ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រមណីដ្ឋានអង្គរអាចរកចំណូលបានតែជាង២០លានដុល្លារបន្តិចប៉ុណ្ណោះ

2 ខែ មុន

ទីបុរាណដ្ឋានអង្គរដែលជាសំណង់បេតិកភ័ណ្ឌពិភពលោក អាចរកចំណូលបានប្រមាណជា​២០,៣លានដុល្លារ នៅក្នុងរយៈពេល៧ខែ នៃឆ្នាំ២០២៦ ខណៈដែលចំនួនភ្ញៀវទេសចរមកលេងទីនោះទទួលបានត្រឹមតែចំនួន៤២៨.២២៣នាក់ប៉ុណ្ណោះ ។

គ្រឹះស្ថានអង្គរបានអះអាងថា ចំណូលដែលបានពីការលក់សំបុត្រជូនភ្ញៀវទេសចរបរទេសនេះធ្លាក់ចុះប្រមាណជា២៩ភាគរយ ហើយចំនួនភ្ញៀវទេសចរបរទេសវិញធ្លាក់ចុះជិត៣១ភាគរយឯណោះ ។

ទីបុរាណដ្ឋានអង្គរមានទំហំ ៤០១ គីឡូម៉ែត្រការ៉េនេះ ស្ថិតនៅភាគពាយ័ព្យនៃខេត្តសៀមរាប គឺជាគោលដៅទេសចរណ៍ដ៏សំខាន់របស់ប្រទេសកម្ពុជា ដែលមានប្រាសាទបុរាណចំនួន៩១ ដែលសាងសង់រវាងសតវត្សទី ៩ និងទី១៣ ។

ដើម្បីបង្កើនចំនួនភ្ញៀវទេសចរបរទេស និងភ្ញៀវនៅក្នុងស្រុក ក្រសួងទេសចរណ៍ និងខេត្តសៀមរាប បានកំពុងតែធ្វើយុទ្ធនាការបញ្ចុះថ្លៃកញ្ចប់សេវាទេសចរណ៍ពី១០ភាគរយ រហូតដល់៥០ភាគរយ និងកំពុងតែដាក់ចេញនូវកម្មវិធីទាក់ទាញភ្ញៀវទេសចរមួយចំនួនទៀត ៕