នៅមុនពេលប្អូនៗយុវសិស្សវិទ្យាល័យ ដែលត្រូវប្រឡងសញ្ញាបត្រទុតិយភូមិ ត្រូវមកដល់នៅថ្ងៃទី ១០ ខែសីហាខាងមុខមកដល់ ក្រសួងអប់រំ យុវជន និងកីឡា បានជូនដំណឹងដល់ប្អូនៗជាបេក្ខជន ប្រុងប្រយ័ត្នលើបញ្ហាអាកាសធាតុផងដែរ ។

ក្រសួងបានប្រកាសជូនដំណឹង នៅថ្ងៃទី០៦ ខែសីហាថា ៖ ផ្អែកលើសេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយម នឹងមានភ្លៀងធ្លាក់នៅក្នុងដំណើរការប្រឡងបាក់ឌុប សូមបេក្ខជន និងគណៈមេប្រយោគរក្សាសុខភាព និងត្រៀមសម្ភារៈការពារភ្លៀង» ។

ជាការពិត ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៦ បានឲ្យដឹងថា កម្ពុជានៅបន្តនៅសេសសល់ទឹកភ្លៀង គ្រាន់តែរបាយនៃទឹកភ្លៀងមិនស្មើគ្នា ។
ក្រសួងបានអះអាងថា ដោយសារតែសម្ពាធទាបនៅសមុទ្រចិនខាងត្បូងប្រែប្រួលវាបានវិវត្តន៍ទៅជាព្យុះទី១៤ ឈ្មោះគូជីវ៉ា ហើយព្យុះនេះរួមនឹងព្យុះទី១៣ ឈ្មោះដូលហ្វីល ទោះបីជាកម្ពុជាមិនស្ថិតនៅគន្លងផ្លូវរបស់វាក៏ពិតមែន ប៉ុន្តែពីថ្ងៃទី៥ ដល់ថ្ងៃទី១៥ ខែសីហា តំបន់វាលទំនាបអាចមានភ្លៀង៥០ ភាគរយ តំបន់ខ្ពង់រាប៦០ភាគរយ ហើយមាត់សមុទ្រ គឺដល់ទៅ៧០ភាគរយ ៕
ចែករំលែកព័តមាននេះ