ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រតិបត្តិការហិរញ្ញវត្ថុតាម QR កូដ ស្ទុះឡើងដល់ទៅ១ពាន់លានប្រតិបត្តិការ

1 អាទិត្យ មុន

ប្រតិបត្តិការ​ហិរញ្ញវត្ថុ​តាម QR កូដ នៃ​ប្រព័ន្ធ​បាគង​របស់​ធនាគារជាតិ​នៃ​កម្ពុជា នៅ​ឆមាស​ទី​១ ឆ្នាំ​២០២៦ បាន​ស្ទុះ​ឡើង​ដល់កំណត់​ត្រា ប្រមាណ​ជា​១​ពាន់​លាន​ប្រតិបត្តិការ ដែល​មាន​តម្លៃ​ជិត​១៣៦​ពាន់​លាន ។

រូបតំណាង

ធនាគារជាតិ​នៃ​កម្ពុជា បាន​ឲ្យ​ដឹង​ថា នៅ​ក្នុងអំឡុងពេល​នេះ ប្រតិបត្តិការ​ជា​ប្រាក់​រៀល សរុប​មាន​ទំហំ ៦៦៥,២​លាន ប្រតិបត្តិការ នៅ​ក្នុង​តម្លៃ​ទូទាត់​សរុប​ចំនួន​ជិត​១៨៤​ទ្រី​លាន រៀល ឬ​ប្រហែលជា​៤៥,៥​ពាន់​លាន​ដុល្លារ កើនឡើង​គួរ​ឱ្យ​ភ្ញាក់ផ្អើល គឺ​រហូត​ដល់​១២០​ភាគរយ​នៃ​បរិមាណ​ប្រតិបត្តិការ​សរុប ។

ទន្ទឹម​នឹង​នេះ ប្រតិបត្តិការ​ជា​ប្រាក់​ដុល្លារ​បាន​កើនឡើង​ដល់​៣៣៩,២ លាន​ប្រតិបត្តិការ​នៅ​ក្នុង​តម្លៃ​សរុប​៩០,៣ ពាន់​លាន​ដុល្លារ កើនឡើង ៤០,៩ ភាគរយ​។

បាគង ជា​ប្រព័ន្ធ​ទូទាត់​ដែល​ផ្តួចផ្តើម និង​បង្កើត​ឡើង ហើយ​បាន​ដាក់​ឱ្យ​ដំណើរការ​នៅ​ក្នុង​ខែតុលា ឆ្នាំ​២០២០ ហើយ​មក​ដល់​ពេល​នេះ ប្រព័ន្ធ​នេះ​មាន​អ្នក​ប្រើប្រាស់​សរុប​៣៨ លាន​នាក់ ហើយ​ការ​ទូទាត់​ប្រាក់​តាម​បាគង ត្រូវ​បាន​ទទួលយក​នៅ​ទូ​ទាំង​ទីតាំង​អាជីវករ​ប្រមាណ ៤,៥ លាន​ទីតាំង ៕