ប្រទេសនីហ្សេ ៖ ទីភ្នាក់ងារព័ត៌មាននីហ្សេ ANP មុននេះ រាយការណ៍ពីមនុស្សស្លាប់យ៉ាងតិច២២នាក់ និងរបួស៣៧នាក់ ក្នុងគ្រោះថ្នាក់ចរាចរណ៍ធ្ងន់ធ្ងរបំផុតមួយ ដែលកើតមានកាលពីថ្ងៃទី៧ សីហា នៅក្រុងឌូគូឌូគូ ចម្ងាយ៥០គីឡូម៉ែត្រពីទីក្រុងម៉ាដាអ៊ូអា ។

ក្នុងសេចក្ដីប្រកាសមួយក្រសួងដឹកជញ្ជូននីហ្សេលើក្លើងពីការបុកទល់មុខគ្នា រវាងរថយន្តបឺស២គ្រឿង ។ តុល្យការរៀបរាប់ពីមនុស្សស្លាប់នៅនឹងកន្លែង២២នាក់ ក្នុងនោះមានទាហាន១៧នាក់ចំណែកមនុស្ស៣៧នាក់ទៀតរងរបួស ។ សោកនាដកម្មនេះកើតមានពេលអាជ្ញាធរកំពុងធ្វើយុទ្ធនាការធំមួយឲ្យប្រុងប្រយ័ត្ន និងការពារគ្រោះថ្នាក់ចរាចរណ៍ ដែលក្លាយទៅជារឿងឈឺក្បាលមួយក្នុងប្រទេសអាហ្វ្រិកធំនេះ ។
នៅនីហ្សេគេជំរឿនឃើញគ្រោះថ្នាក់ចរាចរណ៍ជាង៧០០០លើក ក្នុងឆ្នាំ២០២៥ បណ្ដាលឲ្យមនុស្សស្លាប់ជាង១២០០នាក់ និងរបួសធ្ងន់ជាង៤៤០០នាក់។ ការបើកបរលឿនជ្រុលនិងការបើកបរពេលកំពុងស្រវឹងស្រា នៅតែជាមូលហេតុសំខាន់នៃគ្រោះថ្នាក់ទាំងនេះ ៕

ចែករំលែកព័តមាននេះ