ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អតីត​សិស្ស​និទ្ទេស A ៖ ការ​ជ្រើសរើស​រៀន​ជំនាញ IT ក្នុង​វិស័យ TVET គឺជា​ជម្រើស​ដ៏​ល្អ​សម្រាប់​ខ្ញុំ ដើម្បី​ចាប់​យក​ឱកាស​ការងារ​តាម​យុគសម័យ​ឌី​ជី​ថ​ល

4 ថ្ងៃ មុន

រាជធានីភ្នំពេញ​ ៖ យុវជន វុន សុខលាភ បាន​ប្រែក្លាយ​ខ្លួន​ពី​សិស្ស​ម្នាក់​រៀន​មិនសូវ​ពូកែ រហូត​ក្លាយជា​សិស្ស​ពូកែ និង​ទទួល​និទ្ទេស A ដែល​មក​ចាប់​យក​ជំនាញ​«​ព័ត៌មានវិទ្យា​» នៅ​ក្នុង​វិទ្យាស្ថាន​ជាតិ​បណ្ដុះបណ្ដាល​បច្ចេកទេស​(NTTI) តាម​រយៈ​ការ​សិក្សាអប់រំ​បណ្ដុះបណ្ដាល​បច្ចេកទេស និង​វិជ្ជាជីវៈ (TVET) ដើម្បី​ត្រៀមខ្លួន​ចូលរួម​ក្នុង​កម្លាំង​ពលកម្ម​ផ្នែក​ឌី​ជី​ថ​ល​នៅ​កម្ពុជា​។
 
កន្លង​មក យុវជន​រូប​នេះ​ជា​សិស្ស​ដែល​រៀន​មិនសូវ​ពូកែ និង​មាន​ចំណុចខ្សោយ​ជា​ច្រើន ប៉ុន្ដែ​នៅ​ពេល​ចាប់ផ្ដើម​ចូល​រៀន​ត្រឹម​ថ្នាក់​ទី​១២ លោក​ក៏​បាន​ផ្លាស់​ប្ដូរ​ការ​គិត និង​បង្កើន​ខិតខំ​ប្រឹងប្រែង​រៀនសូត្រ​រហូត​ទទួល​បាន​លទ្ធផល​ជាទី​គាប់ចិត្ដ និង​ទទួល​និទ្ទេស A​។

យុវជន សុខលាភ បាន​និយាយ​ថា​៖«​គ្រួសារ​ខ្ញុំ​ក៏​អត់​នឹក​ស្មាន​ដល់​ថា ខ្ញុំ​ប្រឡង​ទទួល​បាន​និទ្ទេស A នេះ​ដែរ ព្រោះ​ពួក​គាត់​ឃើញ​ខ្ញុំ​រៀន​អត់​ពូកែ​តាំងពី​ដើម​»​។

បន្ទាប់​ពី​ប្រឡង​បាក់​ឌុ​ប​ចប់ យុវជន​រូប​នេះ ក៏​បាន​សម្រេចចិត្ដ​ស្វែងរក​ព័ត៌មាន​បន្ថែម​ទាក់ទង និង​ជំនាញ IT និង​គ្រឹះស្ថាន​បណ្ដុះបណ្ដាល ដោយសារ​តែ​ខ្លួន​ជា​មនុស្ស​ស្រឡាញ់​ខាង​បច្ចេកទេស ហើយ​មើលឃើញ​ថា ក្នុង​សម័យ​បច្ចុប្បន្ន គឺជា​សម័យ​ដែល​ឆ្ពោះទៅរ​ឌី​ជី​ថ​ល ដូចនេះ​ជំនាញ​IT នេះ​ជា​ជម្រើស​ដ៏​សក​សម​សម្រាប់​ទីផ្សារ​ការងារ​កម្ពុជា​។ បន្ថែម​ពី​លើស​នេះ យុវជន​រូប​នេះ​ក៏​បាន​ចាប់អារម្មណ៍​ទៅ​លើ​វិទ្យាស្ថាន NTTI ដោយសារ​តែ​ក្នុង​បន្ទប់​មាន​ឧបករណ៍​ទំនើប​ៗ មាន​បន្ទាប់​ពិសោធ​ន័​សម្រាប់​ឲ្យ​សិស្សានុសិស្ស​អនុវត្ដ​ផ្ទាល់​។

យុវជន សុខលាភ បាន​លើក​ឡើង​ថា​៖«​ការ​រើស​ជំនាញ​នៅ TVET ជា​ជម្រើស​មួយ​ដ៏​ល្អ​សម្រាប់​ខ្ញុំ ដោយសារ​ខ្ញុំ​ចូល​រៀន​ផ្ទាល់ លោកគ្រូ អ្នកគ្រូ ខិតខំ​ព្យាយាម​បង្រៀន មិន​ថា​ទាំង​ទ្រឹស្ដី និង​អនុវត្ត គឺ​ទន្ទឹម​គ្នា​សឹង​ថា​ពេល​ខ្លះ​អនុវត្ត​ច្រើន​ជាង​ទ្រឹស្ដី​ទៀត​»​។
 
បន្ថែម​ពីលើ​នេះ TVET  មាន​ដៃគូ​សហការ​ច្រើន ដែល​ងាយស្រួល​ឲ្យ​សិស្ស​ក្នុង​ការ​រក​ការងារ ឬ​ហាត់​ការងារ ដើម្បី​ពង្រឹងសមត្ថភាព​ឲ្យ​កាន់តែ​រីក​ចម្រើន ហើយ​ខាង​សាលា​ក៏​មានការ​ជួយ​រៀបចំ​ជួយ​ធ្វើ CV ឬ​រៀបចំ​ផ្សេង​ៗ និង​ណែនាំ​យើង​មុន​ពេល​ទៅ​ពា​ក្យា​ការងា​។

ជាមួយ​គ្នា​នេះ អតីត​សិស្ស​និទ្ទេស A រូប​នេះ​ក៏​បាន​ចែករំលែក​បី​គន្លឹះ​សំខាន់​ៗ​ក្នុង​ត្រៀមខ្លួន​ប្រឡង​រួម​មាន ទី​១ កុំ​ដាក់​សម្ពាធ​ខ្លួនឯង​ពេក​, ទី​២ ប្រឹង​អនុវត្ត​លំ​ហាត់ និង​មេរៀន​ឲ្យ​បាន​ច្រើន និង​ទី​៣ ត្រូវ​មាន​គោលដៅ​ថា ខ្លួនឯង​ប្រឡង​ចង់បាន​អី្វ​។
 
យុវជន វុន សុខលាភ  ​ក៏​បាន​លើកទឹកចិត្ដ​ប្អូន​ៗ​មក​ចុះ​ឈ្មោះ​រៀន​ជំនាញ​នៅ​ក្នុង TVET ឲ្យ​បាន​ច្រើន ដោយសារ​នៅ​ទី​នេះ លោកគ្រូ អ្នកគ្រូ សុទ្ធ​មាន​វិជ្ជាជីវៈ​ច្បាស់លាស់ ឧបករណ៍​ប្រើប្រាស់​សម្រាប់​អនុវត្ត​ទំនើប​ៗ និង​ជំនាញ​ដែល​ឆ្លើយ​តប​តាម​តម្រូវ​ការងារ​ទីផ្សារ​ការងារ​បច្ចុប្បន្ន​៕ អត្ថបទសហការ