិន មាន​បេក្ខជន​ប្រឡង​ចំនួន ៦៦២​នាក់ ស្រី​៦៤​នាក់ ស្វៃរិន ៤៣​នាក់ ស្រី ៣៨៦​នាក់ មាន ២៧​បន្ទប់ ដោយ​ចែក​ចេញ​ជា ២​មណ្ឌល ក្នុង​នោះ​ផ្នែក វិទ្យាសាស្ត្រ មាន ៥​បន្ទប់ ចំនួន ១២១​នាក់ ស្រី ៦៤​នាក់ និង​ផ្នែក​វិទ្យា​សា​សស្ត្រ​សង្គម មាន ២២​បន្ទប់ ចំនួន ៥៤១​នាក់ ស្រី​៣២២​នាក់​៕