ប្រទេសយេម៉ែន ៖ ពួកឧទ្ទាមហ៊ូធីយេម៉ែន កាលពីថ្ងៃទី៦ សីហា បានវាយប្រហារលើកងទ័ពរដ្ឋាភិបាលដោយសម្លាប់ទាហានយ៉ាងតិច៥៨នាក់ ព្រមទាំងវាយប្រហារលើបណ្ដាគោលដៅ នៅអារ៉ាប៊ីសាអូឌីត ដែលបែបនេះនឹងនាំឲ្យមានការវាយសងសឹកវិញ។ នេះជាការវាយប្រហារស្លាប់ទាហានរដ្ឋាភិបាលយេម៉ែនគាំទ្រដោយអារ៉ាប៊ីសាឌីតច្រើនបំផុត ពុំធ្លាប់មានពីមុនមករយៈពេលជាង៤ឆ្នាំ ក្រោយបទឈប់បាញ់គ្នាក្នុងប្រទេសនោះ ។

កក្រើកឡើងវិញកាលពីខែមុន មកជម្លោះដែលចាប់ផ្ដើមតាំងពីជាង១០ឆ្នាំមកហើយនៅយេម៉ែន គឺជាដំណាក់កាលថ្មីមួយនៃភាពតានតឹងក្នុងតំបន់រួមជាមួយនឹងសង្គ្រាមរវាងអាមេរិកនិងអ៉ីរ៉ង់ ។ ពួកឧទ្ទាមហ៊ូធីគាំទ្រដោយអ៉ីរ៉ង់អះអាងថា បានវាយប្រហារកាលពីថ្ងៃទី៦ សីហា ជាការសងសឹកចំពោះការពង្រឹងនាពេលថ្មីៗនេះ របស់កងទ័ពរដ្ឋាភិបាលយេម៉ែនគាំទ្រដោយអារ៉ាប៊ីសាអូឌីត។
ប្រភពយោធាមួយរៀបរាប់ពីមនុស្សស្លាប់៥៨នាក់ និងរបួសច្រើនសិបនាក់ បន្ទាប់ពីតុល្យការមុនដែលថាមានស្លាប់៣៨នាក់ និងរបួស២៩នាក់ ។ តាមអ្នកទទួលខុសត្រូវយោធាម្នាក់ថា នោះជាការវាយប្រហារដ៏បង្ហូរឈាមបំផុតពុំធ្លាប់មាន ចាប់តាំងពីមានបទឈប់បាញ់គ្នាពីឆ្នាំ២០២២មក ដែលបញ្ចប់រយះពេលជាង៧ឆ្នាំនៃសង្គ្រាមដ៏បំផ្លិចបំផ្លាញក្នុងប្រទេសដ៏ក្រីក្របំផុតនោះនៅឧបទ្វីបអារ៉ាប់ ។

ការវាយប្រហាររបស់ពួកឧទ្ទាមហ៊ូធី សំដៅបន្ទាយយោធាមួយក្នុងខេត្តម៉ារីប នាភាគកណ្ដាលប្រទេសព្រមទាំងបន្ទាយដទៃៗទៀត ក្នុងខេត្តហាដ្រាមូតជិតព្រំដែនជាមួយអារ៉ាប៊ីសាអូឌីត។ ក្នុងសេចក្ដីប្រកាសមួយក្រុមឧទ្ទាមហ៊ូធីអះអាងពីការវាយប្រហារនោះ។ អ្នកនាំពាក្យយោធារបស់ហ៊ូធីគូសបញ្ជាក់ថា កងទ័ពយើងបានធ្វើប្រតិបត្តិការយោធាធំមួយ សំដោលើកន្លែងប្រមូលផ្ដុំកងទ័ពរបស់សត្រូវ ។ អ្នកនាំពាក្យរូបនេះបានបរិហារពីការពង្រឹងយោធាដ៏សំខាន់របស់អារ៉ាប៊ីសាអូឌីត ។ ម្យ៉ាងទៀតអ្នកនាំពាក្យរូបនោះបានព្រមានថា កងកម្លាំងហ៊ូធីត្រៀមខ្លួនជាស្រេចសម្រាប់ទប់ទល់ការបង្កើនជម្លោះ។
ក្រសួងការពារប្រទេសរបស់រដ្ឋាភិបាលយេម៉ែនទទួលស្គាល់ដោយសហគមន៍អន្តរជាតិ បានសន្យាថា កងទ័ពនឹងតបតវិញចំពោះការឈ្លានពាននាពេលនេះសំដៅបណ្ដាទីតាំងសមស្របទាំងឡាយរបស់ពួកឧទ្ទាម ។ នៅអារ៉ាប៊ីសាអូឌីតក្រុមចម្រុះនាំមុខដោយក្រុងរីយ៉ាដ បានថ្កោលទោសពួកហ៊ូធីថា វាយប្រហារប្រឆាំងបណ្ដាគោលដៅស៊ីវិល ក្នុងតំបន់ព្រំដែនណាសរ៉ាន ។ ការវាយប្រហារទាំងនេះ បណ្ដាលឲ្យមនុស្ស១១នាក់រងរបួស ក្នុងនោះមានកុមារម្នាក់ ជនជាតិអេហ្ស៊ីប២នាក់ យេម៉ែនម្នាក់និងប៉ាគីស្ថានម្នាក់ ៕

ចែករំលែកព័តមាននេះ