ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជាអាចនឹងសម្រេចបានការនាំចេញអង្ករ ១លានតោន បន្ទាប់ពីបរាជ័យច្រើនឆ្នាំ

1 អាទិត្យ មុន

គោលដៅ​នៃ​ការ​នាំ​ចេញ​អង្ករ​ឲ្យ​បាន​១​លាន​តោន ដែល​កម្ពុជា​បាន​ដាក់​ជា​ច្រើន​ឆ្នាំ ប៉ុន្តែ​មិន​ទាន់​សម្រេច​បាន​នោះ អាច​នឹង​ឃើញ​លទ្ធផល​វិជ្ជមាន នៅ​ឆ្នាំ​២០២៦​នេះ ។

សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា នៅ​ថ្ងៃ​ទី​៥ ខែសីហា បាន​អះអាង​ថា ៧​ខែ​នៃ ឆ្នាំ​២០២៦ កម្ពុជា​បាន​នាំ​ចេញ​អង្ករ​ចំនួន​៧០៧.០០០ តោន ដោយ​រកបាន​៤១៥,១២​លាន​ដុល្លារ ។

តួលេខ​ទាំងនេះ តំណាង​ឱ្យ​ការ​កើនឡើង​យ៉ាង​ខ្លាំង​នៃ​បរិមាណ​នាំ​ចេញ​ពោល ដល់​ទៅ​៦៨​ភាគរយ ហើយ​បើ​និយាយ​អំពី​ប្រាក់​ចំណូល​វិញ គឺ​កើនឡើង​៣៤,៣​ភាគរយ បើ​ប្រៀបធៀប​ទៅ​នឹង​រយៈពេល​ដូច​គ្នា​កាលពី​ឆ្នាំ​មុន ។

តាម​រយ​:​តួលេខ​នេះ គេ​រំពឹង​ថា កម្ពុជា​ទំនងជា​នឹង​អាច​សម្រេច​បានការ​នាំ​ចេញ​អង្ករ​១​លាន​តោន នៅ​ឆ្នាំ​២០២៦​នេះ ។

របាយការណ៍​នេះ​បាន​បញ្ជាក់​ថា សហភាព​អឺរ៉ុប នៅ​តែ​ជាទី​ផ្សារ​ធំ​បំផុត​របស់​កម្ពុជា ពោល គឺ​ប្រមាណ​ជា​២០៧.១៥៧ តោន ។ ក្រៅពី​នោះ​ចិន និង​តំបន់​ស្វយ័ត​របស់​ខ្លួន​ជាទី​ផ្សារ​អង្ករ​កម្ពុជា ១៧៤.៩៣០ តោន ដែល​មាន​តម្លៃ​១០៣,៣១ លាន​ដុល្លារ ខណៈ​ដែល​រដ្ឋ​សមាជិក​អាស៊ាន​ចំនួន​ប្រាំ​បាន​ទិញ​អង្ករ​២៦៦.៣០០ តោន ក្នុង​តម្លៃ ១០២,៨៤ លាន​ដុល្លារ ។

ក្រៅពី​អង្ករ កម្ពុជា​ក៏​បាន​នាំ​ចេញ​ស្រូវ​ជាង​៣ លាន​តោន ក្នុង​រយៈពេល​៧​ខែ​ដដែល​ដោយ​រក​ប្រាក់ ចំណូល​ប្រមាណ​ជា ៦៦៥,៧០ លាន​ដុល្លារ ៕