ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ត្រៀមខ្លួនឱ្យហើយ ! ច្បាប់ចរាចរណ៍នឹងត្រូវរឹតបន្តឹងឡើងវិញក្នុងរាជធានី-ខេត្តទាំង៥នេះចាប់ពីថ្ងៃទី១ កញ្ញាខាងមុខ

1 អាទិត្យ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្រសួងមហាផ្ទៃ បាន​ដាក់​សំណើ​ជូន​សម្តេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា ដើម្បី​ស្នើ​សុំ​ការ​អនុវត្ត​រឹត​បន្តឹង​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ឡើង​វិញ ចាប់ពី​ថ្ងៃ​ទី​១ ខែកញ្ញា ឆ្នាំ​២០២៦តទៅ ។ ការ​ស្នើ​នេះ​ធ្វើ​ឡើង​បន្ទាប់​ពី​ការ​អនុវត្ត​ច្បាប់​ត្រូវ បាន​ផ្អាក​មួយ​រយៈ ដោយសារ​ស្ថានការណ៍​សង្គ្រាម​តាម​ព្រំដែន និង​វិបត្តិ​សេដ្ឋកិច្ច​សកល​ដែល​បង្ក​ដោយ​សង្គ្រាម​នៅ​មជ្ឈិមបូព៌ា​។

លោក​ឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បាន​បញ្ជាក់​ថា មូលហេតុ​ចម្បង​នៃ​ការ​ស្នើ​សុំ​រឹត​បន្តឹង​ច្បាប់​ចរាចរណ៍​ឡើង​វិញ​នេះ គឺ​ដោយសារ​តែ​តួលេខ​នៃ​គ្រោះថ្នាក់​ចរាចរណ៍​មានការ​កើនឡើង​យ៉ាង​ខ្លាំង ក្នុងអំឡុងពេល​ដែល​អាជ្ញាធរ​ផ្អាក​ការ​រឹត​បន្តឹង ។

ទោះជា​យ៉ាងណា ការ​អនុវត្ត​រឹត​បន្តឹង​ច្បាប់​ចរាចរណ៍​ជា​ថ្មី​នេះ ដោយ​ផ្តោត​តែ​លើ​ភូមិសាស្ត្រ​ដែល​ប្រឈម​នឹង​គ្រោះថ្នាក់​ច្រើន​ជាងគេ​ចំនួន ៥ រួម​មាន ៖ រាជធានី​ភ្នំពេញ ខេត្ត​ព្រះ​សីហ​នុ ខេត្តកណ្តាល ខេត្តកំពង់ស្ពឺ និង​ខេត្តស្វាយរៀង ។

ជាមួយ​គ្នា​នេះ អាជ្ញា​ធរមាន​សមត្ថកិច្ច​នឹង​ផ្តោត​សំខាន់​លើ​បទល្មើស​ចរាចរណ៍​ដែល​ជា​ប្រភព​ដើម​បង្ក​ឱ្យ​មាន​គ្រោះថ្នាក់​ធ្ងន់ធ្ងរ រួម​មាន​៖ ការ​បើកបរ​លើស​ល្បឿន​កំណត់​, ការ​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​, ការ​មិន​គោរព​សញ្ញា​សិទ្ធិ​អាទិភាព និង​ភ្លើង​សញ្ញា​ចរាចរណ៍ (​ភ្លើងស្តុប​), និង​ការ​ដឹក​ជញ្ជូន​ទំនិញ​សំពីងសំពោង​ខុស​បច្ចេកទេស ៕