ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកជំងឺដែលបញ្ហាបំពង់ទឹកប្រមាត់ និងបំពង់លំពែង អាចរកសេវាព្យាបាលនៅក្នុងស្រុកបាន

5 ថ្ងៃ មុន

អ្នកជំងឺ​ដែល​មាន​បញ្ហា​បំពង់​ទឹកប្រមាត់ និង​បំពង់​លំពែង ឥឡូវនេះ​មន្ទីរពេទ្យ​ធំ​ៗ​នៅ​ក្នុងស្រុក​អាច​មាន​សមត្ថភាព​ព្យាបាល​ជំងឺ​នេះ​បាន ដោយ​ប្រើប្រាស់​ឧបករណ៍​ទំនើប​នឹង​ទាន់សម័យ ។

ពាក់ព័ន្ធ​នឹង​បច្ចេកទេស​ព្យាបាល​ជំងឺ​នេះ មន្ទីរពេទ្យ​ជាតិ តេ​ជោ​សន្តិភាព បាន​អះអាង​កាលពី​ថ្ងៃ​ទី​៧ ខែសីហា ឆ្នាំ​២០២៦​ថា ខ្លួន​បាន​បង្កើន​សមត្ថភាព​បន្ថែម​ក្នុង​ព្យាបាល​ជំងឺ​ទាំងនេះ ស្រប​តាម​សម័យកាល​នៃ​បច្ចេកវិទ្យា និង​នវានុវត្តន៍ ។

ប្រភព​ដដែល​បាន​បន្ត​ថា មន្ទីរពេទ្យ គឺ​អាច​ព្យាបាល​តាម​វិធីសាស្ត្រ និង​បច្ចេកទេស​ទំនើប​ដែល​រួម​បញ្ចូល អង់​ដូ​ស្កុប និង​កាំរស្មីអ៊ិច ដើម្បី​កំណត់​ទីតាំង និង​ព្យាបាល​បញ្ហា​នៅ​បំពង់​ទឹកប្រមាត់ ឬ​បំពង់​លំពែង ។

ប្រភេទ​ជំងឺ ដែល​អាច​ព្យាបាល​បាន​មាន​ដូច​ជា ការ​យក​ក្រួស​ចេញពី​បំពង់​ទឹកប្រមាត់​, ការ​បើក​បំពង់​ដែល​ស្ទះ ឬ​រួម​តូច​, ការ​ដាក់​រ៉ឺ​ស័​រ (Stent) ដើម្បី​សម្រួល​លំហូរ​ទឹកប្រមាត់ និង​ការ​ព្យាបាល​ការ​លេច​ធ្លាយ​ទឹកប្រមាត់ និង​បញ្ហា​បំពង់​លំពែង​ជាដើម ៕