ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​អ្នកនាំពាក្យពន្ធនាគារ៖ បុគ្គលឈ្មោះ សាម ម៉ីជូ កំពុងនៅក្នុងពន្ធនាគារ មិនដូចការលើកឡើងថា «ចូលតាមទ្វារមុខ ចេញតាមទ្វាក្រោយ»​ឡើយ

2 ខែ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​ ៖ ​ដើម្បី​ឆ្លើយ​តប​នឹង​ការ​លើក​ឡើង​របស់​មតិ​មួយ​ចំនួន អ្នកនាំពាក្យ​អគ្គនាយកដ្ឋាន​ពន្ធនាគារ ​លោក ឃៀង
សុ​ណា​ឌី​ន ​បាន​បញ្ជាក់​ថា បុគ្គល​ឈ្មោះ សាម ម៉ី​ជូ​ កំពុង​នៅ​ក្នុង​ពន្ធនាគារ​មិន​ដូចការលើក​ឡើង​ថា​ «​ចូល​តាម​ទ្វារ​មុខ ​ចេញ​តាម​ទ្វា​ក្រោយ​»​ឡើយ​ ។

អ្នកនាំពាក្យ​ពន្ធនាគារ​បាន​សរសេ​រលើ​បណ្តាញ​សង្គម​ នៅ​យប់​ថ្ងៃ​ទី​៣១ ក​ក្ត​ដា ឆ្នាំ​២០២៦ ​យ៉ាង​ដូច្នេះ​ថា​ ក្នុង​នាម​ អ្នកនាំពាក្យ​អគ្គនាយកដ្ឋាន​ពន្ធនាគារ ខ្ញុំ​សូម​បញ្ជាក់​ជូន​យ៉ាងខ្លី​ថា បុគ្គល​ឈ្មោះ សាម ម៉ី​ជូ ក្នុង​ឋានៈ​ជា​ជន​ត្រូវ​ចោទ ពី​បទ «​បើកបរ​បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​អ្នក​អ្នក​ដទៃ​ស្លាប់ និង​បទ​រត់គេច​ខ្លួន​» គឺ​កំពុង​ឃុំខ្លួន​ក្នុង​ពន្ធនាគារ​រាជធានី​ភ្នំពេញ តាម​រយៈ
​ដីកា​បង្គាប់​ឃុំខ្លួន​ចេញ​ថ្ងៃ​ទី​៣១ ខែកក្កដា ឆ្នាំ​២០២៦ របស់​ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ​ ។

លោក​បន្ត​ថា​ មួយវិញទៀត មិន​ដូច​ការ​បញ្ចេញយោបល់​មួយ​ចំនួន​លើ​បណ្តាញ​សង្គម​ដែរ​ថា «​ចូល​តាម​ទ្វារ​មុខ ចេញ​តាម​ទ្វារ​ក្រោយ​» ឡើយ ព្រោះ​គ្រប់​ពន្ធនាគារ​ទូ​ទាំង​ប្រទេស អនុវត្ត​យ៉ាង​ខ្ជាប់ខ្ជួន​ស្រប​តាម​នីតិវិធី​ពន្ធនាគារ​ពាក់ព័ន្ធ​នឹង​ការ​ទទួល​ឃុំខ្លួន ឬ​ការ​ដោះ​លែង​ជន​ណា​ម្នាក់ បន្ទាប់​ពី​មានការ​សម្រេច​របស់​ស្ថាប័ន​តុលាការ​ ៕