របាយការណ៍មួយដែលចេញផ្សាយ កាលពីថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២៦ ដោយគណៈកម្មាធិការជាតិប្រឆាំងការជួញដូរមនុស្សបានបង្ហាញថា ការអនុវត្តច្បាប់នៅកម្ពុជាបានចាប់ខ្លួន ជនសង្ស័យចំនួន១៦៩នាក់ រួមទាំងជនបរទេសចំនួន៣៤នាក់ ចន្លោះខែមករា និងខែមិថុនា ពីបទពាក់ព័ន្ធនឹងការជួញដូរមនុស្ស និងកេងប្រវ័ញ្ចផ្លូវភេទ ។

អាជ្ញាធរកម្ពុជាបានបង្ក្រាបករណីជួញដូរមនុស្ស និងកេងប្រវ័ញ្ចផ្លូវភេទ ចំនួន១១២ ករណីក្នុងអំឡុងឆមាសទីមួយ នៃឆ្នាំ២០២៦ ដែលបង្ហាញពីការកើនឡើង១៣ ភាគរយធៀបនឹងរយៈពេលដដែលកាលពីឆ្នាំមុន ។
របាយការណ៍នេះ បាននិយាយថា ប្រតិបត្តិការនេះបានជួយសង្គ្រោះជនរងគ្រោះចំនួន៥៨១ នាក់ ដោយជោគជ័យ រួមទាំងស្ត្រីចំនួន៣៣៣ នាក់ និងអនីតិជនអាយុក្រោម១៨ ឆ្នាំចំនួន១៧៥ នាក់ ។

យោងតាមរបាយការណ៍ករណីជួញដូរមនុស្សភាគច្រើនត្រូវបានផ្សារភ្ជាប់ទៅនឹងការបង្ខំឱ្យធ្វើការ ស្កែមការងារខុសច្បាប់ និងអន្តោប្រវេសន៍ខុសច្បាប់ជាដើម ៕
ចែករំលែកព័តមាននេះ