ប្រទេសប៉ង់ក្លាដែស ៖ ២ឆ្នាំក្រោយ ត្រូវកម្ចាត់់ចេញពីតំណែងដោយសារការបះបោររបស់និស្សិត អតីតនាយករដ្ឋមន្ត្រីបង់ក្លាដែសលោកស្រីស៊ិកហាស៊ីណាដែលចាកចេញពីប្រទេសតាមឧទ្ថម្ភាគចក្រ ទៅរស់នៅនីរទេសឯប្រទេសឥណ្ឌា កាលពីថ្ងៃទី៥សីហា បានបង្ហាញមុខជាសាធារណៈនៅទីក្រុងញូវដែល្លី ។

នៅក្លិបសារព័ត៌មានអាស៊ីខាងត្បូង នៅមុខបណ្ដាអ្នកគាំទ្រគណបក្សលោកស្រី ដែលមកចូលរួមក្នុងសន្និសីទមួយក្នុងក្លិបនេះ លោកស្រីហាស៊ីណាថា លោកស្រីចង់វិលត្រឡប់មកកាន់ប្រទេសវិញ ទោះជាត្រូវប្រឈមមុខនឹងអ្វីក៏ដោយ ។ លោកស្រីអះអាងថា នឹងវិលមកនៅក្បែរប្រជាជនខ្ញុំវិញ ។ ខ្ញុំប្រហែលជាអាចត្រូវគេចាប់បញ្ជូនទៅពន្ធនាគារ តែកាតព្វកិច្ចរបស់ខ្ញុំចំពោះប្រជាជនខ្ញុំមិនខ្លាចឡើយ ។ ចាប់តាំងពីយូរមកហើយ ជីវិតខ្ញុំមិនងាយស្រួលឡើយ បើគិតពីសន្តិសុខផ្ទាល់ខ្លួន។
លោកស្រីហាស៊ីណា ដែលដឹកនាំប្រទេសអស់ពេលជាង២០ឆ្នាំ (១៩៩៦ដល់២០០១) បន្ទាប់មក បន្តដឹកនាំប្រទេសទៀតពីឆ្នាំ២០០៩ ទៅ២០២៤ នាខែកញ្ញាខាងមុខនេះ មានវ័យគម្រប់៧៩ឆ្នាំ ហើយលោកស្រីមានបំណងវិលមកកាន់ប្រទេសវិញ ក្នុងខែធ្នូជាខែនិម្មិត្តរូប នៃការរំដោះប្រទេស ។
លោកស្រីថា ខែធ្នូជាខែនៃជ័យជម្នះរបស់យើង ។ ដូច្នេះ ខ្ញុំចង់វិលត្រឡប់មកប្រទេសវិញនាខែនោះ ។ បង់ក្លាដែសត្រូវការការបង្រួបបង្រួម ។ អ្វីដែលរដ្ឋាភិបាលនឹងធ្វើគឺជារឿងរបស់រដ្ឋាភិបាល ។ ខ្ញុំសម្រេចវិលត្រឡប់ទៅវិញ ៕

ចែករំលែកព័តមាននេះ