ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្លា.ប់ ៣នាក់ ក្នុង​ករណី​ឡានបែនដឹកដីបុ.ក រះម៉ូតូ និងម៉ូតូ​រ៉ឺម៉ក បន្តបុ.កចូលផ្ទះ ២ខ្នង នៅស្រុកអង្គស្នួល ​កាលព្រឹក​មិញ

1 អាទិត្យ មុន
  • កណ្តាល

ខេត្តកណ្ដាល​៖ រថយន្ត​បែន​ដឹក​ដី​១​គ្រឿង​បាន​បុក​រះ​ម៉ូតូ​១​គ្រឿង​និង​ម៉ូតូ​សណ្ដោង​រ៉ឺ​ម៉ក​១​គ្រឿង​ដែល​ធ្វើ​ដំណើរ​ក្នុង​ទិស​ដៅ​បញ្ច្រាស់​គ្នា​ពេញទំហឹង រួច​បន្ត​បុក​ចូល​ផ្ទះ​នៅ​ជិត​នោះ​២​ខ្នង​ជា​បន្តបន្ទាប់​ទៀត ទើប​ឈប់​ស្ងៀម​ហើយ​អ្នកបើកបរ​រត់គេច​ខ្លួន​បាត់ ។ នៅ​ក្នុង​ឧប្បត្តិហេតុ​ចរាចរណ៍​ខាងលើ​បាន​បណ្ដាល​ឲ្យ​មនុស្ស​២​ស្លាប់​ភ្លាម​ៗ​នៅ​នឹង​កន្លែង និង​ម្នាក់​ទៀត​របួសធ្ងន់​ហើយ​បាន​ស្លាប់​ពេល​បញ្ជូន​ទៅ​សង្គ្រោះ​បន្ទាន់​ដល់​មន្ទីរពេទ្យ ។

ឧប្បត្តិហេតុ​នោះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​០៥​និង​១៥​នាទី​ព្រឹក​ព្រលឹម​ថ្ងៃ​ទី​០៣ ខែសីហា ឆ្នាំ​២០២៦ នៅ​លេ​ី​កំណាត់​ផ្លូវជាតិ​លេខ​៥១ ចន្លោះ​គីឡូម៉ែត្រ​លេខ​២៨-២៩ ស្ថិត​នៅ​ក្នុងភូមិ​គី​រី​ថ្មី ឃុំ​សំរោង​លេ​ី ស្រុក​អង្គស្នួល ខេត្តកណ្ដាល ។

នគរបាល​បាន​ប្រាប់​ឲ្យ​ដឹង​ថា រថយន្ត​បង្ក​ម៉ាក NISSAN (​ប្រភេទ​បែន​ដឹក​ដី ពណ៌​ស ពាក់​ស្លាក​លេខ​   ចង្កូត​ស្ដាំ KDL-០០៦០ អ្នក​បេ​ី​កបរ មិន​ទាន់​ត្រូវ​បាន​ស្គាល់​អត្តសញ្ញាណ នោះ​ទេ ព្រោះ​បាន​រត់គេច​ខ្លួន​មុន​ពេល​នគរបាល​ទៅ​ដល់ ។​ដោយឡែក​អ្នក​ស្លាប់​រួម​មាន​១, ឈ្មោះ ឡេ​ង ហុង​ឡាយ ភេទ​ប្រុស អាយុ​៣២​ឆ្នាំ មុខរបរ​កម្មករ​រោងចក្រ (​ស្លាប់​នៅ​នឹង​កន្លែង​កេ​ី​ត​ហេតុ​) ២,​ឈ្មោះ​ថុ​ន រ​ដ្ឋា ភេទ​ស្រី អាយុ​៣៥​ឆ្នាំ មុខរបរ​កម្មការិនី​រោងចក្រ (​ស្លាប់​នៅ​មន្ទីរពេទ្យ​) ពួក​គាត់​បាន​ពាក់មួក​សុ​វត្តិភាព​ត្រឹមត្រូវ ។ អ្នក​ទាំង​២​នាក់​នេះ​គឺជា​ប្ដី​ប្រពន្ធ​និង​គ្នា មាន​ទីលំនៅ​ភូមិ​តា​ប៉ុក ឃុំ​ចាន់​សែន ស្រុក​សាមគ្គី​មុនី​ជ័យ ខេត្តកំពង់ស្ពឺ ជិះ​ម៉ូតូ​ម៉ាក Honda Dream C125  ពណ៌​ខ្មៅ ពាក់​ផ្លា​ក​លេខ ភ្នំពេញ 1HE-0201 ​ដោយ​ប្ដី​ជា​អ្នក​ឌុ​ប ។ ៣, ឈ្មោះ​ជៀវ ស៊ុន ភេទ​ប្រុស អាយុ​៦៧​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ធ្នង់ ឃុំ​អូរ​ឫស្សី ស្រុក​កំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង មុខរបរ​កសិករ ជិះ​ម៉ូតូ​ម៉ាក​ម៉ាក​SUZUKI SIRIUS ពណ៌​ខ្មៅ គ្មាន​ស្លាក​លេខ​សណ្ដោង​កន្ទុយ​រ៉ឺ​ម៉ក (​គាត់​មិន​បាន​ពាក់មួក​សុ​វត្តិភាព​ទេ ហើយ​បាន​ស្លាប់​ភ្លាម​ៗ​នៅ​នឹង​កន្លែង ) ។

នគរបាល​បាន​ប្រាប់​ឲ្យ​ដឹង​បន្ត​ទៀត​ថា ចំណែក​ផ្ទះ​២​ខ្នង​ដែល​ត្រូវ​បាន​រថយន្ត​ខាងលើ​បុក​ចូល​ដែរ​នោះ​សំណាង​ខ្លាំង​ណាស់​ដែល​មិន​បាន​បណ្ដាល​ឲ្យ​ម្ចាស់​រង​របួស​នោះ​ទេ គ្រាន់តែ​ខូចខាត​ផ្ទះ​និង​សម្ភារៈ​មួយ​ចំនួន​ប៉ុណ្ណោះ ។ ម្ចាស់ផ្ទះ​ទី​១, ឈ្មោះ​ជី​ម សុ​ី​ឌឿ​ន ភេទ​ប្រុស​ ​អាយុ​៣៦​ឆ្នាំ មុខរបរ​បុគ្គលិក​ធនាគារ ទី​២,​ឈ្មោះ​សេង វិចិត្រ ភេទ​ប្រុស អាយុ​៣២​ឆ្នាំ មុខរបរ​លក់ដូរ ។ នៅ​មុន​ពេល​កើតហេតុ​រថយន្ត​បង្ក​បាន​បើកបរ​ក្នុង​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង ក្នុង​ល្បឿន​យ៉ាង​លឿន​ដោយ​ពុំ​ដឹង​ថា​អ្នកបើកបរ​ស្រវឹងស្រា ឬ​ងងុយដេក​នោះ​ទេ លុះ​ពេល​ទៅ​ដល់​ត្រង់​ចំណុច​កើតហេតុ​បាន​រេ​ចង្កូត​ទៅ​ខាងឆ្វេង​ដៃ រួច​ជ្រុល​ចូល​ទៅ​ចំណែក​ផ្លូវ​ម្ខាង​ទៀត ។

នគរបាល​បាន​ប្រាប់​ឲ្យ​ដឹង​បន្ថែម​ទៀត​ថា ខណៈនោះ​ក៏​បាន​បុកម៉ូតូ​ម៉ាក​Honda Dream C125 ​ជិះ​២​នាក់​ប្ដី​ប្រពន្ធ បណ្ដាល​ឲ្យ​បុរស​ជា​ប្ដី​ស្លាប់​ភ្លាម​ៗ​នៅ​នឹង​កន្លែង ហើយ​ប្រពន្ធ​រង​របួសធ្ងន់ ។ បន្ទាប់​មក​រថយន្ត​ខាងលើ​បាន​ជ្រុល​ទៅ​បុក​ម៉ូតូម៉ាក SUZUKI SIRIUS សណ្ដោង​កន្ទុយ​រ៉ឺ​ម៉ក​១​គ្រឿង​ទៀត បណ្ដាល​ឲ្យ​អ្នកបើកបរ​ម៉ូតូ​នោះ​ស្លាប់​ភ្លាម​ៗ​នៅ​នឹង​កន្លែង​ម្នាក់​ទៀត ។ ខណៈ​ដែល​ម៉ូតូ​ម៉ូតូ​និង​ម៉ូតូ​សណ្ដោង​រ៉ឺ​ម៉ក​ទាំង​២​គ្រឿង​ខាងលើ​កំពុង​បើកបរ​ធ្វើ​ដំណើរ​បញ្ច្រាស់ទិស​ពី​ជើង​ទៅ​ត្បូង បន្ទាប់​មក​រថយន្ត​បង្ក​ក៏​បាន​ជ្រុល​ទៅ​បុក​ផ្ទះ​ប្រជាពលរដ្ឋ​២​ខ្នង​ទៀត​បន្តបន្ទាប់ ទើប​ឈប់​ស្ងៀម រួច​អ្នកបើកបរ​រថយន្ត​នោះ​បាន​បើកទ្វារ​ចុះ​រត់គេច​ខ្លួន​បាត់​ស្រមោល​មុន​ពេល​ដែល​កម្លាំង​នគរបាល​ចុះ​ទៅ​ដល់ ។

នគរបាល​ខាងលើ​បាន​បញ្ជាក់​ប្រាប់​ថា ក្រោយ​ពេល​កើតហេតុ ស្ត្រី​ឈ្មោះ​ថុ​ន រ​ដ្ឋា ដែល​រង​របួសធ្ងន់​នោះ​ត្រូវ​បាន​បញ្ជូន​ទៅ​សង្គ្រោះ​បន្ទាន់​ភ្លាម​ៗ ប៉ុន្តែ​ដោយសារ​តែ​របួស​ធ្ងន់ធ្ងរ​ពេក ទើប​នាង​ស្លាប់​នៅ​ក្នុង​មន្ទីរពេទ្យ​តែ​ម្ដង ។ ក្រោយ​ពេល​កើតហេតុ​កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​សំរោង​លើ និង​កម្លាំង​ផ្នែក​ចរាចរ​ស្រុក​អង្គស្នួល​បាន​ចុះ​ទៅ​ធ្វើការ​វាស់វែង រួច​នាំ​យក​រថយន្ត​និង​ម៉ូតូ ។ ព្រមទាំង​ម៉ូតូ​សណ្ដោង​រ៉ឺ​ម៉ក​យក​ទៅ​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក រង់ចាំ​ដោះស្រាយ​តាម​ផ្លូវច្បាប់ រួច​ប្រគល់​សព​ជន​ក្រុម​គ្រួសារ​នាំ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ៕