ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រោះថ្នាក់​ចរាចរណ៍​រវាង​ម៉ូតូ​បុ.ក​ម៉ូតូ​នៅ​ស្រុក​សេ​សាន រង​របួស ៣នាក់ និង​ខូចខាត​ម៉ូតូ​២​គ្រឿង

1 អាទិត្យ មុន
  • ស្ទឹងត្រែង

ខេត្តស្ទឹងត្រែង​៖ មនុស្ស​ចំនួន ៣​នាក់​បាន​រង​របួស ធ្ងន់ និង​ស្រាល ក្នុង​ករណី​គ្រោះថ្នាក់​ចរាចរណ៍ រវាង​ម៉ូតូ​និង​ម៉ូតូ​នៅ​លើ​ផ្លូវជាតិ​លេខ ៧៨A​ស្ថិត​ក្នុងភូមិ​សាស្ត្រ​ស្រុកសេ​សាន ខេត្តស្ទឹងត្រែង កាលពី​រសៀល​ថ្ងៃ​ទី​០១​សីហា ២០២៦​។

ប្រភព​ព័ត៌មាន​ពី​សមត្ថកិច្ច​បានឱ្យ​ដឹង​ថា ហេតុ​ការណ៍​នេះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​២និង៥៧​នាទី រ​សៀល ត្រង់​ចំណុច​គីឡូម៉ែត្រ​លេខ​៧ លើ​ផ្លូវជាតិ​លេខ ៧៨A ស្ថិត​ក្នុងភូមិ​កាតូត ឃុំ​កំ​ភុ​ន ស្រុក​សេ​សាន ខេត្តស្ទឹងត្រែង​។​ប្រភព​ន្ត​ថា មុន​ពេល​កើតហេតុ គេ​បាន​ឃើញ​ម៉ូតូ ១​គ្រឿង ម៉ាក Honda Dream C125 ពណ៌ខ្មៅ ពាក់​ផ្លា​ក​លេខ ស្ទឹង​ត្រែង 1G-2472 បើកបរ ដោយ​ឈ្មោះ អាត រុ​សាក់ ភេទ​ប្រុស អាយុ ២៤​ឆ្នាំ មុខរបរ​កសិករ រស់នៅ​ភូមិ​ក្បាល​រមាស ឃុំ​ក្បាល​រមាស ស្រុក​សេ​សាន បាន​ធ្វើ​ដំណើរ​ក្នុង​ទិស​ដៅ​ពី​លិចទៅ​កើត​។ លុះ​មក​ដល់​ចំណុច​កើតហេតុ ក៏​បាន​ជ្រុល​ទៅ​បុក​ចំ​ពីក្រោយ​ម៉ូតូ ១​គ្រឿង​ទៀត ម៉ាក Wave Alpha ពណ៌ក្រហម គ្មាន​ផ្លា​ក​លេខ ដែល​កំពុង​បើកបរ​ស្រប​ទិស​គ្នា (​ពី​លិចទៅ​កើត​) បើកបរ​ដោយ​ឈ្មោះ ក្ដាន់ ខាំ​លឺ ភេទប្រុស អាយុ ៥៧​ឆ្នាំ មុខរបរ​កសិករ រស់នៅ​ភូមិ​កាតូត ឃុំ​កំ​ភុ​ន ស្រុក​សេ​សាន​។

សមត្ថកិច្ច​បាន​គូសបញ្ជាក់​ថា កត្តា​ដែល​នាំ​ឱ្យ​កើតមាន​គ្រោះថ្នាក់​ចរាចរណ៍​នេះ គឺ​បណ្តាល​មក​ពី​អ្នក​បើកបរ​ម៉ូតូ Honda Dream បើកបរ​ក្នុង​ល្បឿន​លឿន រួមផ្សំ​នឹង​អ្នកបើកបរ​ម៉ូតូ Wave ខ្វះ​ការ​ប្រុង​ប្រយ័ត្ន​។

គ្រោះថ្នាក់​នេះ​បាន​បណ្តាល​ឱ្យ​អ្នក​រួម​ដំណើរ​និង​អ្នកបើកបរ​រង​របួសធ្ងន់ ២​នាក់ និង​របួសស្រាល ១​នាក់ ព្រមទាំង​បង្ក​ឱ្យ​ខូចខាត​ម៉ូតូ​ទាំង​២​គ្រឿង​ក​ម្រិ​ស្រាល​។

ភ្លាម​ៗ​ក្រោយ​កើតហេតុ ជន​រង​គ្រោះ​ទាំងអស់​ត្រូវ​បាន​រថយន្ត​សង្គ្រោះ​បន្ទាន់​នៃ​មណ្ឌល​សុខភាព​កំ​ភុ​ន ដឹក​បញ្ជូន​ទៅ​សង្គ្រោះ និង​ព្យាបាល​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្តស្ទឹងត្រែង​។ ចំណែកឯ​វត្ថុ​តាង​ម៉ូតូ​ទាំង ២​គ្រឿង ត្រូវ​បាន​កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​កំ​ភុ​ន​ធ្វើ​កំណត់ហេតុ​ដកហូត និង​នាំ​យក​ទៅ​រក្សា​ទុក​នៅ​ប៉ុស្តិ៍​នគរបាល ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់​៕