ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អបអរសាទរ ពិធី​រុក្ខទិវា ៩​ កក្កដា ឆ្នាំ​២០២៦ នៅ​វត្ត​ក្តី​កណ្តាល ភូមិ​កណ្តាល ដាំ​ដើមឈើ​៧៧០​ដើម ​នៅស្រុក​រំដួល

1 អាទិត្យ មុន
  • ស្វាយរៀង

ខេត្តស្វាយរៀង​៖​នៅ​ព្រឹក​ថ្ងៃ​ចន្ទ ទី​៣ ខែសីហា ឆ្នាំ​២០២៦​នេះ ឯក​ឧត្ត ប៉េង ពោធិ៍​សា អភិបាលខេត្ត ស្វាយ​រៀង និង​ឯកឧត្តម ប៊ុ​ន សាវ៉ា​ន់ សមាជិក​ក្រុមប្រឹក្សា​ខេត្ត តំណាង​ឯកឧត្តម ម៉ែ​ន វិបុល ប្រធាន​ក្រុមប្រឹក្សា​ខេត្ត បាន​អ​ញ្ជេ​ី​ញ​ជា​អធិបតី​ក្នុង​ពិធី​រុក្ខទិវា ៩​កក្កដា ឆ្នាំ​២០២៦​ដែល​បាន​ប្រារព្ធ​ធ្វេ​ី​នៅ​បរិវេណ​វត្ត​ក្តី​កណ្តាល ស្ថិត​ក្នុងភូមិ​កណ្តាល ឃុំ​ស្វាយចេក ស្រុក​រំដួល ។

ឯកឧត្តម​ប៉េង​ពោធិ​សា បាន​ថ្លែង​នូវ​កា រ​កោតសរសើរ​ចំពោះ​មន្ទីរ​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​ខេត្ត ដែល​មាន​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ ស្វាយ​រៀង ជា​សេនាធិការ កន្លង​មក ក៏​ដូច​ជា​ក្នុង​រយៈពេល ពេល ៦​ខែ ក្នុង​ឆ្នាំ​២០២៦​នេះ ខិតខំ​យកចិត្តទុកដាក់​អនុវត្ត​តួនាទី​ភារកិច្ច​របស់​ខ្លួន​បាន​យ៉ាង​ល្អ​ប្រសើរ ក្នុង​ការ​បន្ត​បណ្តុះ និង​ធ្វើការ​យ៉ាង​សកម្ម​ចែកចាយ​កូន​ឈើ​គ្រប់​ប្រភេទ ប្រគេន និង​ចែក​ជូន​ដល់ទី​វត្ត​អារាម សាលារៀន និង​បងប្អូន​ប្រជាពលរដ្ឋ​នៅ​មូលដ្ឋាន​យក​ទៅ​ដាំ​ដុះ​តាម​តម្រូវការ បាន​ចំនួន រាប់​ពាន់​ដើម ហើយ​នៅ​ថ្ងៃនេះ ក្រៅពី​ដាំ​កូន​ឈើ​ចំនួន ៧៧០​ដើម លើ​ផ្ទៃដី​ប្រមាណ ២​ហ​.​ត មន្ទីរ​ក៏​បាន​នាំ​យក​កូន​ឈើ ប្រមាណ ៥៤០​ដើម សម្រាប់​ចែក​ជូន​ប្រជាពលរដ្ឋ​ផង​ដែរ​។

ឯកឧត្តម បន្ត​ថា ពិធី​រុក្ខទិវា​ពុំ​មែន​ជា​ពិធី​ដែល​យើង​ទើប នឹង​រៀបចំ​នោះ​ទេ គឺជា​ពិធី​ដែល​ជា​វប្បធម៌​ដ៏​ឧត្តុង្គឧត្តម ដែល​កើត​មាន​តាំងពី​សម័យ​សង្គម រាស្ត្រ​និយម នៅ​ក្នុង​ឆ្នាំ​១៩៥២ មក​ម្ល៉េះ ដែល​កាលនោះ ព្រះករុណា​ព្រះ​មហា​វីរក្សត្រ ព្រះ​វររាជ​បិតា​ជាតិខ្មែរ ព្រះ​បិតា​ឯករាជ្យ​ជាតិ ព្រះ​បរម​រតន​កោដ្ឋ ជាទី​គោរព​សក្ការៈ​ដ៏​ខ្ពង់ខ្ពស់​បំផុត ព្រះ​អង្គ​តែងតែ​ប្រោស​ព្រះ​រាជទាន លើកទឹកចិត្ត និង​យាង​ចូលរួម​ជា​ព្រះ​រាជាធិបតី​ភាព​ដ៏​ខ្ពង់ខ្ពស់ ក្នុង​ពិធី​រុក្ខទិវា​នៅ​តាម​បណ្តា​ខេត្ត​នានា និង​បាន​បន្ត​រហូត​មក​ទល់​នឹង​បច្ចុប្បន្ន ក្នុង​គោលបំណង​បំផុស​ចលនា​ដាំ​ដើមឈើ​ឡើង​វិញ ការ​ថែរក្សា​សម្បត្តិ​ព្រៃឈើ និង​បណ្តុះ គំនិត​ស្រលាញ់​ព្រៃឈើ និង​បរិស្ថាន​ធម្មជាតិ សម្រាប់​ជា​ប្រយោជន៍ និង​រំឭក​ដល់​ប្រជាពលរដ្ឋ​ទាំងអស់​គ្នា ឲ្យ​បាន​យល់​ច្បាស់​ពី គុណសម្បត្តិ នៃ​ការ​ដាំ​ដើមឈើ និង​នាំ​គ្នា​ដាំ​ដើមឈើ​ឲ្យ​បាន​គ្រប់​ទីកន្លែង​ដែល​មាន​ដី ទំនេរ ក៏​ដូច​ជា​នៅ​ទី​វត្ត​អារាម​ដែល​យើង​ទាំងអស់​គ្នា​កំពុង​ប្រារព្ធ​ធ្វើ​នា​ពេល​នេះ ។

ក្នុង​ឱកាស​នោះ​ដែរ​ឯកឧត្តម​អភិបាលខេត្ត​អំពាវនាវ​ដល់​អាជ្ញាធរ​ដែនដី​គ្រប់​លំដាប់ថ្នាក់ កងកម្លាំងប្រដាប់អាវុធ គ្រប់​ប្រភេទ ប្រជាពលរដ្ឋ និង​ភាគី​ពាក់ព័ន្ធ​ទាំងអស់​ត្រូវ​៖

-រួម​គ្នា​ទប់ស្កាត់​រាល់​បទល្មើស​ព្រៃឈើ និង​ការ​កាប់​រាន ឈូស​ឆាយ ចាប់​យក និង ហ៊ុម​ព័ទ្ធ​ព្រៃឈើ​ដើម្បី​យក​ដី​មក​ធ្វើ​ជា​កម្មសិទ្ធិឯកជន​ខុសច្បាប់ និង​មាន​ម្ចាស់​ការ​ទទួលខុសត្រូវ និង​ចាត់វិធានការ​ច្បាប់​ជា​បន្ទាន់ នៅ​ពេល​មាន​ករណី​នេះ​កើតឡើង​នៅ​ក្នុង​មូលដ្ឋាន​របស់​ខ្លួន​ជា​ពិសេស​ត្រូវ​រៀបចំ​ចាត់ចែង​ធ្វើការ​ចុះបញ្ជី​គ្រប់គ្រង​ដី​ព្រៃ​សហគមន៍​ឲ្យ​បាន​ត្រឹមត្រូវ និង​ច្បាស់លាស់ ហើយ​សូម​ឲ្យ​មន្ទីរ​ពាក់ព័ន្ធ ដូច​ជា​មន្ទីរ​កសិកម្ម មន្ទីរ​បរិស្ថាន និង​មន្ទីរ​រៀបចំ​ដែនដី ជាដើម គាំទ្រ​លើ​កិច្ចការ​នេះ​។

-មន្ទីរ​-​អង្គភាព​ពាក់ព័ន្ធ ក៏​ដូច​ជា​អាជ្ញាធរ​មូលដ្ឋាន​បន្ត​ដាន​តាម​ការ​វិវត្តន៍ និង​ផ្សព្វផ្សាយ​ជា​ប្រចាំជូន ប្រជាពលរដ្ឋ​បានដឹង​ពី​ផលវិបាក នៃ​ការ​ប្រែប្រួល​អាកាសធាតុ​នេះ និង​ត្រៀម​ឆ្លើយ​តប​នូវ មធ្យោបាយ​ចាំបាច់​ដើម្បី​អន្តរាគមន៍​ជួយ​សង្គ្រោះ​ក្នុង​ករណី​ចាំបាច់ ហើយ​ក៏​សូម​ឲ្យ​បងប្អូន ប្រជាពលរដ្ឋ​មានការ​ប្រុង​ប្រយ័ត្ន​ខ្ពស់ ជាមួយ​និង​ការ​យកចិត្តទុកដាក់​ប្រើប្រាស់​ទឹក​ដោយ ការ​សន្សំ​សំចៃ​ផង​ដែរ ។

​-បន្ត​ការ​ចូលរួម​គោរព​ច្បាប់​ចរាចរណ៍ ជួយ​អប់រំ​ដាស់តឿន​កូនចៅ​ឲ្យ ចៀស​ឆ្ងាយ​ពី​គ្រឿងញៀន​គ្រប់​ប្រភេទ ចូលរួម​ថែរក្សា និង​លើកកម្ពស់​អនាម័យ​បរិស្ថាន នៅ​ក្នុង​មូលដ្ឋាន​ភូមិ ឃុំ ស្រុក​របស់​យើង​ឲ្យ​បាន​ស្អាត​ល្អ ប្រកបដោយ​សោភ័ណ​ភាព និង​សូម​មានការ​ប្រុង​ប្រយ័ត្ន និង​ថែរក្សា​ការពារ​កូនចៅ​ពី​ជំងឺឆ្លង​ផ្សេង​ៗ ជា​ពិសេស ជំងឺគ្រុនឈាម​ជា​ដេ​ី​ម​៕​