សង្គ្រាមអ៊ុយក្រែន ៖ រុស្ស៊ីប្រកាស នាថ្ងៃទី៦ សីហា ថា បានបាញ់ទម្លាក់នាពេលយប់ដ្រូនអ៊ុយក្រែន ដល់៦០៥គ្រឿង ពីលើតំបន់២០ និងឧបទ្វីបគ្រីមេ ។

ក្នុងសេចក្ដីប្រកាសមួយក្រសួងការពារ ប្រទេសរុស្ស៊ីគូសបញ្ជាក់ថា កាលពីយប់ថ្ងៃទី៥ មកទី៦ សីហា បណ្ដាប្រព័ន្ធការពារអាកាសរបស់យើង បានស្ទាក់និងកមេ្ទចដ្រូនអាកាស៦០៥គ្រឿងរបស់អ៊ុយក្រែន ។ ក្រសួងនោះ ក៏បញ្ជាក់ដែរថា ការវាយប្រហាររបស់អ៊ុយក្រែននោះសំដៅជាពិសេសតំបន់TVER ដែលនៅទីនោះ ឃ្លាំងភស្ដុភារមួយរបស់ក្រុមហ៊ុនផ្គត់ផ្គង់យក្សរុស្ស៊ី WILDBERRIES រងការខូចខាតស្រាល ។
កាលពីយប់ថ្ងៃទី៥ សីហា រស្ស៊ីបានវាយប្រហារធ្ងន់ធ្ងរបំផុត លើរដ្ឋធានីអ៊ុយក្រែនក្រុងគៀវ និងតំបន់ក្រុងនោះសំដៅ ជាពិសេសលើបណ្ដាឃ្លាំងស្តុកភស្ដុភារ បណ្ដាលឲ្យមនុស្សស្លាប់១៧នាក់ និងរបួសច្រើននាក់។ ក្នុងការវាយប្រហារលើកនេះ អ៊ុយក្រែនមិនអាចស្ទាក់កម្ទេចបានមីស៊ីលមួយគ្រាប់ណារបស់រុស្ស៊ីឡើយ ។ ប្រធានាធិបតីអ៊ុយក្រែន លោកវ៉ូឡូឌីមៀហ្សេឡេនស្គី ដែលចាប់តាំងពីច្រើនខែមកហើយ ទាមទារជាប់ឲ្យផ្ដល់ប្រព័ន្ធការពារអាកាសប៉ាទ្រីយ៉ូតច្រើនទៀត មានប្រតិកម្មថា បើយើងមានប្រព័ន្ធការពារមីស៊ីលបាលីស្ទិក នោះយើងពិតជានឹងអាចការពារអាយុជីវិតប្រជាជន និងការពារប្រទេសបាន ។

កងទ័ពអ៊ុយក្រែនគូសបញ្ជាក់ថា នាយប់នោះរុស្ស៊ីបានបញ្ជូនដ្រូន៩៨គ្រឿង និងបាញ់មីស៊ីលល្បឿនលឿន២៨គ្រាប់ ពិសេស
មីស៊ីលបាលីស្ទិក ដើម្បីវាយប្រហារក្រុងគៀវ ។ កងទ័ពអាកាសអ៊ុយក្រែនបញ្ជាក់ថា ដ្រូនទាំងអស់ត្រូវបានស្ទាក់កម្ទេចតែមិននិយាយពីការបាញ់ទម្លាក់មីស៊ីលមួយគ្រាប់ណាឡើយ ។
ចំណែកនៅប្រទេសអាល្លឹម៉ង់វិញ ដ្រូនផ្ទុកគ្រឿងផ្ទុះមួយបានវាយប្រហារត្រូវយន្តហោះមួយគ្រឿងរបស់ក្រុមហ៊ុនអាកាសចរណ៍DHL។ ឧប្បត្តិហេតុនោះ នាំឲ្យមានការបិទរយៈពេលច្រើនម៉ោងព្រលានយន្តហោះក្រុងLEIPZIGកន្លែង សំចតរបស់បណ្ដាយន្ត ហោះរបស់អូតង់ ដែលបញ្ជូនសម្ភារយោធា និងស៊ីវិលទៅកាន់អ៊ុយក្រែន ។ គ្រឿងផ្ទុះមួយត្រូវបានរកឃើញនៅព្រលាន ក្បែរយន្តហោះ១គ្រឿងរបស់ក្រុមហ៊ុនអាកាសចរណ៍អ៊ុយក្រែនANTONOV AIRLINESដែលអាជាគោលដៅពិតប្រាកដនៃការវាយប្រហារនោះ ៕

ចែករំលែកព័តមាននេះ