អភិបាលខេត្តមណ្ឌលគិរី អញ្ជើញកាត់បើកវិញ្ញាសារ និងលើកទឹកចិត្តដល់សិស្សានុសិស្ស ប្រឡងបាក់ឌុប នៅវិទ្យាល័យហ៊ុនសែនមណ្ឌលគិរី
- មណ្ឌលគិរី
ខេត្តមណ្ឌលគិរី ៖ នាព្រឹកថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម គង់ គឹមនី អភិបាលនៃគណៈអភិបាលខេត្តមណ្ឌលគិរី រួមទាំងលោកស្រី អភិបាលរងខេត្ត លោក ស្នងការដ្ឋាននគរបាលខេត្ត លោក មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងមន្ត្រីអនុរក្សជាច្រើនរូប អញ្ជើញកាត់បើកវិញ្ញាសារប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០២៥-២០២៦ នៅវិទ្យាល័យហ៊ុនសែនមណ្ឌលគិរី ក្រោមបរិយាកាសអាកាសធាតុត្រជាក់ មេឃស្រទុំ និងមានភ្លៀងរលឹមស្រិចៗ។
យោងតាមរបាយការណ៍របស់លោក លី សាមិ ប្រធានមន្ទីរអប់រំយុវជន និងកីឡាខេត្ត បានឱ្យដឹងថា ចំពោះបេក្ខជនប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង ១០ សីហា ២០២៦នេះ មានបេក្ខជនសរុបចំនួន ៧៧០នាក់ ស្រី៤៧១នាក់ ក្នុងនោះ បេក្ខជនចំណេះទូទៅ ៧៣៦នាក់ ស្រី ៤៥៤នាក់ បេក្ខជនស្វៃរិន ២៣នាក់ ស្រី ១០នាក់ បេក្ខជនបំពេញវិជ្ជា ១១នាក់ ស្រី ៧នាក់ និងបេក្ខជនជាជនជាតិភាគតិច ២៦១នាក់ ស្រី ១៦២នាក់។
លោក បន្ថែមថា មណ្ឌលប្រឡងចំនួន ០២ ស្ថិតនៅក្នុងបរិវេណវិទ្យាល័យហ៊ុនសែន មណ្ឌលគិរី ១.មណ្ឌលថ្នាក់វិទ្យាសាស្ត្រ មាន ០៣បន្ទប់ បេក្ខជនសរុប ៧០នាក់ ស្រី ៤៦នាក់ និង២. មណ្ឌលថ្នាក់វិទ្យាសាស្ត្រសង្គម ០១មណ្ឌល មាន ២៨បន្ទប់ ដែលមានបេក្ខជន ៧០០នាក់ ស្រី ៤២៥នាក់ ក្នុងនោះ បេក្ខជនចំណេះទូទៅមានចំនួន ៦៦៦នាក់ ស្រី ៤០៨នាក់៕











ចែករំលែកព័តមាននេះ