ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេចសង្ឃមួយអង្គៈ ព្រះសង្ឃប្រយ័ត្នចាញ់គ្រហស្ថរឿងធម៌អាថ៌

3 ថ្ងៃ មុន

ខណៈ​ដែល​វិស័យ​ពុទ្ធចក្រ​បាន​កំពុង​តែ​សាបព្រោះ​ខ្លាំង​នៅ​ក្នុង​សង្គម សម្តេច​សង្ឃ​មួយ​អង្គ​បាន​មាន​ថេរៈ​ដីកា​ថា នៅ​ពេល​នេះ​ពុទ្ធិ​បរិស័ទ​ជា​ច្រើន បាន​កំពុង​តែ​ចាប់អារម្មណ៍​រឿង​រៀន និង​ស្វែង​យល់​ពី​ធម៌អាថ៌ ។

នៅ​ក្នុង​ស្ថានភាព​បែប​នេះ សម្តេច​ឧត្តម​វង្សា គូ សុភាព បាន​មាន​ថេរៈ​ដីកា​ថា គ្រ​ស​ហ្ថ​នៅ​ពេល​នេះ ចាប់ផ្តើម​ចាប់អារម្មណ៍​រឿង​ធម៌អាថ៌​នេះ​ច្រើន ហើយ​បាន​រំលឹក​ដល់​ព្រះសង្ឃ​លើ​បញ្ហា​នេះ ។

សម្តេច​ឧត្តម​វង្សា គូ សុភាព បាន​មាន​ថេរៈ​ដីកា​បញ្ជាក់​ថា បច្ចុប្បន្ន ញោម​ផុសផុល​រៀន​ធម៌អាថ៌ ព្រះសង្ឃ​យើង​កុំ​ភ្លេចខ្លួន ខំរៀន​សូត្រ​ធម៌អាថ៌ ព្រះ​ត្រៃ​បិដក ប្រយ័ត្ន​ចាញ់​ញោម ។

កម្ពុជា​មាន​ប្រជាពលរដ្ឋ​ជាង​១៧ លាន​នាក់ ហើយ​មាន​ពុទ្ធិ​បរិស័ទ​សរុប​លើស​ពី​៩៥​ភាគរយ នៅ​ក្នុង​នោះ មាន​ព្រះសង្ឃ​ជាង​៧ ម៉ឺន​អង្គ ហើយ​គង់នៅ​វត្ត​ជាង​៥​ពាន់​វត្ត ៕