សង្គ្រាមអ៊ុយក្រែន ៖ ចាប់តាំងពីច្រើនសប្ដាហ៍មកហើយ កងទ័ពរុស្ស៊ីបានបង្កើនការវាយប្រហារដោយមីស៊ីលដែលថ្លៃជាងដ្រូន តែមានកម្លាំងកម្ទេចខ្លាំង និងពិបាកក្នុងការស្ទាក់កម្ទេចសម្រាប់អ៊ុយក្រែន ។

ក្នុងខែកក្កដារុស្ស៊ីបានបាញ់មីស៊ីលក្នុងចំនួនច្រើនលើអ៊ុយក្រែន ។ តាមកងទ័ពអាកាសអ៊ុយក្រែនថា ក្នុងខែនោះ រុស្ស៊ីបានប្រើ
មីស៊ីលដល់៣៧៦គ្រាប់ វាយប្រហារអ៊ុយក្រែន គឹទ្វេដងច្រើនជាងកាលពីក្នុងខែមិថុនា។ ផ្ទុយទៅវិញរុស្ស៊ីបានបន្ថយការប្រើប្រាស់ដ្រូនជាមួយការវាយប្រហារដោយដ្រូនត្រឹម៤៩៦៥គ្រឿងកាលពីក្នុងខែកក្កដា គឺ១៤%តិចជាងខែមុននេះ ។
រុស្ស៊ីតែងបានបញ្ជូនជាពិសេស នូវហ្វូងដ្រូនវាយប្រហារអ៊ុយក្រែន ប៉ុន្តែក្រុងគៀវបានកែលម្អខ្លាំំងការស្ទាក់់ចាប់ដ្រូនទាំងនេះ។ បែបនេះបានជម្រុញុ្ញឲ្យរុស្ស៊ីពិនិត្យឡើងវិញបណ្ដាផែនការខ្លួន ។ បច្ចុប្បន្នអ៊ុយក្រែនអាចស្ទាក់ចាប់ដ្រូនរុស្ស៊ីបានដល់៩០%។ ដូច្នេះកងទ័ពរុស្ស៊ីដូរផែនការដោយបាញ់មីស៊ីលដ៏ច្រើន និងបញ្ជូនដ្រូនមួយចំនួនដែលជាដ្រូនកាន់តែតែសុក្រិតដូចជាធុនGERAN-4 ជាដើម ។
ក្រុងគៀវការពារបានការវាយប្រហារដោយដ្រូនតែមិនអាចរារាំងដោយប្រសិទ្ធភាពការវាយប្រហារដោយមីស៊ីលឡើយ។ ដូច្នេះហើយបានជាប្រធានាធិបតីអ៊ុយក្រែនទទូចកាន់តែខ្លាំងដល់បណ្ដាសម្ព័ន្ធមិត្តឲ្យបញ្ជូនដល់ប្រទេសលោក គ្រាប់សម្រាប់ប្រព័ន្ធការពារប្រឆាំងមីស៊ីលដែលលោកថា មានការកាត់បន្ថយ៣ដង បើប្រៀបធៀបទៅនឹងឆ្នាំ២០២៥ ។

ពលរដ្ឋអ៊ុយក្រែនពេលនេះ រងការវាយប្រហារខ្លាំងជាងពេលណាទាំងអស់ដោយមីស៊ីលរុស្ស៊ី ។ មនុស្ស៣នាក់ស្លាប់ក្នុងផ្ទះពួកគេ ដោយសារការវាយប្រហារនាពេលយប់ ថ្ងៃទី៥មកទី៦ សីហា លើតំបន់បាឡាគ្លីយ៉ា ជាមូលដ្ឋានមួយនៃតំបន់ក្រុងខាគៀវ។ កាលពីយប់ថ្ងៃទី៥ សីហា រុស្ស៊ីបានវាយប្រហារធ្ងន់ធ្ងរបំផុតលើរដ្ឋធានីអ៊ុយក្រែនក្រុងគៀវ និងតំបន់ក្រុងនោះ សំដៅជាពិសេសលើបណ្ដាឃ្លាំងស្តុកភស្ដុភារបណ្ដាលឲ្យមនុស្សស្លាប់១៧នាក់ និងរបួសច្រើននាក់។ ក្នុងការវាយប្រហារនេះអ៊ុយក្រែនមិនអាចស្ទាក់កម្ទេចបានមីស៊ីលមួយគ្រាប់ណារបស់រុស្ស៊ីឡើយ។
ចំណែកអ៊ុយក្រែនវិញក៏បានបញ្ជូនដ្រូនទៅវាយប្រហារចូលជ្រៅក្នុងដែនដីរុស្ស៊ីដែរ។ ក្នុងសេចក្ដីប្រកាសមួយក្រសួងការពារប្រទេសរុស្ស៊ីគូសបញ្ជាក់ថា កាលពីយប់ថ្ងៃទី៥ មកទី៦ សីហា បណ្ដាប្រព័ន្ធការពារអាកាសរបស់យើង បានស្ទាក់និងកមេ្ទចដ្រូនអាកាស៦០៥គ្រឿងរបស់អ៊ុយក្រែន ។
កាលពីយប់ថ្ងៃទី៥សីហា រស្ស៊ីបានវាយប្រហារធ្ងន់ធ្ងរបំផុត លើរដ្ឋធានីអ៊ុយក្រែន ក្រុងគៀវ និងតំបន់ក្រុងនោះសំដៅជាពិសេសលើបណ្ដាឃ្លាំងស្តុកភស្ដុភារ បណ្ដាលឲ្យមនុស្សស្លាប់១៧នាក់និងរបួសច្រើននាក់ ។ ក្នុងការវាយប្រហារលើកនេះ អ៊ុយក្រែនមិនអាចស្ទាក់កម្ទេចបានមីស៊ីលមួយគ្រាប់ណារបស់រុស្ស៊ីឡើយ ។ ប្រធានាធិបតីអ៊ុយក្រែនលោកវ៉ូឡូឌីមៀហ្សេឡេនស្គី ដែលចាប់តាំងពីច្រើនខែមកហើយទាមទារជាប់ឲ្យផ្ដល់ប្រព័ន្ធការពារអាកាសប៉ាទ្រីយ៉ូតច្រើនទៀតមានប្រតិកម្មថា បើយើងមានប្រព័ន្ធការពារមីស៊ីលបាលីស្ទិក នោះយើងពិតជានឹងអាចការពារអាយុជីវិតប្រជាជន និងការពារប្រទេសបាន ។
កងទ័ពអ៊ុយក្រែនគូសបញ្ជាក់ថា នាយប់នោះរុស្ស៊ីបានបញ្ជូនដ្រូន៩៨គ្រឿង និងបាញ់មីស៊ីលល្បឿនលឿន២៨គ្រាប់ពិសេស មីស៊ីលបាលីស្ទិក ដើម្បីវាយប្រហារក្រុងគៀវ។ កងទ័ពអាកាសអ៊ុយក្រែនបញ្ជាក់ថា ដ្រូនទាំងអស់ត្រូវបានស្ទាក់កម្ទេចតែមិននិយាយពីការបាញ់ទម្លាក់មីស៊ីលមួយគ្រាប់ណាឡើយ ៕

ចែករំលែកព័តមាននេះ