អាសូរ! ស្ត្រីម្នាក់ជិះម៉ូតូសុខៗ ពុំដឹងថាវាក់ជាមួយអ្វី ក៏ចាប់ហ្វ្រាំងមុខដួ.ល ត្រូវរថយន្តទៅពីក្រោយកិ.នបែ.កក្បាលស្លា.ប់
- ភ្នំពេញ
រាជធានីភ្នំពេញ៖ នារីម្នាក់បានជិះម៉ូតូ១គ្រឿងសុខៗពុំដឹងថាវាក់ជាមួយអ្វីនៅខាងមុខនោះទេ នាងបានចាប់ហ្វ្រាំងមុខបណ្ដាលឲ្យរអិលដួលខ្ទាតទៅលើផ្លូវ ស្របពេលនោះមានរថយន្តទ្រុងឃ្លុប១គ្រឿងដឹកទឹកដោះគោគីរីសួគ៌ហ្វាម ទៅពីក្រោយគេចអត់ទាន់ ក៏កិនបណ្ដាលឲ្យនាងបែកក្បាលស្លាប់បាត់បង់ជីវិតភ្លាមៗនៅនឹងកន្លែងតែម្ដង ។
ឧប្បត្តិហេតុខាងលើបានកើតឡើងកាលពីម៉ោង២និង៣០នាទីរសៀលថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៦ នៅតាមមហាវិថីឈ្នះឈ្នះ ស្ថិតនៅក្នុងភូមិជម្ពូវ័ន២ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
នារីរងគ្រោះរូបនោះឈ្មោះនាង ស៊ីនួន អាយុ៤៣ឆ្នាំ មានទីលំនៅភូមិព្រៃច្រកស្គរ ឃុំស្វាយចេក ស្រុករំដួល ខេត្តស្វាយរៀង ។
សមត្ថកិច្ចបានប្រាប់ឲ្យដឹងថា នៅវេលាម៉ោងកើតហេតុខាងលើ នារីរងគ្រោះបានជិះម៉ូតូ១គ្រឿងម៉ាកហុងដាស្កូបពី ពណ៍ស ពាក់ស្លាកលេខភ្នំពេញ1LC-6794 ធ្វើដំណើរក្នុងទិសដៅពីត្បូងទៅជើង ។ លុះពេលទៅដល់ត្រង់ចំណុចកើតហេតុ ពុំដឹងថានាងមានឧបស័គ្គអ្វី ឬ វាក់ជាមួយអ្វីនៅខាងមុខនោះទេ នាងបានចាប់ហ្វ្រាំងមុខ បណ្ដាលឲ្យរអិលដួលទៅខាងឆ្វេងខ្ទាតលើផ្លូវ ។
សមត្ថកិច្ចបានប្រាប់ឲ្យដឹងបន្តទៀតថា ស្របពេលនោះក៏មានរថយន្តទ្រុងឃ្លុប១គ្រឿងម៉ាកISUZU ពណ៍ស ពាក់ស្លាកលេខភ្នំពេញ3H-3545 ដឹកទឹកដោះគោម៉ាកគីរីសួគ៌ ហ្វាម បើកបរស្របគ្នាទៅដល់គេចអត់ទាន់ ក៏បានកិនបែកក្បាលនិងបែកមួកសុវត្ថិភាពភ្លាមៗតែម្ដង ។ បន្ទាប់មករថយន្តខាងលើមិនបានបើករត់គេចនោះឡើយ បានឈប់នៅនឹងកន្លែងកើតហេតុ ប៉ុន្តែអ្នកបើកបរបានចុះរត់គេចខ្លួនចោលរថយន្តបាត់ដោយសុវត្ថិភាព ។
ក្រោយពេលកើតហេតុនគរបាលប៉ុស្តិ៍ចោមចៅទី៣ បានចុះទៅអន្តរាគមន៍សម្រួលចរាចរណ៍មិនឲ្យមានការកកស្ទះ ហើយកម្លាំងនគរបាលការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋានរាជធានីភ្នំពេញ ។ បានចុះទៅធ្វើការវាស់វែង រួចនាំយករថយន្តនិងម៉ូតូទៅរក្សាទុក រង់ចាំការដោះស្រាយតាមច្បាប់ ព្រមទាំងប្រគល់សពជូនក្រុមគ្រួសារនាំយកទៅធ្វើបុណ្យតាមប្រពៃណី ៕




ចែករំលែកព័តមាននេះ