ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃាត់ខ្លួន​​ក្រុម​ដើរលេងដាច់​យប់​ប្រសេចប្រសាច​តាម​ផ្លូវ​ បែ.កធ្លាយព្រះសង្ឃ៣អង្គ​

1 អាទិត្យ មុន
  • កំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ​៖ លោកសង្ឃ​ចំនួន​៣​អង្គ ស្នាក់​នៅ​ក្នុង​វត្ត​មួយ​កន្លែង​ក្នុង​ខេត្តតាកែវ និង​ក្មេង​ស្ទាវ​ទំនើង​ចំនួន​១០​នាក់ ផ្សេង​ទៀត​ត្រូវ​បាន​កម្លាំង​នគរបាល ស្រុក​ប​សេដ្ឋ​ធ្វើការ​ឃាត់ខ្លួន ខណៈ​ដែល​លួច​ដើរ​លេង​យប់ ហើយ​កម្លាំង​នគរបាលដោយ​អនុវត្ដ​តាម​បញ្ជា​ដឹកនាំ​ដ៏​ខ្ពង់ខ្ពស់​លោក​ឧត្ដមសេនីយ៍ទោ ឃឹម សុក​ខៃ ស្នងការ​នគរបាល​ខេត្ដកំពង់ស្ពឺ លោក​វរសេនីយ៍ឯក ច​ន សុ​ភី​ត អធិការដ្ឋាន​នគរបាល​ស្រុក​ប​សេដ្ឋ​បាន​បញ្ជា​អោយ​កំលាំង​នគរបាល​ជំនាញ​ចុះ​សហការ​ដឹកនាំ​កំលាំង​ប៉ុស្ដិ៍​នគរបាល​រដ្ឋបាល​ទាំង​១៥​ប៉ុស្ដិ៍ ធ្វេ​ី​ការ​ល្បាត​ក្នុងភូមិ​សាស្ដ្រ​សំដៅ​លេ​ី​ការ​រក្សា​សន្ដិសុខ​សណ្ដាប់ធ្នាប់​សាធារណៈ​សង្គម អនុវត្ដ​គោលនយោបាយ​ភូមិ​-​ឃុំ​សង្កាត់​មាន​សុវត្ថិភាព កាលពី​យប់​ថ្ងៃ​ទី​២ ខែសីហា ឆ្នាំ​២០២៦ កំលាំង​ជំនាញ​នៃ​អធិការដ្ឋាន​ស្រុក​ប​សេដ្ឋ​ធ្វេ​ី​ការ​ត្រួតពិនិត្យ​និង​ឃាត់​ក្រុម​ក្មេង​ដេ​ី​រដាច់​យប់​ប្រសេចប្រសាច​តាម​ដងផ្លូវ​សាធារណៈ ចំនួន​៦​ក្រុម​សរុប​ចំនួន​១៣​អង្គ​/​នាក់ ម៉ូតូ​៨​គ្រឿង (​ក្នុង​នោះ​ស​ង្ឍ ៣​អង្គ​)​។

នគរបាល​ស្រុក​ប​សេដ្ឋ​បាន​បន្ត​ឱ្យ​ដឹង​ថា​÷ ក្រុម​ទី​១- ឃាត់ខ្លួន​ចំនួន ២​នាក់ និង​ម៉ូតូ​១​គ្រឿង ឃាត់​នៅ​ចំណុច​ផ្លូវ​លេខ​១៤៥ ស្ថិត​ក្នុងភូមិ​ត្រពាំង​ខ្យង ឃុំ​ទួល​អំពិល ស្រុក​ប​សេដ្ឋ ឈ្មោះសុ​ិ​ន ចាន់ធូ ភេទ​ប្រុស អាយុ​១៩​ឆ្នាំ នៅ​ភូមិ​តា​ម៉ឺន ឃុំ​ទួល​អំពិល ស្រុក​ប​សេដ្ឋ និង​ឈ្មោះ ព្រុំ វិចិត្រ ភេទ​ប្រុស អាយុ​២២​ឆ្នាំ រស់នៅ​ក្នុងភូមិ​កាប់​នឹម ឃុំ​ខ្វាវ ស្រុក​សំរោង ខេត្តតាកែវ ម៉ូតូ​ម៉ាក​ហុងដា​សេ​១២៥ ស្លាក​លេខ​ភ្នំពេញ 1AF-0204​។

ក្រុម​ទី​២- ឃាត់ខ្លួន​មនុស្ស​ចំនួន ៣​នាក់ និង​ម៉ូតូ​ចំនួន​២​គ្រឿង ឃាត់​នៅ​ចំណុច​ផ្លូវ​លេខ​១៤៥ ក្នុងភូមិ​ត្រ​ពងខ្យង ឃុំ​ទួល​អំពិល ស្រុក​ប​សេដ្ឋ មាន​ទី​១- ឈ្មោះ ជា ចំ​រ៉ុ​ង ភេទ​ប្រុស អាយុ​១៩​ឆ្នាំ រស់នៅ​ក្នុងភូមិ​ត្រពាំង​ធ្នង់ ឃុំ​ខ្វាវ ស្រុក​សំរោង ទី​២- ឈ្មោះ សុច វិសាល ភេទ​ប្រុស អាយុ​១៩​ឆ្នាំ រស់នៅ​ក្នុងភូមិ​អង្គ​ក្តី ឃុំ​ទួល​អំពិល ស្រុក​ប​សេដ្ឋ និង​ទី​៣- ឈ្មោះ កូ រ៉ា​វី ភេទ​ប្រុស អាយុ​១៧​ឆ្នាំ រស់នៅ​ក្នុងភូមិ​ព្រៃ​ញឹក ឃុំ​ខ្វាវ ស្រុក​សំរោង ខេត្តតាកែវ ដកហូត​ម៉ូតូ​ពាក់​ផ្លា​ក​លេខ កំពង់ស្ពឺ 1AB-3796 និង​មួយ​គ្រឿង​ទៀត ពាក់​ផ្លា​ក​លេខ​ភ្នំពេញ 1LP-0078​។

ក្រុម​ទី​៣- ឃាត់ខ្លួន​ម្នាក់ និង​ម៉ូតូ​១​គ្រឿង ឃាត់​នៅ​ត្រង់​ចំណុច​ផ្លូវ​លេខ​១៤៥ ក្នុងភូមិ​ត្រ​ពងខ្យង ឃុំ​ទួល​អំពិល ស្រុក​ប​សេដ្ឋ មានឈ្មោះ ហូ ទីវ ភេទ​ប្រុស អាយុ​១៥​ឆ្នាំ រស់នៅ​ក្នុងភូមិ​ត្រពាំង​យួន ឃុំ​ខ្វាវ ស្រុក​សំរោង ពាក់​ផ្លា​ក​លេខ ភ្នំពេញ 1LX -5643 ។

ក្រុម​ទី​៤- ឃាត់ខ្លួន​ម្នាក់ និង​ម៉ូតូ​១​គ្រឿង ឃាត់​នៅ​ត្រង់​ចំណុច​ប្រឡាយ ភូមិ​ត្រពាំង​ទន្លាប់ ឃុំ​ទួល​អំពិល ស្រុក​ប​សេដ្ឋ មានឈ្មោះ រី វិ​សិទ្ធ ភេទ​ប្រុស អាយុ​១៧​ឆ្នាំ រស់នៅ​ក្នុងភូមិ អង្គ​ខ្វាវ ឃុំ​ខ្វាវ ស្រុក​សំរោង ខេត្តតាកែវ ពាក់​ផ្លា​ក​លេខ​ភ្នំពេញ 1MP-3017​។

ក្រុម​ទី​៥- ឃាត់ខ្លួន​មនុស្ស​ចំនួន ៥​នាក់ និង​ម៉ូតូ​ចំនួន​២​គ្រឿង ឃាត់​ត្រង់​ចំណុច​លើ​ផ្លូវ​កៅស៊ូ ភូមិ​ក្រសាំង​តា​គង់ ឃុំ​និទាន ស្រុក​ប​សេដ្ឋ មានឈ្មោះ​ទី​១- ញាន មេ​សា ភេទ​ប្រុស អាយុ​២០​ឆ្នាំ រស់នៅ​ក្នុងភូមិ​ធន់​មន់ ឃុំ​បារាយណ៍ ក្រុង​ដូន​កែវ ខេត្តតាកែវ ទី​២~ មុត ខេ​តា ភេទ​ប្រុស អាយុ​១៨​ឆ្នាំ រស់នៅ​ក្នុងភូមិ​ស្រែ ឃុំ​លា​បូរ ស្រុក​ត្រាំកក់
ទី​៣- ឈ្មោះ ជា ចិ​ត្ត្រា ភេទ​ប្រុស អាយុ​១៩​ឆ្នាំ (​ជា​សង្ឃ​)
ទី​៤- ឈ្មោះ ឃុ​ត ប៊ុ​ន​លាភ ភេទ​ប្រុស អាយុ​១៩​ឆ្នាំ (​ជា​សង្ឃ​) ស្នាក់​នៅ​ក្នុង វត្ដ​លា​ច​បូរ
និង​ទី​៥- ឈ្មោះ ផ​ន សុខ​អភិ​រ័ក្ស ភេទ​ប្រុស អាយុ​២១​ឆ្នាំ (​ជា​សង្ឃ​) ស្នាក់​នៅ​ក្នុង​វត្ត​អង្គរ​មេត្រី ស្ថិត​នៅ​ក្នុង​ឃុំ​រលាំងគ្រើល ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ​។ ដកហូត​ម៉ូតូ​ចំនួន​២​គ្រឿង ពាក់​ផ្លា​ក​លេខ​ភ្នំពេញ​1JQ-33 06 និង​ពាក់​ផ្លា​ក​លេខ​តាកែវ​1G-1930​។

និង​ក្រុម​ទី​៦- ចំនួន​ម្នាក់ ឃាត់​នៅ​ផ្លូវ​កៅស៊ូ ភូមិ​ក្រសាំង​តា​គង់ ឃុំ​និទាន ស្រុក​ប​សេដ្ឋ មាន ឈ្មោះ ងឿ​ន តាំង​អ៊ួ​យ ភេទ​ប្រុស អាយុ​២៧​ឆ្នាំ រស់នៅ​ក្នុងភូមិ​ដីក្រហម ឃុំ​និទាន ស្រុក​ប​សេដ្ឋ ម៉ូតូ​ពាក់​ផ្លា​ក​លេខ កំពង់ស្ពឺ​1Z-5029​។

នគរបាល​ស្រុក​ប​សេដ្ឋ​បាន​បញ្ជាក់​ឱ្យ​ដឹង​ទៀត​ថា ចំពោះ​មុខសញ្ញា​ក្មេង​៦​ក្រុម យក​មក​សួរនាំ​និង​ស្រាវជ្រាវ​រក​ករណី​ពាក់ព័ន្ធ​អ​ញ្ជេ​ី​ញ​អាណាព្យាបាល​មក​ធ្វើ​កិច្ចសន្យា​អប់រំ កោស​ក់ ដកហូត​ម៉ូតូ​រក្សា​ទុក​រយៈពេល​៩០​ថៃ្ង​។

ចំណែក​លោកសង្ឃ​៣​អង្គ ដែល​លួច​ចេញពី​វត្ដ​ដេ​ី​រលេ​ង​ប្រាក​ចាក​និង​ខុសច្បាប់​ព្រះ​វិន័យ​សង្ឃ​ប្រគល់​ជូន​ការិយាល័យ​ធម្មការ​និង​សាសនា​ចំណាត់ការ​បន្ត​តាម​វិន័យ​៕​