ចុះធ្វើរដ្ឋបាលចំហរត្រួតពិនិត្យទីតាំង ៤កន្លែង ឃាត់ខ្លួនជនសង្ស័យ៩នាក់ ពាក់ព័ន្ធករណីឆបោ.កតាមប្រព័ន្ធបច្ចេកវិទ្យា នៅក្រុងបាវិត
- ស្វាយរៀង
ខេត្តស្វាយរៀង ៖ នៅព្រឹកថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២៦ លោក ម៉ែន អេង អភិបាលរងខេត្ត តំណាងឯកឧត្តម ប៉េង ពោធិ៍សា អភិបាលខេត្ត ដោយមានការសម្របសម្រួលនីតិវិធីពី ឯកឧត្តម ខាំ សុផារី ព្រះរាជអាជ្ញា និងលោក ដូរ៉ា អង្គប្រទាន ព្រះរាជអាជ្ញារង បានចុះប្រតិបត្តិការធ្វើរដ្ឋបាលចំហរ ដើម្បីស្វែងរក និងបង្ក្រាបករណីលួចលាក់ស្នាក់នៅធ្វើការខុសច្បាប់ និងសង្ស័យមានការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scam) ស្ថិតនៅក្នុងភូមិបាវិតកណ្ដាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង។
ក៏មានការចូលរួមពីលោក រ៉េត រក្សា អភិបាលរងក្រុងបាវិត កម្លាំងអធិការដ្ឋាននគរបាលក្រុងបាវិត កម្លាំងបញ្ជាការដ្ឋានអាវុធហត្ថក្រុង និងកម្លាំងជំនាញបង្ការបង្ក្រាបបទល្មើសផ្សេងៗ។
នៅក្នុងប្រតិបត្តិការចុះត្រួតពិនិត្យទីតាំងសរុបចំនួន០៤ទីតាំង សមត្ថកិច្ចបានរកឃើញជនបរទេសស្នាក់នៅសរុបចំនួន ៣៥នាក់ (ស្រី ១០នាក់) ដែលមាន ២សញ្ជាតិ (វៀតណាម ២៧នាក់ ស្រី ៧នាក់ មានឯកសារគ្រប់គ្រាន់)។
ពាក់ព័ន្ធនឹងករណីសង្ស័យ ឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scam) សមត្ថកិច្ចបានធ្វើការឃាត់ខ្លួនជនសង្ស័យសរុបចំនួន០៩នាក់ (ស្រី ០១នាក់) និងដកហូតវត្ថុតាងមួយចំនួន។
បច្ចុប្បន្ន ជនសង្ស័យទាំង០៩នាក់ រួមទាំងវត្ថុតាង ត្រូវបានសមត្ថកិច្ចជំនាញកសាងសំណុំរឿងដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់៕























ចែករំលែកព័តមាននេះ