ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ចង់ស្រកទម្ងន់ គួរញ៉ាំផ្លែឈើយ៉ាងដូចម្តេច? ចំណុចសំខាន់ដែលមិនគួរមើលរំលង

1 ខែ មុន


សុខភាព៖ យោងតាមការចុះផ្សាយពីប្រភពបរទេស មនុស្សជាច្រើនគិតថា ការញ៉ាំផ្លែឈើជំនួសអាហារចម្បងអាចជួយស្រកទម្ងន់បានលឿន។ តាមពិត វាអាចធ្វើឱ្យទម្ងន់ថយចុះក្នុងរយៈពេលខ្លី ប្រសិនបើធ្វើឱ្យរាងកាយទទួលបានកាឡូរីតិច ប៉ុន្តែមិនមែនជាវិធីល្អសម្រាប់រយៈពេលវែងទេ។

ផ្លែឈើសម្បូរវីតាមីន ជាតិរ៉ែ និងជាតិសរសៃ ប៉ុន្តែក៏មានជាតិស្ករធម្មជាតិ និងកាបូអ៊ីដ្រាតផងដែរ។ ប្រសិនបើញ៉ាំតែផ្លែឈើជាប្រចាំ អាចធ្វើឱ្យខ្វះប្រូតេអ៊ីន ជាតិដែក កាល់ស្យូម វីតាមីន B12 និងខ្លាញ់ល្អ ដែលរាងកាយត្រូវការសម្រាប់រក្សាសាច់ដុំ និងសុខភាពទូទៅ។

សម្រាប់អ្នកចង់ស្រកទម្ងន់ គួរញ៉ាំផ្លែឈើជាផ្នែកមួយនៃរបបអាហារដែលមានតុល្យភាព។ ផ្លែឈើដូចជា ត្របែក ផ្លែប៉ោម ក្រូច ស្រកានាគ បឺរី និងគីវី អាចជាជម្រើសល្អ ខណៈផ្លែឈើដែលមានជាតិស្ករ ឬថាមពលខ្ពស់ ដូចជា ទុរេន មៀន លីឈី ស្វាយទុំ និងទំពាំងបាយជូរ គួរញ៉ាំក្នុងបរិមាណសមរម្យ។

គួរជ្រើសរើសផ្លែឈើស្រស់ជំនួសទឹកផ្លែឈើ និងអាចញ៉ាំជាមួយប្រភពប្រូតេអ៊ីន ដូចជា យ៉ាអួគ្មានជាតិស្ករ ទឹកដោះគោ ឬគ្រាប់ធញ្ញជាតិមិនប្រៃ ដើម្បីជួយឱ្យឆ្អែតបានយូរ។

សរុបមក កុំផ្តោតលើការញ៉ាំតែផ្លែឈើដើម្បីស្រកទម្ងន់។ ការញ៉ាំអាហារឱ្យបានគ្រប់ក្រុម គ្រប់គ្រងបរិមាណអាហារ និងធ្វើសកម្មភាពរាងកាយជាប្រចាំ គឺជាវិធីដែលមានសុវត្ថិភាព និងជួយគ្រប់គ្រងទម្ងន់បានយូរអង្វែង៕