ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទីផ្សារ​ប្រែប្រួល​ខ្លាំង​ដើម​ស​ប្តា​ហ៍​! តម្លៃ​ប្រេង​អន្តរជាតិ​ធ្លាក់​ចុះ​យ៉ាង​គំហុក ខណៈ​មាស​ឡើងថ្លៃ

1 អាទិត្យ មុន

អន្តរជាតិ ៖ តម្លៃ​មាស​អន្តរជាតិ​កើនឡើង នៅ​ថ្ងៃ​ទី​៣ ខែសីហា ឆ្នាំ​២០២៦ ចំ​ពេល​ដែល តម្លៃ​ប្រេង​ឆៅ​អន្តរជាតិ​បាន​ធ្លាក់​ចុះ​យ៉ាង​គំហុក ក្រោយ​ពេល​ដែល​ប្រធានាធិបតី​អា​មេ​រិ​ក លោក ដូ​ណា​ល់ ត្រាំ (Donald Trump) បាន​ផ្អាក​ការ​វាយប្រហារ​ថ្មី​ៗ លើ​ប្រទេស​អ៊ី​រ៉​ង់ ដើម្បី​ទទួល​បាន​កិច្ចព្រមព្រៀង​មួយ​ដ៏​ឆាប់រហ័ស​។ ការណ៍​នេះ​បាន​កាត់​បន្ថយ​ការ​ព្រួយបារម្ភ​បន្តិចបន្តួច​ចំពោះ​បញ្ហា​អតិផរណា និង​ការ​ដំឡើង​អត្រា​ការ​ប្រាក់​។ នេះ​បើ​តាម​ប្រភព​ពី Reuters បាន​ចេញផ្សាយ​។

តម្លៃ​មាស​អន្តរជាតិ​បាន​កើនឡើង ០,៤% ដល់ ៤ ៨៩៧ ដុល្លារ​អា​មេ​រិ​ក​ក្នុង​១​តម្លឹង គិត​ត្រឹម​ម៉ោង ១០ ព្រឹក (​ម៉ោង​នៅ​កម្ពុជា​)​។ ស្រប​ពេល​ដែល​ប្រាក់​ដុល្លារ​អា​មេ​រិ​កបាន​ធ្លាក់​ថ្លៃ បន្ទាប់​ពី​រដ្ឋាភិបាល​បាន​លូកដៃ​ចូល​អន្តរាគមន៍​ក្នុង​ទីផ្សារ​ប្តូរ​ប្រាក់​បរទេស ដើម្បី​គាំទ្រ​ដល់​តម្លៃ​ប្រាក់​យ៉េន​ជប៉ុន ដែល​ធ្លាក់​ថ្លៃ​ខ្លាំង កត្តា​នេះ​ធ្វើ​ឱ្យ​មាស​ដុំ​មាន​តម្លៃ​គិត​ជា​ប្រាក់​ដុល្លារ ធូរ​ថ្លៃ​ជាង​មុន​សម្រាប់​អ្នកទិញ​នៅ​បរទេស​។

ក្រឡេក​ទៅ​ទីផ្សារ​ប្រេង​ឯណោះ​វិញ ប្រេង​ឆៅ Brent ដែល​ជា​ស្តង់ដា​ពិភពលោក បាន​ធ្លាក់​ចុះ​ជាង ៦% មក​នៅ​ត្រឹម ៨២,៤១ ដុល្លារ​ក្នុង​១​បារ៉ែល បន្ទាប់​ពី​លោក​ប្រធានាធិបតី ត្រាំ បាន​ថ្លែង​ថា ការ​ចរចា​ជាមួយ​អ៊ី​រ៉​ង់​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​ទី​៣ ខែសីហា​។ នៅ​មុន​នេះ បន្តិច លោក​ក៏​បាន​ប្រកាស​ផ្អាក​ការ​វាយប្រហារ​ភ្លាម​ៗ​លើ​ប្រទេស​អ៊ី​រ៉​ង់ ដើម្បី​ឈាន​ទៅ​រក​កិច្ចព្រមព្រៀង​មួយ​ក្នុង​ការ​បើក​ច្រក​សមុទ្រ​ហ័​រ​មូស (Hormuz) ឡើង​វិញ និង​ដោះស្រាយ​ភាព​ទាល់ច្រក​ជុំវិញ​កម្មវិធី​នុយក្លេអ៊ែរ​របស់​ទីក្រុង​តេ​ហេ​រ៉​ង់​៕

A view shows an oil pump jack outside Almetyevsk in the Republic of Tatarstan, Russia June 4, 2023. REUTERS/Alexander Manzyuk