ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លង់ស្នេហ៍សម្រស់រដូវកាលបៃតង ! ទិដ្ឋភាពអ័ព្ទគ្របដណ្តប់លើស្ពានតេជោសន្តិភាពឫស្សីជ្រុំ ដ៏ខ្ពស់ត្រដែតកណ្តាលព្រៃភ្នំ

3 ថ្ងៃ មុន

ខេត្តពោធិ៍សាត់ ៖ ទិដ្ឋភាព​ស្ពាន​តេ​ជោ​សន្តិភាព​ឫស្សី​ជ្រុំ ដ៏​ខ្ពស់ត្រដែត អម​ដោយ​ដោយ​អ័ព្ទ ព្រៃ​ពឹ​ក្សា​ខៀវស្រងាត់​ត្រជាក់​ភ្នែក នា​រដូវ​កាល​បៃតង ។ នេះ​បើ​យោង​តាម​ផេ​ក​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន​បាន​ប្រកាស​នា​យប់​ថ្ងៃ​ទី​៩ ខែសីហា ឆ្នាំ​២០២៦ ។

ស្ពាន​តេ​ជោ​សន្តិភាព​ឫស្សី​ជ្រុំ ជា​ស្ពាន​ខ្ពស់​ជាងគេ នៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា បាន​ក្លាយ​ជាទី​ចាប់អារម្មណ៍​របស់​បងប្អូន​ប្រជាពលរដ្ឋ ដែល​ធ្វើ​ដំណើរ​ឆ្លងកាត់​ឈប់​ថតរូប ទស្សនា​កម្សាន្ត ជាមួយ​ទិដ្ឋភាព​ស្ពាន​ខ្ពស់ត្រដែត អម​ដោយ​ដោយ​អ័ព្ទ ព្រៃ​ពឹ​ក្សា​ខៀវស្រងាត់​ត្រជាក់​ភ្នែក ។

សូម​ជម្រាប​ថា ស្ពាន​តេ​ជោ​សន្តិភាព​ឫស្សី​ជ្រុំ មាន​កម្ពស់​៩០​ម៉ែត្រ ប្រវែង​៥៣៧​ម៉ែត្រ ទទឹង​១០​ម៉ែត្រ មាន​ទីតាំង​ស្ថិត​ក្នុងភូមិ​ឆាយ​លូក ឃុំ​អូរ​សោម ស្រុក​វាល​វែង ខេត្តពោធិ៍សាត់ ។ ស្ពាន​នេះ ស្ថិត​នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​១០ ឆ្លងកាត់​ស្ទឹង​ឫស្សី​ជ្រុំ នៅ​ស្រុក​វាល​វែង ខេត្តពោធិ៍សាត់ ត្រូវ​បាន​បើក​ការដ្ឋាន​សាងសង់​នៅ​ថ្ងៃ​ទី​៩ ខែមីនា ឆ្នាំ​២០២០ និង​បាន​បើក​ឱ្យ​ពលរដ្ឋ​ធ្វើ​ដំណើរ​ជា​ផ្លូវការ កាលពី​ថ្ងៃ​ទី​១៥ ខែឧសភា ឆ្នាំ​២០២៥ ៕