ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក ដូណាល់ ត្រាំ៖ ជម្លោះរវាងអាមេរិក និងអ៉ីរ៉ង់ នឹងអាចបញ្ចប់ក្នុងពេលឆាប់ៗនេះ

5 ថ្ងៃ មុន

សង្គ្រាម​អ៉ីរ៉​ង់ ៖ ប្រធានាធិបតី​អា​មេ​រិ​ក​ លោក​ដូ​ណា​ល់​ត្រាំ​ វាយតម្លៃ​កាលពី​ថ្ងៃ​ទី​៦​ សីហា​ ថា ជម្លោះ​រវាង​អា​មេ​រិ​ក ​និងអ៉ី​រ៉​ង់​​នឹង​បញ្ចប់​ក្នុង​ពេល​ដ៏​ឆាប់​ខាង​មុខ​នេះ​ ។

នៅ​ការិយាល័យ​ពងក្រពើ​និយាយ​យោង​ដល់​អ៉ី​រ៉​ង់​លោក​ត្រាំ​ថ្លែង​ថា ខ្ញុំ​គិត​ថា​ ជម្លោះ​នោះ​នឹង​បញ្ចប់​ក្នុង​ពេល​ដ៏​ឆាប់​ខាង​មុខ​។ ខ្ញុំក៏​គិត​ដែរ​ថា​ ជម្លោះ​នេះ​មិន​អាច​នៅ​អូស​បន្លាយ​យូរ​បន្ត​ទៀត​ទេ​ ។ ទាក់ទិន​នឹង​ច្រក​សមុទ្រ​ហ័​រ​មូស ជា​ច្រក​សមុទ្រ​យុទ្ធសាស្ត្រ​សំខាន់ ដែល​អ៉ីរ៉​ង់​បិទ​ខ្ទប់​តាំងពី​ចាប់ផ្ដើម​សង្គ្រាម​មក​លោក​ត្រាំ​ថា អាច​បើក​វិញ​ក្នុង​ពេល​ដ៏​ឆាប់​ដែរ​ ។

ប្រធានាធិបតី​អា​មេ​រិ​ក​អះអាង​ទៀត​​ថា ការ​ពិភាក្សា​គ្នា​ពី​រឿង​នោះ​ ប្រព្រឹត្ត​ទៅ​ល្អ​បំផុត​ ។ ខ្ញុំ​ក៏​ចូលរួម​ក្នុង​ការ​ចរចា​នោះ​ដែរ​ ។ ការ​បើក​ច្រក​សមុទ្រ​នោះ​វិញ​អាច​មាន​ក្នុង​ពេល​ដ៏​ឆាប់ ​។ អ៉ី​រ៉​ង់​គូសបញ្ជាក់​កាលពី​ថ្ងៃ​ទី​៥​ សីហា​ ថា ព្រមព្រៀង​គ្នា​ជាមួយ​អូ​ម៉​ង់ លើ​ផ្លូវ​ថ្មី​នៃ​ការ​ឆ្លងកាត់​ច្រក​សមុទ្រ​នោះ ដែល​ប្រទេស​ទាំង​២​ស្ថិត​នៅ​ជាប់​ច្រក​នេះ​ ។

ប៉ុន្តែ​ រាល់​ការ​បើក​ឡើង​វិញ​ក៏​ពឹងផ្អែក​លើ​សហរដ្ឋអាមេរិក ដែល​ដាក់​ការ​ហ៊ុម​ព័ទ្ធ​កំពង់​ផែ​អ៉ីរ៉​ង់ ​។ នេះ​បើ​តាម​ប្រភព​នានា​របស់
អ៉ី​រ៉​ង់ ​។