ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សមត្ថកិច្ចវែកមុខជនសង្ស័យពាក់ព័ន្ធនឹងគ្រឿងញៀ.នដល់ទៅ១៦.០០០នាក់

1 អាទិត្យ មុន

អាជ្ញាធរ​កម្ពុជា បាន​ចាប់ខ្លួន​ជនសង្ស័យ​ពាក់ព័ន្ធ​នឹង​គ្រឿង​ញៀ​.​ន សរុប​ចំនួន ១៦.៤៩៨​នាក់ ក្នុង​រយៈពេល​៧ ខែ​ដំបូង នៃ​ឆ្នាំ​២០២៦ ដែល​ជា​ការ​កើនឡើង​១០​ភាគរយ ។

សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា នៅ​ក្នុង​ចំណោម​ជនសង្ស័យ​ទាំងនោះ ជនសង្ស័យ​ជា​ជនបរទេស​មាន​ចំនួន​៨៨៩ នាក់ មាន​សរុប​២១ សញ្ជាតិ នៅ​ក្នុង​នោះ​មាន​ស្ត្រី​១០៨ នាក់​ផង​ដែរ ។

សមត្ថកិច្ច​បាន​និយាយ​ថា ក្រៅពី​ជនសង្ស័យ​អាជ្ញាធរ​បាន​រឹបអូស​គ្រឿងញៀន​ខុសច្បាប់ ចំនួន ២,៥១​តោន និង​កញ្ឆា​ស្ងួត​ចំនួន ១០៥​គីឡូក្រាម ។

គ្រឿងញៀន ដែល​រឹបអូស​បាន​ភាគច្រើន​មាន កេ​តា​មីន អេ​ស្តា​ស៊ី ហេ​រ៉ូ​អ៊ី​ន ម៉ា​ទឹកកក មេ​តំ​ហ្វេ​តា​មីន និង កូកាអ៊ីន​ជាដើម ៕