ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាសូរ​! នាយ តាក់ ស៊ី ត្រូវ​កាត់​សាច់​លើ​ដងខ្លួន​បន្ថែម​ទៀត ដោយសារ​ការ​ញាំញី​នៃ​ជំងឺ​ទឹកនោមផ្អែម

3 អាទិត្យ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ ខ​ណៈពេល​ជំងឺ​ទឹកនោម​ផ្អែមបាន​បន្ត​ញាំញី​ខ្លាំង​ឡើង​ថែម​ទៀត​នោះ​ តារា​កំប្លែង​នាយ តាក់ ស៊ី ត្រូវ​បង្ខំចិត្ត​កាត់​សាច់​នៅ​លើ​ដងខ្លួន​បន្ថែម​ទៀត ដើម្បី​បន្ថយ​ភាព​ឈឺចាប់ ។ នាយ តាក់ ស៊ី ត្រូវ​បាន​ក្រុម​គ្រូពេទ្យ​វះកាត់​សាច់​កំភួនជើង ដែល​ជា​កាត់​កន្លែង​ថ្មី​មួយទៀត បន្ទាប់​ពី​លោក​បាន​កាត់​ម្រាមដៃ និង​ម្រាមជើង​មួយ​ចំនួន​កាលពី​ពេល​កន្លង​ទៅ ។

ភរិយា​នាយ តាក់ ស៊ី បាន​អះអាង​ប្រាប់​កោះសន្តិភាព​ថា ស្វាមី​អ្នកស្រី​បាន​ចូល​មន្ទីរ​ពេទ្យវះកាត់​សាច់​កំភួនជើង​ កាលពី​យប់​ថ្ងៃ​ទី​៣១ ខែកក្កដា ឆ្នាំ​២០២៦ ខ​ណៈពេល​បច្ចុប្បន្ន ​លោក​កំពុង​ស្នាក់​នៅ​បន្ទប់ ICU នៅឡើយ ។ អ្នកស្រី​បន្ត​ថា ការ​សម្រេច​វះកាត់​សាច់​កំភួនជើង​របស់​នាយ តាក់ ស៊ី​ នា​ពេល​នេះ គឺ​ដោយសារ​មេរោគ​ដំបៅ​ឆ្លង​លឿន បន្ទាប់​ពី​ពេល​នៅផ្ទះ​នោះ​ស្វាមី​អ្នកស្រី​ធ្វើការ​ដើរ​ច្រើន​ពេក ។

អ្នកស្រី​ថា ដំបូង​ឡើយ​ ពេទ្យ​ចង់​កាត់​ត្រង់​ប្រអប់ជើង​ទេ ដោយ​ចៃដន្យ​យើង​មិន​អាច​ទុក​បាន​ទេ ដោយសារ​កន្លែង​ដំបៅ​វា​បាន​ឆ្លង​រាលដាល​ធ្វើ​អោយ​សាច់​ឡើង​ហើម ហេតុនេះ​ពេទ្យ​ក៏​បាន​ពិភាក្សា​ជ​មួយ​ក្រុម​គ្រួសារ និង​អ្នកជំងឺ​ផ្ទាល់​ថា ​តើ​ត្រូវ​កាត់​ត្រឹមណា ។

អំឡុង​ពេល​នោះ​នាយ តាក់ ស៊ី ផ្ទាល់​ ក៏​បា​នស​ម្រេច​អោយ​វះ​ពេទ្យវះកាត់​ចេញ ដើម្បី​អោយ​គាត់​បាន​ឈឺ​ចុកចាប់ ។ យ៉ាង​ណា​បើ​តាម​ភរិយា​នាយ តាក់ ស៊ី​ តាម​ការ​បញ្ជាក់​ពី​ក្រុម​គ្រូពេទ្យ ក្រោយ​ការ​វះកាត់​សាច់​នេះ គឺ​៧០% អាច​ជា ប៉ុន្តែ​៣០% ទៀត​គឺ​អាច​មិន​ជោគជ័យ ដោយសារ​ប្រសិនបើ​មេរោគ​នៅ​តែ​ឆ្លង​នោះ​នឹង​អាច​កាត់​បន្ត​ទៀត ។

បច្ចុប្បន្ន នាយ តាក់ ស៊ី កំពុង​សម្រាក​ព្យាបាល​នៅ​ក្នុង​មន្ទីរពេទ្យ​លោកសង្ឃ អគារ​ថ្មី ខ​ណៈ​ពេល​ថ្លៃ​ព្យាបាល​គឺ​ក្រុម​គ្រួសារ​ប្រើប្រាស់​បណ្ណ ប.ស.​ស និង​ការ​ជួយ​ពី​សប្បុរសជន​នានា​ផង​ដែរ ។ ជា​កាត់​សម្គាល់ ដោយសារ​មេរោគ​ឆ្លង​ពី​ជំងឺ​ទឹកនោមផ្អែម​នោះ រហូត​មក​ទល់​នា​ពេល​នេះ ​តារា​កំប្លែង​នាយ តាក់ ស៊ី​ បាន​វះកាត់​អស់​ម្រាមដៃ ម្រាមជើង​ទាំង​សងខាង ខ​ណៈ​ពេល​ម្រាមដៃ​កណ្តាល​អស់​២ ដែល​បច្ចុប្បន្ន​ម្រាមដៃ​លោក​នៅ​សល់​តែ​៤​ប៉ុណ្ណោះ ។

គួរ​បញ្ជាក់​ថា ក្នុង​វ័យ​៤៨​ឆ្នាំ តារា​កំប្លែង​នាយ តាក់ ស៊ី​ បាន​ពើបប្រទះ​ជំងឺ​ទឹកនោមផ្អែម​នេះ​ប្រមាណ​ជិត​២០​ឆ្នាំ​មក​ហើយ ។
ក្នុង​ជីវភាព​បច្ចុប្បន្ន​នាយ តាក់ ស៊ី​ និង​ភរិយា​បាន​ដើរ​លក់ និង​ឡាយ​លក់​សំ​ប៊ូ​តាម​អន​ឡាញ ក្នុង​ពេល​អាជីព​សិ​ល្បៈ​កំប្លែង​របស់​លោក​បាន​បាត់បង់​ស្ទើ​ទាំងស្រុង ដោយសារ​ការ​ញាំញី​នៃ​ជំងឺ​ទឹក​ផ្អែម​នា​ពេល​នេះ ៕