ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហេតុការណ៍ផ្ទុះគ្រាប់បែកច្នៃ​ក្នុងហាងកាហ្វេ ស.ម្លា.ប់មនុស្ស ៣នាក់ និងរ.បួ.សជាង២០នាក់

1 អាទិត្យ មុន

ប្រទេស​រុ​ស្ស៊ី ៖ គណៈកម្មាធិការ​ប្រឆាំង​ភេរវកម្ម​រុ​ស្ស៊ី​​គូសបញ្ជាក់​ថា គ្រាប់បែក​ច្នៃ​១​គ្រាប់​បាន​ផ្ទុះ​ក្នុង​ហាង​កាហ្វេ​មួយ​នៃ​ក្រុង​
មូ​ស្គូ​ បណ្ដាល​ឲ្យ​មនុស្ស​៣​នាក់​ស្លាប់​ និង​របួស​២១​នាក់​។ ក្នុង​ចំណោម​អ្នក​ស្លាប់​ទាំង​៣​នាក់​នោះ​ មាន​ភ្ញៀវ​ម្នាក់ នារី់​ដែល​ជា​អ្នក​ធ្វើ​ឲ្យ​គ្រាប់បែក​ផ្ទុះ​ និង​ប៉ូលិស​ម្នាក់​ដែល​រារាំង​នារី​នោះ​មិន​ឲ្យ​ចូល​ក្នុង​ហាង​។

បណ្ដា​អ្នក​ស៊ើ​ប​អង្កេត​ព្រមទាំង​បណ្ដា​អ្នកបច្ចេកទេស​របស់​ប៉ូលិស​វិទ្យាសាស្ត្រ​រុ​ស្ស៊ី​ បាន​ទៅ​កាន់​កន្លែង​ផ្ទុះ​។ វី​ដេ​អូ​នានា​ផ្សាយ​តាម​តេ​ឡេ​ក្រាម បង្ហាញ​រូបភាព​នៃ​វត្តមាន​រថយន្ត​ពន្លត់ភ្លើង​និង​រថយន្ត​សង្គ្រោះ​ជា​ច្រើន​។ រុ​ស្ស៊ី​​នាគ្រា​កន្លង​មក​ជា​គោលដៅ​នៃ​សកម្មភាព​ភេរវកម្ម​ជា​ច្រើន រួម​ទាំង​នៅ​ក្រុង​មូ​ស្គូ​ផង​។

តាំងពី​ចាប់ផ្ដើម​សង្គ្រាម​នៅ​អ៊ុយ​ក្រែ​ន​មក បណ្ដា​ភ្នាក់ងារ​សម្ងាត់​អ៊ុយ​ក្រែ​ន​អះអាង និង​ទទួល​ការ​ចោទប្រកាន់​ពី​ការ​ធ្វើឃាត​និង​ការ​ប៉ុនប៉ង​ធ្វើឃាត ប្រឆាំង​បណ្ដា​នាយទាហាន​រុ​ស្ស៊ី​ ព្រមទាំង​បណ្ដា​ឥស្សរជន​សាធារណៈ ដែល​គាំទ្រ​សង្គ្រាម​ច្រើន​នាក់​។ ឧត្ដមសេនីយ​រុ​ស្ស៊ី និង​អ្នក​ទទួលខុសត្រូវ​មូលដ្ឋាន​តែងតាំង​ដោយ​រុ​ស្ស៊ី​ច្រើន​នាក់ បាន​ត្រូវ​ស្លាប់​និង​របួស​ក្នុង​ការ​វាយប្រហារ​ភេរវកម្ម​ដោយ​គ្រឿងផ្ទុះ​ជា​ច្រើន រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​ ៕