ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឧទ្ទាមហ៊ូធីនៅយេម៉ែនបើកការវា.យ.ប្រ.ហា.រលើរោងចក្រប្រេង ARAMCO និងកំពង់ផែ MOKHA ធ្វើឱ្យជម្លោះជាមួយអារ៉ាប៊ីសាអូឌីតផ្ទុះឡើងសាថ្មី

2 ថ្ងៃ មុន

ប្រទេស​យេ​ម៉ែ​ន ៖ ពួក​ឧទ្ទាម​ហ៊ូ​ធី​យេ​ម៉ែ​ន​គាំទ្រ​ដោយ​អ៉ី​រ៉​ង់ អះអាង​កាលពី​ថ្ងៃ​ទី​៩​ សីហា​ ពី​ការ​វាយប្រហារ​នានា​ប្រឆាំង​បណ្ដា​ផលប្រយោជន៍​របស​អា​រ៉ា​ប៊ី ​សា​អូឌីត​ ។ ទីតាំង​២​រង​ការ​វាយប្រហារ​ដំបូង​ នៅ​អា​រ៉ា​ប៊ី​សា​អូឌីត​​ក្នុង​ក្រុង​JEZAN​ ភាគ​និរតី​ប្រទេស​នេះ ដែល​ជា​ការ​វាយប្រហារ​លើ​រោងចក្រ​ចម្រាញ់​ប្រេងកាត​ធំ​មួយ​របស់​ក្រុមហ៊ុន​ប្រេង​យក្ស ​ARAMCO​។ បន្ទាប់​មក​ កំពង់​ផែ​MOKHA​នៅ​យេ​ម៉ែ​ន ​ស្ថិត​នៅ​មាត់សមុទ្រ​ក្រហម​ក៏រង​ការ​វាយប្រហារ​ដោយ​ដ្រូ​ន​ និង​មីស៊ី​ល​បាលី​ស្ទិ​ក​ដែរ​ ។

ការ​វាយប្រហារ​ទាំងនេះ​ បង្ហាញ​ពី​ការ​កើនឡើង​ថ្មី​នៃ​ជម្លោះ​នៅ​យេ​ម៉ែ​ន ​។ បទ​ឈប់​បាញ់​គ្នា​ដែល​សម្រេច​បាន​ក្នុង​ការ​ចរចា កាលពី​ឆ្នាំ​២០២២ រវាង​ពួក​ហ៊ូ​ធី​ និង​កងកម្លាំង​រដ្ឋាភិបាល​យេ​ម៉ែ​ន ត្រូវ​រលាយ​កាលពី​ខែ​មុន​បន្ទាប់​ពី​អា​រ៉ា​ប៊ី​សា​អូឌីត​ទម្លាក់​គ្រាប់បែក​លើ​ព្រ​លាន​យន្តហោះ​រដ្ឋធានី​សា​ណា ដើម្បី​រារាំង​យន្តហោះ​មួយ​គ្រឿង​ហោះ​មក​ពី​អ៉ី​រ៉​ង់​ចុះ​ចត ដោយ​យន្តហោះ​នេះ​ដឹក​គណៈប្រតិភូ​របស់​ក្រុម​ហ៊ូ​ធី​មក​ពី​ចូលរួម​ក្នុង​ពិធី​បុណ្យសព អតីត​មេដឹកនាំ​កំពូល​អ៉ី​រ៉​ង់​លោក​អា​យ៉ាតុឡា​អា​លី​ខា​មេ​នី​។ ដូច្នេះ​ហើយ​បានជា​ការ​ប៉ះទង្គិច​គ្នា​កើត​មាន​ឡើង​វិញ​ បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់​ច្រើន​សិប​នាក់​រួច​មក​ហើយ​។ ពេល​នេះ​ ពួក​ហ៊ូ​ធី​គាំទ្រ​ដោយ​អ៉ី​រ៉​ង់ គំរាម​ដោយ​ផ្ទាល់​វាយប្រហារ​បណ្ដា​ផលប្រយោជន៍​របស់​អា​រ៉ា​ប៊ី​សា​អូឌីត​ ។

យេ​ម៉ែ​ន​ពេល​នេះ​ កំពុង​តែ​រំកិល​ទៅ​រក​សង្គ្រាម​ដោយ​ទ្រង់ទ្រាយ​ធំ​ជា​ថ្មី ក្រោយ​សង្គ្រាម​ស្ងប់ស្ងាត់​អស់​ពេល​ជាង​៧​ឆ្នាំ​ ។ចាប់​តាំងពី​ខែកក្កដា​មក​ការ​ប្រយុទ្ធ​គ្នា​ចាប់​កើត​មាន​ឡើង​វិញ ។ ពួក​ហ៊ូ​ធី​បាន​វាយប្រហារ​កងទ័ព​រដ្ឋាភិបាល គាំទ្រ​ដោយ​អា​រ៉ា​ប៊ី​សា​អូឌីត​បណ្ដាល​ឲ្យ​ស្លាប់​ទាហាន​ច្រើន​សិប​នាក់​។ ការ​វាយប្រហារ​របស់​ពួក​ហ៊ូ​ធី​សំដៅលើ​បណ្ដា​ផលប្រយោជន៍​យុទ្ធសាស្ត្រ​របស់​ក្រុង​រី​យ៉ា​ដ ហើយ​ទាំង​សងខាង​វាយប្រហារ​តបត​គ្នា​វិញ ​៕