ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឆ្លង​ចរន្តអគ្គិសនី​ឆាបឆេះ​ទូ​ក្លា​ស្សេ ផ្អើល​ផ្សារ​ងិ​ន​អាន ម្តុំ​អតីតរង្វង់មូលកាំកូ

1 អាទិត្យ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញៈ​ទូ​ក្លា​ស្សេ​នៅ​ក្នុងផ្ទះ​លក់ តៅហ៊ូ​មួយ​កន្លែង​នៅ​ផ្សារ ងី​ន​អាន ហៅ​ផ្សារ​ទំនប់ បាន​ឆ្លង​ចរន្តឆាបឆេះ​ផ្សែងហុយ​ទ្រលោម​បង្ក​អោយ មានការ​ភ្ញាក់ផ្អើល​ដល់​រថយន្ត​ពន្លត់អគ្គីភ័យ​ទៅ​អន្តរាគមន៍​។

ទោះបីជា​យ៉ាងណា​ភ្លើង​ពុំ​ឆេះ​រាលដាល​ធ្ងន់ធ្ងរ​នោះ​ឡើយ​គ្រាន់តែ​រង​ការ​ខូចខាត​ទូ​ក្លា​ស្សេ មួយ​គ្រឿង​និង​សម្ភារៈ​មួយ​ចំនួន​តែ​ប៉ុណ្ណោះ​។

ហេតុការណ៍​នេះ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង ១ និង ៥​នាទី​រសៀល​ថ្ងៃ​ទី ៥​ខែសីហា នៅ​ផ្សារ​ងិ​ន អាន ដែល​ស្ថិត​នៅ​តាម​បណ្ដោយ​ផ្លូវ​៥៩៨ (​ផ្លូវ​ជា​សុ​ផា​រ៉ា​)​ខាងកើត​អតីត​រង្វង់​មូល​កាំ​កូ ក្នុងភូមិ​ទួល​គោក​ចង្កា​ត់​ទួល​សង្កែ​១ ខណ្ឌ​ឬ​ស្សី​កែវ​។

តាម​សាក្សី​បានអោយ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ​គេ​ឃើញ​ភ្លើង​បាន​ឆាប់ឆេះ​ផ្សែងហុយ​ទ្រលោម​នៅ​ក្នុងផ្ទះ​លក់​តៅហ៊ូ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល ដល់​ប្រជាពលរដ្ឋ​នៅ ក្បែរ​ខាង​នាំ​គ្នា​យក​បំពង់​ពន្លត់​អគ្គិភ័យ​បាញ់​ពន្លត់​និង​ទាក់ទង​រថយន្ត ពន្លត់​អគ្គិភ័យ​ជា​ច្រើន​គ្រឿង​ទៅ​អន្តរាគមន៍​បាញ់​ពន្លត់​ទប់ស្កាត់​ទាន់​ពេល​ពុំ​បណ្ដាល​ឲ្យ​ឆេះ​រា​ដាល​ធ្ងន់ធ្ងរ​ឡើយ​។

តាម​នគរបាល មូលដ្ឋាន​ឲ្យ​ដឹង​ថា អគ្គី​ភ័យ​នេះ​បណ្ដា​មក​ពី​ឆ្លង​ចរន្តអគ្គិសនីទូ​ក្លា​ស្សេ ៕​