សោកស្តាយ! នារីជានិស្សិត១រូប ជិះដេញតាមចោរឆ.ក់ទូរស័ព្ទ ត្រូវចោរធា.ក់ដួ.លម៉ូតូ របួសធ្ង.ន់កាល៤ថ្ងៃមុន បានស្លា.ប់ហើយ
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ នារីជានិស្សិតនីតិសាស្ត្រម្នាក់ ត្រូវ ក្រុមចោលឆក់ធាក់ម៉ូតូផ្ដួលបណ្ដាលឲ្យបោកក្បាលស្លាប់បាត់បង់ជីវិតនៅពេលបញ្ជូនទៅកាន់មន្ទីរពេទ្យបន្ទាប់ពីក្រុមចោរឆក់ទូរស័ព្ទហើយនាងបានជិះម៉ូតូដេញតាមស្រែកចោរៗត្រូវក្រុមចោរធាក់ម៉ូតូដួល។
ហេតុការណ៍ខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង១០និង៣០នាទីយប់ ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៦ នៅចំណុចដងផ្លូវលេខ៥៩២ កែងផ្លូវលេខ២៩១ ភូមិ១៣ សង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ហើយជនរងគ្រោះបាន ស្លាប់នៅវេលាម៉ោង២ និង១០នាទី រសៀលថ្ងៃទី០២ ខែសីហា ឆ្នាំ២០២៦ នៅមន្ទីរពេទ្យមិត្តភាពកម្ពុជាចិនព្រះកុសុមៈ ។
នៅក្នុងហេតុការណ៍នោះបង្កឡើងដោយជនល្មើសមានគ្នា២នាក់ ១. ឈ្មោះ ចាន់ សុខវិសាល ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួល ផ្លូវបេតុង សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញត្រូវឃាត់ខ្លួនរួមជាមួយម៉ូតូ១គ្រឿងម៉ាកSuzuki Nex ពណ៌ខៀវពាក់ស្លាកលេខភ្នំពេញ1LK-4230 និង២. ឈ្មោះ សាក់ ភេទប្រុស អាយុ២០ឆ្នាំ មុខរបរមិនពិតប្រាកដ (បច្ចុប្បន្នគេចខ្លួន សមត្ថកិច្ចកំពុងស្រាវជ្រាវ)។
ចំណែកជនរងគ្រោះ ដែលបានស្លាប់បាត់បង់ ឈ្មោះ មាស ច័ន្ទធីតារ័ត្ន ភេទស្រីអាយុ១៩ឆ្នាំ ជានិស្សិតឆ្នាំទី១នៃសាកលវិទ្យាល័យភូមិន្ទ នីតិសាស្ត្រនិងវិទ្យាសាស្ត្រសេដ្ឋកិច្ច មានទី លំនៅផ្ទះលេខ៣៧ ផ្លូវលេខE១៤ ភូមិកោះអណ្ដែត សង្កាត់ទួលសង្កែ២ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។
តាមនគរបាល បានអោយដឹងថា នៅមុនពេលកើតហេតុ នៅវេលាម៉ោងប្រហែល២២ និង១០នាទី ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៦ ជនរងគ្រោះបានជិះម៉ូតូ១គ្រឿងម៉ាក Honda Scoopy ពណ៌ខៀវ ពាក់ស្លាកលេខភ្នំពេញ1LQ-5704 តែម្នាក់ឯងចេញពីញ៉ាំអីជាមួយមិត្តភក្តិត្រឡប់ទៅផ្ទះវិញ។ពេលជិះដល់ចំណុចកើតហេតុខាងលើ ជនសង្ស័យចំនួន២នាក់ជិះម៉ូតូ១គ្រឿងម៉ាកSuzuki Nex ពណ៌ខៀវពាក់ស្លាកលេខភ្នំពេញ1LK-4230 ធ្វើសកម្មភាពឆក់ទូរស័ព្ទដៃចេញពីឃ្លុបម៉ូតូខាងមុខជនរងគ្រោះ ហើយជិះម៉ូតូគេចខ្លួន។ នៅពេលនោះជនរងគ្រោះបានជិះម៉ូតូដេញស្រែកចោរៗ ហើយជនសង្ស័យបានធ្លាក់ម៉ូតូជនរងគ្រោះបណ្ដាលឲ្យដួលម៉ូតូបោកក្បាល របួសធ្ងន់ត្រូវបានបញ្ជូនទៅសង្គ្រោះ។
តាមព័ត៌មានបានឲ្យដឹងថា នៅក្នុងហេតុការណ៍នោះ បណ្ដាលឱ្យម៉ូតូជនសង្ស័យដួលត្រូវប្រជាពលរដ្ឋជួយឃាត់បានម្នាក់ចំណែកម្នាក់ទៀតបានរត់គេចខ្លួនបាត់។ដោយសារតែស្ថានភាពរបួសជនរងគ្រោះធ្ងន់ធ្ងរ និងគ្មានសង្ឃឹម នៅវេលារសៀលថ្ងៃទី០២ ខែសីហា ឆ្នាំ២០២៦ ទើបក្រុមគ្រួសារបានដឹកជនរងគ្រោះចេញពីមន្ទីរពេទ្យទៅផ្ទះវិញហើយជនរងគ្រោះបានស្លាប់បាត់បង់ជីវិត ។
តាមការត្រួតពិនិត្យ សពឧកញ៉ាវេជ្ជបណ្ឌិត នង សុវណ្ណរ័ត្ន គ្រូពេទ្យកោសល្យវិច័យអមតុលាការរាជធានីភ្នំពេញបាន សន្និដ្ឋានថា ជនរងគ្រោះ ស្លាប់ដោយប៉ះទង្គិចក្បាលធ្ងន់ធ្ងរ (ត្រូវចោរ ឆក់ទូរស័ព្ទដៃ និងធាក់ដួលម៉ូតូរបួសក្បាល)៕










ចែករំលែកព័តមាននេះ