ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាជ្ញាធរ​ខេត្ត​ប៉ៃលិន នឹង​ផ្តល់​កន្លែង​ស្នាក់​នៅ ផ្តល់​អាហារ ​៣​ពេល ព្រមទាំង​កន្លែង​ផ្ញើ​កង់ ម៉ូតូ ឥត​គិតថ្លៃ ដល់​បេក្ខជន​ប្រឡង​​បាក់​ឌុ​ប​ឆ្នាំ​២០២៦​នេះ

1 អាទិត្យ មុន
  • ប៉ៃលិន

ខេត្ត​ប៉ៃលិន ៖ ដោយ​យោង​តាម​សេចក្តីជូនដំណឹង របស់​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ខេត្ត​ប៉ៃលិន ជម្រាប​ជូន​ដល់​មាតា បិតា និង​អាណាព្យាបាល ព្រមទាំង​បេក្ខជន​តៀម​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ទូ​ទាំង​ខេត្ត​ប៉ៃលិន នា​សម័យ​ប្រឡង នៅ​ថ្ងៃ​ទី​១០-១១ ខែសីហា ឆ្នាំ​២០២៦ ឆាប់​ៗ​ខាង​មុខ​នេះ ស្ថិត​នៅ​ក្នុង​វិទ្យាល័យ ហ៊ុន សែន ក្រុង​ទេពនិម្មិត​ប៉ៃលិន ដោយ​មានការ​ឧបត្ថម្ភ​គាំទ្រ​ទាំង ស្រុង​ពី​ឯកឧត្តម​ទេស​រដ្ឋមន្ត្រី អ៊ី ឈាន ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​ខេត្ត​ប៉ៃលិន និង​លោក​ជំទាវ​បណ្ឌិត បាន ស្រី​មុំ អភិបាល នៃ​គណៈ​អភិបាលខេត្ត​ប៉ៃលិន ។

ប្រភព​ព័ត៌មាន​បានឱ្យ​ដឹង​ថា ដោយ​បាន​សហការ​ជាមួយនឹង​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ខេត្ត មន្ទីរ​អប់រំ​យុវជន និង​កីឡា​ខេត្ត​ប៉ៃលិន និង​កងកម្លាំង​មាន​សមត្ថកិច្ច បាន​រៀបចំ​កន្លែង​ស្នាក់​នៅ អាហារ​០៣​ពេល និង​រថយន្ត​ដឹក​ជញ្ជូន​ទៅ​មណ្ឌល​ប្រឡង សម្រាប់​បេក្ខជន ដែល​មាន​ទីលំនៅ​ឆ្ងាយ​ពី​មណ្ឌល​ប្រឡង ព្រមទាំង​កន្លែង​ផ្ញើ​យានជំនិះ កង់​-​ម៉ូតូ​.​ដោយ​ឥត​គិតថ្លៃ ។

ចំណែក​ក្មួយ​ៗ ជា​បេក្ខជន​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​បន្ទាប់​ពី​បាន​ទទួល​ដំណឹង​បែប​នេះ ក៏​បាន​សម្តែង​នូវ​អារម្មណ៍​រំភើប​សប្បាយ​រីករាយ និង​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ ចំពោះ ឯកឧត្តម អ៊ី ឈាន និង​លោក​ជំទាវ​បណ្ឌិត បាន ស្រី​មុំ ដែល​បាន​យកចិត្ត​ទុក្ខ​ដាក់​ខ្ពស់​ចំពោះ​ពួក​គាត់ ដូច​ជា​ការ​រៀន​បំប៉ន​ត្រៀមប្រឡង ឧបត្ថម្ភ​កន្លែង​ស្នាក់​នៅ និង​អាហារ ០៣​ពេល ក្នុង​១​ថ្ងៃ ព្រមទាំង​ការ​ផ្ញើ​កង់​-​ម៉ូតូ ដោយ​ឥត​គិតថ្លៃ ។ ដូច្នេះ​ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​ទឹកចិត្ត​ដ៏​ប្រពៃ​ថ្លៃថ្លា​របស់​លោក​ទាំង​២ ក្មួយ​ៗ ចៅ​ៗ​ប្តេជ្ញា​នឹង​ខិតខំ​ប្រឹងប្រែង​រៀនសូត្រ ធ្វើ​យ៉ាងណា ត្រូវ​តែ​ប្រឡង​ឱ្យ​ទទួល​បាន​លទ្ធផល​ជោគជ័យ​ទាំងអស់​គ្នា​។

សូម​បញ្ជាក់​ថា ៖ ការ​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ឆ្នាំ​២០២៦​នេះ ខេត្ត​ប៉ៃលិន មាន​បេក្ខជន​ប្រឡង​ចំនួន​១២១​នាក់ ស្រី ៦៤​នាក់ ស្វ័យរិន ចំនួន​៤៣​នាក់ ស្រី​២៧​នាក់ មាន​២៧​បន្ទប់ ដោយ​ចែក​ចេញ​ជា ២​មណ្ឌល ក្នុង​នោះ​ផ្នែក​វិទ្យាសាស្ត្រ មាន​៥​បន្ទប់ ចំនួន​១២១​នាក់ ស្រី​៦៤​នាក់ និង​ផ្នែក​វិទ្យា​សា​សស្ត្រ​សង្គម មាន​២២​បន្ទប់ ចំនួន​៥៤១​នាក់ ស្រី​៣២២​នាក់ ៕