មន្ត្រីជំនាញ ក.ប.ប ចុះត្រួតពិនិត្យស្តង់ពិព័រណ៌ជិត ១០០ នៅស្ទឹងត្រែង ដើម្បីការពារសុខភាពពលរដ្ឋ
- ស្ទឹងត្រែង
ខេត្តស្ទឹងត្រែង៖មន្ត្រីសាខាការពារអ្នកប្រើប្រាស់កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប.) ខេត្តស្ទឹងត្រែង សហការជាមួយមន្ត្រីមន្ទីរពាណិជ្ជកម្ម និងអាជ្ញាធរក្រុង បានចុះត្រួតពិនិត្យគុណភាពចំណីអាហារ និងទំនិញដែលកំពុងតាំងលក់នៅតាមស្តង់ពិព័រណ៌ជិត ១០០ កន្លែង ក្នុងក្រុងស្ទឹងត្រែង កាលពីថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២៦។
ប្រតិបត្តិការនេះធ្វើឡើងក្នុងគោលបំណងស្រាវជ្រាវ និងស្វែងរកសារធាតុគីមីហាមឃាត់ ព្រមទាំងទំនិញហួសកាលបរិច្ឆេទប្រើប្រាស់ ដើម្បីចាត់វិធានការដកហូត និងការពារសុខភាពរបស់ប្រជាពលរដ្ឋក្នុងខេត្តនិងភ្ញៀវទេសចរដែលមកកម្សាន្តក្នុងពិធីពិព័រណ៌។
ប្រធានសាខា ក.ប.ប. ខេត្តស្ទឹងត្រែង លោក ពៅ ណារិទ្ធ ឱ្យដឹងថា មន្ត្រីជំនាញបានយកគំរូអាហារសមុទ្រ និងសាច់មួយចំនួនដូចជា ប្រហិតត្រី ប្រហិតសាច់គោ បង្គា និងមឹក មកធ្វើតេស្តរហ័សស្វែងរកសារធាតុគីមី toxic formaldehyde (ហ្វកម៉ាលីន)។ ជាលទ្ធផល ពុំបានរកឃើញសារធាតុគីមីហាមឃាត់ទាំងនេះនៅលើផលិតផលដែលអាជីវករដាក់លក់នោះទេ ហើយទំនិញផ្សេងទៀតក៏មានកាលបរិច្ឆេទផុតកំណត់ច្បាស់លាស់ផងដែរ។
តំណាងអាជីវករ លោក ដែន សែន អាជីវករលក់ដំណាប់ បានសម្តែងការគាំទ្រ និងថ្លែងអំណរគុណដល់មន្ត្រីជំនាញដែលបានជួយពន្យល់ណែនាំពីរបៀបពិនិត្យទំនិញ។ លោកទទួលស្គាល់ថា កន្លងមកការទិញទំនិញមកលក់បន្តគឺផ្អែកលើទំនុកចិត្តលើក្រុមហ៊ុន ដោយ មិនបានពិនិត្យឱ្យបានម៉ត់ចត់នោះទេ។ ចំណែកលោកស្រី ហ៊ុត ធី រស់នៅសង្កាត់សាមគ្គី ក្រុងស្ទឹង៊ត្រែង បានសម្តែងក្តីរីករាយ និងស្នើឱ្យមន្ត្រីជំនាញបន្តចុះពិនិត្យឱ្យបានញឹកញាប់គ្រប់ទីកន្លែង ដោយ លោកស្រីលើកឡើងថា កន្លងមកធ្លាប់ជួបប្រទះបញ្ហាចុក
ពោះ និងរាករូសក្រោយហូបអាហារសមុទ្រអាំងដោយមិនដឹងមូលហេតុ។
សកម្មភាពត្រួតពិនិត្យនេះ មិនត្រឹមតែជួយទប់ស្កាត់ទំនិញគ្មានគុណភាពប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានលើក កម្ពស់ចំណេះដឹងដល់ភាគីទាំងសងខាង—ឱ្យអាជីករចេះជ្រើសរើសទំនិញត្រឹមត្រូវមុនយកមកលក់ ដើម្បីចៀសវាងការខាតបង់ និងជួយឱ្យអ្នកទិញចេះសង្កេតមើលស្លាកសញ្ញា និងកាលបរិច្ឆេទ មុននឹងទិញយកទៅបរិភោគ៕










ចែករំលែកព័តមាននេះ