ស្អែកដល់ថ្ងៃប្រយុទ្ធហើយ ! ក្រសួងអប់រំផ្ញើសារលើកទឹកចិត្ត និងជូនពរបេក្ខជនបាក់ឌុបទាំងអស់ឱ្យជោគជ័យត្រចះត្រចង់
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ ក្រសួងអប់រំ បានចេញសាររំលឹក និងលើកទឹកចិត្តដល់បេក្ខជនទាំងអស់ ខណៈដែលដំណើរការសំណេរនៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) សម័យប្រឡង ១០ សីហា ២០២៦ នឹងចាប់ផ្តើមនៅថ្ងៃស្អែកនេះហើយ ។
ក្រសួងអប់រំ យុវជន និងកីឡា បានប្រកាសនាថ្ងៃទី៩ ខែសីហានេះថា ៖ ថ្ងៃស្អែក គឺជាថ្ងៃចាប់ផ្តើមដំណើរការសំណេរនៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង ៖ ១០ សីហា ២០២៦ សូមប្អូនៗទាំងអស់រំលឹកមេរៀន ទទួលទានទឹក និងសម្រាកឱ្យបានគ្រប់គ្រាន់ ក្រោកពីព្រលឹម រក្សាសុវត្ថិភាពចរាចរណ៍ ទៅមណ្ឌលឱ្យបានទៀងម៉ោង ខិតខំថែរក្សាអនាម័យ និងសុខភាពឱ្យបានល្អ ជាពិសេសទទួលទានអាហារពេលព្រឹកឱ្យបានគ្រប់គ្រាន់ ប្អូនៗត្រូវមានភាពក្លាហាន អារម្មណ៍នឹងន ប្រកបដោយភាពជឿជាក់ និងប្រុងប្រយ័ត្នក្នុងពេលប្រឡង ។
ក្រសួងអប់រំ បានបន្តថា ជាមួយគ្នានេះ ប្អូនៗត្រូវគោរពច្បាប់ចរាចរណ៍ និងប្រុងប្រយ័ត្នខ្ពស់ ក្នុងពេលធ្វើដំណើរទៅនិងមកមណ្ឌលប្រឡង ។ សូមជូនពរប្អូនៗ ជាបេក្ខជនទាំងអស់ ទទួលបានលទ្ធផលល្អនៅក្នុងការប្រឡងគ្រប់ៗគ្នា ៕
ចែករំលែកព័តមាននេះ