ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជាង​ជួសជុល​រថយន្ត​ម្នាក់​ជិះ​ម៉ូតូ​បុ.ក​ពីក្រោយ​រថយន្ត​មិន​ចាំ​ម៉ាក ១គ្រឿង រង​របួ.សធ្ងន់ នៅផ្លូវជាតិលេខ៣

6 ថ្ងៃ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖ បុរស​ជា​ជាង​ជួសជុល​រថយន្ត​ម្នាក់​បាន​ជិះ​ម៉ូតូ​១​គ្រឿង​ជ្រុល​ទៅ​បុក​ពីក្រោយ​រថយន្ត​មិន​ចាំ​ម៉ាក​១​គ្រឿង​ទៀត ដែល​កំពុង​បើកបរ​ស្រប​ទិស​គ្នា​នៅ​ខាង​មុខ បណ្ដាល​ឲ្យ​ដួល​ម៉ូតូ​បោក​ផ្ទប់​ថ្នល់​បែកក្បាល​រង​របួស​ធ្ងន់ធ្ងរ បន្ទាប់​មក​រថយន្ត​ខាងលើ​បាន​បើក​បន្ត​ទៅ​មុខ​បាត់​ស្រមោល មិន​បាន​ឈប់​រក​ខុស​ត្រូវ​អ្វី​ឡើយ ។

ឧប្បត្តិ​ហេតុនេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៩​និង​៤០​នាទី​ព្រឹក​ថ្ងៃ​ទី​០៦ ខែសីហា ឆ្នាំ​២០៦ នៅ​តាម​ផ្លូ​ជាតិ​លេខ​៣ ស្ថិត​នៅ​ក្នុងភូមិ​ព្រៃ​ព្រីង​ខាងត្បូង​១ សង្កាត់​ចោម​ចៅ​ទី​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ។

បុរស​អ្នកលក់​ផ្លែ​ដួង​តាម​ម៉ូតូ​សណ្ដោង​រ៉ឺ​ម៉ក​ម្នាក់​បាន​និយាយ​ថា នៅ​វេលា​ម៉ោង​ខាងលើ គាត់​បានឃើញ​បុរស​រង​គ្រោះ​ជិះ​ម៉ូតូ​១​គ្រឿង​ម៉ាក​ហុងដា​វ៉េវ​អ៊ី​ព​ណ៍​ក្រហម ពាក់​ស្លាក​លេខ​ភ្នំពេញ​1BU-3358 ធ្វើ​ដំណើរ​តាម​ផ្លូវជាតិ​លេខ​៣ ក្នុង​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង ។ លុះ​ពេល​ទៅ​ដល់​ត្រង់​ចំណុច​កើតហេតុ ក៏​ជ្រុល​ទៅ​បុក​ពីក្រោយ​រថយន្ត​១​គ្រឿង​ទៀត មិន​ចាំ​ម៉ាក​និង​ស្លាក​លេខ ដែល​កំពុង​បើកបរ​ស្របគ្នា បណ្ដាល​ឲ្យ​ដួល​ម៉ូតូ​បោក​ផ្ទប់​ថ្នល់​បែកក្បាល​រង​របួស​ធ្ងន់ធ្ងរ​សន្លប់​ស្ដូកស្ដឹង​តែ​ម្ដង ។

ប្រភព​ដដែល​បាន​ប្រាប់​ឲ្យ​ដឹង​បន្ត​ថា ក្រោយ​ពេល​កើតហេតុ​រថយន្ត​ខាងលើ​មិន​បាន​ឈប់​ដើម្បី​រក​ខុស​ត្រូវ​នាំ​មានរឿង​វែង​ឆ្ងាយ​នោះ​ទេ ក៏​បាន​បើក​បន្តដំណើរ​ទៅ​មុខ​បាត់​ដោយ​សុវត្ថិភាព ។ បន្ទាប់​មក​ជាង​ជួសជុល​រង​គ្រោះ​រូប​នោះ ក៏​ត្រូវ​បាន​ក្រុម​សង្គ្រោះ​អង្គភាព​៧១១ បញ្ជូន​ទៅ​សង្គ្រោះ​បន្ទាន់​នៅ​មន្ទីរពេទ្យ ព្រះ​កុសុមៈ ព្រោះ​គ្រោះថ្នាក់​ចរាចរណ៍​នេះ​កើតឡើង​នៅ​ជិត​ក្រុម​សង្គ្រោះ​នោះ​ផង​ដែរ ៕