ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជនមានសតិមិនគ្រ.ប់ ៤​នាក់​ត្រូវគេដឹក​មក​ចោល​នៅ​ផ្សារ​ត្រពាំង​​ក្រឡឹង កំពុងបង្កការភ័.យខ្លា.ច ​អាជីវករស្នើសុំជួយ​អន្តរាគមន៍​

1 អាទិត្យ មុន
  • កំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ​៖ ស្ត្រី​ចំនួន​២​នាក់ និង​បុរស​ចំនួន​២​នាក់ ផ្សេង​ទៀត​ដែល​គេ​ស្គាល់​ច្បាស់​ថា​មាន​សតិ​មិន​ប្រក្រតី​(​វិកលចរិត​) ត្រូវ​បាន​គេ​ប្រទះ​ឃើញ​ដើរ​ពាសពេញ​ផ្សារ​ត្រពាំង​ក្រឡឹង ស្ថិត​ក្នុងភូមិ​ត្រពាំង​ក្រឡឹង ឃុំ គិរី​វ័​ន្ត​ស្រុក ភ្នំស្រួច ខេត្តកំពង់ស្ពឺ ជាង​១០​ថ្ងៃ​​កន្លងមក​​ហើយ ។

តាម​ការ​អោយ​ដឹង​ពី​ប្រជាពលរដ្ឋ មនុស្ស​វិកល​ច​រឹត​ទាំង​៤​នេះ ត្រូវ​បាន​ជនអនាមិក​ដឹក​តាម​រថយន្ត​មក​ទម្លាក់​ចោល នៅ​ផ្សារ​ត្រពាំង​ក្រឡឹង ធ្វើ​ឱ្យ​អាជីវករ​លក់ដូរ​ព្រួយបារម្ភ​ពី​សន្តិសុខ​សុវត្ថិភាព​ការ​រស់នៅ និង​មិន​សប្បាយចិត្ត ហើយ​បាន​សំណូមពរ​ដល់​អាជ្ញាធរ​មូលដ្ឋាន​ស្រុក​ភ្នំស្រួច និង​មន្ទីរ​សង្គមកិច្ច​ខេត្តកំពង់ស្ពឺ​មេត្តា​ជួយ​អន្តរាគមន៍​ដោះស្រាយ​ជា​បន្ទាន់​ផង ។

ក្រុម​អាជីវករ​លក់ដូរ​ក្នុង​ផ្សារ​ត្រពាំង​ក្រឡឹង​បាន​លើក​ឡើង​ថា អ្វី​ដែល​ពួក​គាត់​បារម្ភ​និង​ជួប​ការ​លំបាក​ភ័យ​ខ្លាច​នោះ គឺ​​ជន​វិកលចរិត​ទាំងស្រី ទាំងប្រុស​នោះ មាន​អត្ត​ចរិត​កោងកាច​ ស្រែក​ឡូឡា​ក្នុង​ផ្សារ​ទាំង​យប់​ទាំង​ថ្ងៃ ។ មិនតែប៉ុណ្ណោះ​បាន​បំផ្លិចបំផ្លាញ និង​យក​របស់របរ​អាជីវករ​លក់ដូរ​បោះចោល ហើយ​អ្វី​ដែល​ពួក​គាត់​ព្រួយបារម្ភ​បំផុត​នោះ គឺ​ខ្លាចក្រែង​​ជន​វិកលចរិត​ទាំង​៤​នាក់​នោះ ប្រើ​អំពើ​ហិង្សា និង​ដុត​តូប​លក់ដូរ​របស់​ពួក​គាត់​បណ្តាល​អោយ​ឆេះ​ទំនិញ​មាន​តម្លៃ​នៅ​ក្នុង​តូប​ផង​ដែរ​។

ក្រុម​អាជីវករ​លក់ដូរ​បាន​បន្ត​ឱ្យ​ដឹង​ទៀត​ថា មាន​បុរស​ម្នាក់​មាន​ស្ថានភាព​ហាក់​បាន​ប្រើប្រាស់​គ្រឿងញៀន​បណ្តាល​អោយ​បាត់បង់​ស្មារតី​ក្លាយជា​មនុស្ស​វិកល​ច​រឹត ។ បុរស​រូប​នេះ ពេល​យប់​ឡើង​ទើប​ឃើញ​លេច​វត្តមាន​ដើរ​តាម​ក្នុង​ផ្សារ​ត្រពាំង​ក្រឡឹង​ជុំវិញ​តែ​ម្តង​។

ជុំវិញ​​ការ​លេច​វត្តមាន​ក្រុមជន​​វិកលចរិត​ទាំងស្រី​ទាំងប្រុស​ដែល​មាន​អាយុ​ចន្លោះ​ពី​៣០​ទៅ​៤០​ឆ្នាំខាងលើនេះ ទោះបីជា​ពួក​គាត់​រាយការណ៍​ជូន​ទៅ​អាជ្ញាធរ និង​សមត្ថកិច្ច​យ៉ាងណា​ក៏​ដោយ ក៏​រហូត​មក​ដល់​ពេល​នេះ រយៈពេល​ជាង​១០​ថ្ងៃ កន្លង​ទៅ​ហើយ មិនទាន់ឃើញមានចំណាត់ការណាមួយ​នៅឡើយទេ ៕