ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃាត់ខ្លួន​មុខសញ្ញា​លួច​ម៉ូតូ​យ៉ាង​សកម្ម​ ៣​នាក់​ ធ្វើ​សកម្មភាពចំនួន​៧ករណី

1 អាទិត្យ មុន

រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ​៣​នាក់ ​ត្រូវ​បាន​កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​កំរិត​ស្រាល​ នៃ​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​សហការ​ជាមួយ​នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ ស្រាវជ្រាវ​ឃាត់ខ្លួន បន្ទាប់​ពី​ធ្វើ​សកម្មភាព​លួច​ជា​បន្តបន្ទាប់​នៅ​ក្នុង​រាជធានី​ភ្នំពេញ ចំនួន​៧ ករណី ​។

ជនសង្ស័យ​រូប​នោះ ៖
១-​ឈ្មោះ យី យ៉ុ​ង​ជាន ភេទ​ប្រុស អាយុ​២០​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​មិន​ពិតប្រាកដ មាន​ទីលំនៅ​ស្ថិត​ក្នុងភូមិ​សាមគ្គី​២ សង្កាត់​ត្រពាំង​ក្រសាំង ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។
​២-​ឈ្មោះ សែង សុ​ភ័ក្ត្រ ភេទ​ប្រុស អាយុ​៣០​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​មិន​ពិតប្រាកដ មាន​ទីលំនៅ​ស្ថិត​នៅ​ភូមិ​២ សង្កាត់​អូរ​ឫស្សី​ទី​១ ខណ្ឌ​៧​មក​រា រាជធានី​ភ្នំពេញ​។
និង​៣-​ឈ្មោះ ទូច ប៊ុ​ន​ហាន ហៅ លី ហុង ភេទ​ប្រុស អាយុ​៥៣​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​រត់​ឡាន​តាក់ស៊ី មាន​ទីលំនៅ​ស្ថិត​ក្នុងភូមិ​គោក​ឃ្លាង សង្កាត់​ក្រាំងធ្នង់​ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ​ ។

លោក​វរសេនីយ៍ឯក ម៉​ម សា​វន នាយការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កំរិត​ស្រាល ​បាន​ឲ្យ​ដឹង​ថា ដោយ​អនុវត្ត​តាម​បទបញ្ជា​របស់លោកឧត្តមសេនីយ៍ឯក ជួន ណា​រិ​ន្ទ អគ្គស្នងការ​រង និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ ​និង​មានការ​ដឹកនាំ​បញ្ជា​ដោយ​លោក​ឧត្តមសេនីយ៍ត្រី ប៊ុ​ន សត្យា ស្នងការ​រង ទទួល​ផែន​ការងារ​នគរបាល​ព្រហ្មទណ្ឌ​ និងលោក​ឧត្តមសេនីយ៍ទោ លី ប៊ុ​ន​អេ​ង ស្នងការ​រង ទទួល​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កំរិត​ស្រាល នៅ​ថ្ងៃ​ទី​៣១ ខែកក្កដា ឆ្នាំ ២០២៦ វេលា​ម៉ោង​១២​និង​៣០​នាទី​រសៀល កម្លាំង​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កំរិតស្រាល ​បានសហការ​ជាមួយ​កម្លាំង​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ បាន​ធ្វើការ ស្រាវជ្រាវ ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​០៣​នាក់ នៅ​ចំណុច​ផ្ទះ​លេខ​L៤៨ ផ្លូវ១១១ ក្រុម​ទី​៥ ស្ថិត​ក្នុងភូមិ​សាមគ្គី​២ សង្កាត់​ត្រពាំង​ក្រសាំង ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ។

លោក​វរសេនីយ៍ឯក ម៉​ម សា​វន នាយការិយាល័យ​បាន​ឲ្យ​ដឹង​ទៀត​ថា ជនសង្ស័យ​ជា​មុខសញ្ញា​លួច​យ៉ាង​សកម្ម ​ដែល​បាន​ធ្វើ​សកម្មភាព​នៅ​ក្នុង​រាជធានី​ភ្នំពេញ​ចំនួន ៧ករណី ៖
ករណី​ទី​១ ៖ លួច​យក​ម៉ូតូ​ម៉ាក​ហុងដា សេ​១២៥ ពណ៌​ខ្មៅ សេរី​ឆ្នាំ​២០២២ ពាក់​ផ្លា​ក​លេខ​ភ្នំពេញ​១JY ៤០២៨ ប្រព្រឹត្ត​នៅ​ចំណុច​ផ្ទះ​ជួល​៣​ជាន់ ផ្លូវ​បេតុង ភូមិ​ទួល​ពង្រ សង្កាត់​ចោម​ចៅ​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ កាលពី​ថ្ងៃ​ទី​៣១ ខែកក្កដា ឆ្នាំ ២០២៦​។

ករណី​ទី​២​ ៖ លួច​ម៉ូតូ​ម៉ាក​ហុងដា​សេ​១២៥ ពណ៌ខ្មៅ សេរី​ឆ្នាំ​២០២៦ ពាក់​ផ្លា​ក​លេខ ភ្នំពេញ​១AG ០២៤៣ ប្រព្រឹត្ត​នៅ​ចំណុច​ផ្ទះ​ជួល ផ្លូវ​បេតុង ភូមិ​ត្រពាំង​ពោធិ សង្កាត់​ចោម​ចៅ​៣ ខណ្ឌ ពោធិ​សែន​ជ័យ រាជធានី​ភ្នំពេញ កាលពី​ថ្ងៃ​ទី​៣១ ខែកក្កដា ឆ្នាំ​២០២៦​ ។

ករណី​ទី​៣ ៖ លួច​យក​ម៉ូតូ​ម៉ាក​ហុងដាសេ​១២៥ ពណ៌​ខ្មៅ សេរី​ឆ្នាំ​២០២៦ ពាក់​ផ្លា​ក​លេខ ភ្នំពេញ​ ១MC ៨៧៩៨ ប្រព្រឹត្ត​នៅ​ចំណុច​មុខ​បន្ទប់​ជួល ផ្លូវ​បេតុង ភូមិ​ដំណាក់​ត្រ​យឹ​ង សង្កាត់​ចោម​ចៅ​២ ខណ្ឌ​ពោធិ​សែន​ជ័យ រាជធានី​ភ្នំពេញ កាលពី​ថ្ងៃ​ទី ២៦ ខែកក្កដា ឆ្នាំ​២០២៦​ ។

ករណី​ទី​៤ ៖ លួច​យក​ម៉ូតូ​ម៉ាក​ហុងដា សេ​១២៥ ពណ៌​ខ្មៅ សេរី​ឆ្នាំ​២០២៦ ពាក់​ផ្លា​ក​លេខ ភ្នំពេញ ១MA ៧២៦៨ ប្រព្រឹត្ត​នៅ​ចំណុច មុខ​បន្ទប់​ជួល ផ្លូវ​បេតុង ភូមិ​ត្រពាំង​ថ្លឹង​៣ សង្កាត់​ចោម​ចៅ​១ ខណ្ឌ​ពោធិ​សែន​ជ័យ រាជធានី​ភ្នំពេញ កាលពី​ថ្ងៃ​ទី ២៦ ខែកក្កដា ឆ្នាំ​២០២៦ ។​

ករណី​ទី​៥ ៖ លួច​យក​ម៉ូតូ​ម៉ាក​ហុងដា សេ​១២៥ ពណ៌​ខ្មៅ សេរី​ឆ្នាំ​២០២២ ពាក់​ផ្លា​ក​លេខ កំពង់ធំ ១R-៦៤២៣ ប្រព្រឹត្ត​នៅ​ចំណុច​ផ្ទះ​ជួល ផ្លូវ​បេតុង ភូមិ​បូ​រី​១០០​ខ្នង សង្កាត់​ទឹកថ្លា ខណ្ឌ​សែន សុខ រាជធានី​ភ្នំពេញ កាលពី​ថ្ងៃ​ទី​៣០ ខែកក្កដា ឆ្នាំ ២០២៦​។

ករណី​ទី​៦ ៖ លួច​យក​ម៉ូតូ​ម៉ាក​ហុងដា សេ​១២៥ ពណ៌​ខ្មៅ សេរី​ឆ្នាំ ២០០៤ ពាក់​ផ្លា​ក​លេខ​ភ្នំពេញ​១KN-៩៦៧៧ ប្រព្រឹត្ត​នៅ​ចំណុច​ច្រក​ជណ្តើរ​លេខ​៤១ សង្កាត់ អូរ​ឬ​ស្សី​ទី​៣ ខណ្ឌ​៧​មក​រា រាជធានី​ភ្នំពេញ កាលពី​ថ្ងៃ​ទី​១៩ ខែកក្កដា ឆ្នាំ​២០២៦​ ។

និង​ករណី​ទី​៧ ៖ លួច​យក​ម៉ូតូ​ម៉ាក​ហុងដា សេ​១២៥ ពណ៌​ខ្មៅ សេរី​ឆ្នាំ​២០២២ ពាក់​ផ្លា​ក​លេខ ភ្នំពេញ ១JB-៣៦៧៩ ប្រព្រឹត្ត​នៅ​ចំណុច​ក្រោយ ហាង​លក់​មី​ហិល ភូមិ​ចាក់​ជ្រូក សង្កាត់​សំរោង​ក្រោម ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជ​ធានី​ភ្នំពេញ កាលពី​ថ្ងៃ​ទី​២៨ ខែកក្កដា ឆ្នាំ​២០២៦​។

​បន្ទាប់​ពី​ឃាត់ខ្លួន​ សមត្ថកិច្ច​ដកហូត​ម៉ូតូ​ចំនួន ៥គ្រឿង ​នៅ​ក្នុង​នោះ​ម៉ូតូ​ជន​រង​គ្រោះ​ចំនួន ៣​គ្រឿង​ ត្រូវ​បាន​សមត្ថកិច្ច​ប្រគល់​ទៅ​ឲ្យ​ម្ចាស់​វិញ​ ។

បច្ចុប្បន្ន​ជនសង្ស័យ​ខាងលើ ត្រូវ​បាន​កម្លាំង​ការិយាល័យ​ជំនាញ​ព្រហ្មទណ្ឌ កសាង​សំណុំរឿង​ចាត់ការ​តាម​នីតិវិធី​ ៕​