ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថយន្ត​ធុន​ធំ​បុ.ក​រះ​​ម៉ូតូ​​៣​គ្រឿង​ ស្លា.ប់​ម្នាក់​ និង​រង​របួ.សធ្ងន់​ស្រាល​៤​នាក់​ នៅស្រុក​សំរោង​ទង

1 អាទិត្យ មុន
  • កំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ​៖ ស្ត្រី​ម្នាក់​បាន​ស្លាប់​ភ្លាម​ៗ​នៅ​នឹង​កន្លែង​កើតហេតុ និង​មនុស្ស​ចំនួន​៤​នាក់​ផ្សេង​ទៀត​បាន​រង​របួសធ្ងន់​ស្រាល ខណៈ​ដែល​រថយន្ត​ធុន​ធំ​បើក​លឿន​បុក​រះ​ជាមួយ​ម៉ូតូ​ចំនួន​៣​គ្រឿង​ស្រប​ទិស​គ្នា​ពេញទំហឹង បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​ទាំង​ព្រឹក​។

ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍ រថយន្ត​បុក​រះ​ជាមួយ​ម៉ូតូ​ចំនួន​៣​គ្រឿង បណ្ដាល​ឲ្យ​ស្ត្រី​ម្នាក់​ស្លាប់​និង​រង​របួស​មនុស្ស​៤​នាក់​ផ្សេង​ទៀត បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៦​និង​១៨​នាទី​ព្រឹក​ថ្ងៃ​ទី​៣១ ខែកក្កដា ឆ្នាំ​២០២៦ នៅ​តាម​បណ្ដោយ​ផ្លូវ​ក្រាល​កៅស៊ូ​លេខ​១៣០ ស្ថិត​នៅ​ត្រង់​ចំណុច​ភូមិ​រវាង ឃុំ​រលាំងគ្រើល ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ​។

នគរបាល​ស្រុក​សំរោង​ទង​បាន​និយាយ​ឲ្យ​ដឹង​ថា​នៅ​មុន​ពេល​កើតហេតុ មាន​រថយន្ត​១​គ្រឿង​ម៉ាក ហុ​ី​យ៉ា​ន់​ដាយ ពណ៌​ស ពាក់​ផ្លា​ក​លេខ​ព្រះ​សីហ​នុ​3A-6902 អ្នកបើកបរ​មិន​ស្គាល់​អត្តសញ្ញាណ (​បាន​រត់គេច​ខ្លួន​ក្រោយ​ពេល​កើតហេតុ​រួច​) បាន​បើកបរ​តាម​បណ្តោយ​ផ្លូវ​ក្រាល​កៅស៊ូ​លេខ​១៣០ ពី​ទិស​ខាង​លិចទៅ​ទិស​ខាងកើត លុះ​ពេល​ធ្វើ​ដំណើរ​មក​ដល់​ចំណុច​កើតហេតុ​ខាងលើ​ក៏​បាន​បុក​រះ​ជាមួយ​ម៉ូតូ​ចំនួន​៣​គ្រឿង​ពេញទំហឹង​។ ម៉ូតូ​ទី​១- ម៉ាក​ហុងដា​សេ​១២៥ ពណ៌​ខ្មៅ ពាក់​ផ្លា​ក​លេខ​កំពង់ស្ពឺ 1Z-0762 អ្នកបើកបរ​ឈ្មោះ យ៉ាវ បូ ភេទ​ប្រុស អាយុ​៤១​ឆ្នាំ ឌុ​ប​ប្រ​ព្ធ​ន​ឈ្មោះ សេ​ម អូន​តូច អាយុ​៣៩​ឆ្នាំ រស់នៅ​ក្នុងភូមិ​រវាង ឃុំ​រលាំងគ្រើល ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ បើកបរ​ពី​លិចទៅ​កើត​។

ម៉ូតូ​ទី​២- ម៉ាក​ហុងដា​ប៊ីត ពណ៌​ក្រហម ពាក់​ផ្លា​ក​លេខ​កំពង់ស្ពឺ 1Y-8312 អ្នកបើកបរ​ឈ្មោះ ម៉េ​ង ស្រី​តូច ភេទ​ស្រី អាយុ​២៣​ឆ្នាំ រស់នៅ​ក្នុងភូមិ​អំពិលផ្អែម ឃុំ​រលាំងចក ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ បើកបរ​ពី​លិចទៅ​កើត និង​ម៉ូតូ​ទី​៣- ម៉ាក​ហុងដា​សេ​១២៥ ពណ៌​ខ្មៅ ពាក់​ផ្លា​ក​លេខ​កំពង់ស្ពឺ 1S-9681 អ្នកបើកបរ​ឈ្មោះ ប៉ាវ សា​រុំ ភេទ​ស្រី អាយុ​៤៣​ឆ្នាំ ឌុ​ប​ឈ្មោះ អួ​ច សា​រុំ ភេទ​ស្រី​៤២​ឆ្នាំ អ្នក​ទាំង​ពីរ​នាក់​រស់នៅ​ក្នុងភូមិ​ដូន​អាត់ ឃុំ​ស្គុះ ស្រុក​សំ​រោទ​ង ខេត្តកំពង់ស្ពឺ ដែល​កំពុង​បើកបរ​ពី​លិចទៅ​កើត ស្រប​ទិស​គ្នា បណ្ដាល​ឱ្យ ស្លាប់​ស្ត្រី​ម្នាក់​ភ្លាម​ៗ​នៅ​កន្លែង​កើតហេតុ ឈ្មោះ (​ប៉ាវ សា​រុំ​) ចំពោះ​សព​ស្ត្រី​រង​គ្រោះ​ខាងលើ នគរបាល​បាន​ប្រគល់​ជូន​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​។

រង​របួស​ធ្ងន់ធ្ងរ​ចំនួន​២​នាក់​ស្រី ឈ្មោះ​(​អួ​ច សា​រុំ និង​ឈ្មោះ​សេ​ម អូន​តូច​) ដឹក​បញ្ជូន​ទៅ​សង្គ្រោះ​ព្យាបាល​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្តកំពង់ស្ពឺ​។ រង​របួសស្រាល​ចំនួន​២​នាក់ ក្នុង​នោះ​មាន​ស្រី​១​នាក់ ។ ដោយឡែក​រងការ​ខូច​រថយន្ត​១​គ្រឿង​កំរិត​ស្រាល រង​ការ​ខូច​ម៉ូតូ​ចំនួន ៣​គ្រឿង​ស្រាល​។
   
នគរបាល​ស្រុក​សំរោង​ទង​បាន​បញ្ជាក់​ឲ្យ​ដឹង​ថា ចំពោះ​វត្ថុ​តាង​ម៉ូតូ​ចំនួន​៣​គ្រឿង និង​រថយន្ត​១​គ្រឿង​អូស​យក​ទៅ​រក្សា​ទុក​នៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ឃុំ​រលាំងគ្រើល ដោះ​អាសន្ន​សិន រង់ចាំ​ដោះស្រាយ​នៅ​ពេល​ក្រោយ និង​កសាង​សំណុំរឿង​ចាត់ការ​បន្ត​បាន​ផ្លូវច្បាប់​ ៕​