នៅពេលដែលមជ្ឈមណ្ឌលឧតុនិយមឯកទេសអាស៊ាន (Asean Specialized Meteorological Centre)បានព្រមានថា តំបន់មួយចំនួននៅអាស៊ីអគ្នេយ៍នឹងប្រឈមអាកាសធាតុក្តៅហើយស្ងួតខ្លាំង និងហានិភ័យនៃភ្លើងឆេះព្រៃចាប់ពីខែសីហា ដល់ខែតុលា នៅកម្ពុជាតំណក់ទឹកភ្លៀងនៅសេសសល់នៅឡើយ ទោះជារបាយទឹកភ្លៀងធ្លាក់មិនស្មើគ្នាក៏ដោយ ។

តាមការចុះផ្សាយដោយសារព័ត៌មាន Bloomberg មជ្ឈមណ្ឌលឧតុនិយមឯកទេសអាស៊ាន បានឲ្យដឹងថា អាស៊ីអាគ្នេយ៍ត្រូវបានគេព្យាករណ៍ថា នឹងជួបប្រទះនូវស្ថានភាពស្ងួត និងក្តៅជាងធម្មតាចាប់ពីខែសីហាដល់ខែតុលា ខណៈដែលបាតុភូតអែលនីញ៉ូកាន់តែអាក្រក់ខ្លាំងឡើង ហើយវានឹងបង្កើនការគំរាមកំហែងដោយភ្លើងឆេះព្រៃដែលមិនអាចគ្រប់គ្រងបាន និងការខូចខាតដល់ដំណាំ ។
នេះ គឺជាស្ថានភាពរបស់តំបន់ ប៉ុន្តែទោះជាយ៉ាងណា តាមសេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយម ដែលបានចេញនៅថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៦ បានឲ្យដឹងថា កម្ពុជានៅបន្តនៅសេសសល់ទឹកភ្លៀង គ្រាន់តែរបាយនៃទឹកភ្លៀងមិនស្មើគ្នា ៕
ចែករំលែកព័តមាននេះ