បា.ត់កូនតូចម្នាក់ គ្រួសារអ្នករើសអេតចាយខំដើររកគ្រប់ច្រកល្ហក តែមិនឃើញ លុះ៣ថ្ងៃ អ្នកឃ្វាលគោប្រទះឃើញស.ពក្នុងព្រៃ
- បន្ទាយមានជ័យ
ខេត្តបន្ទាយមានជ័យ ៖ គួរឲ្យសង្វេគដល់ជីវិតគ្រួសារអ្នករើសអេតចាយ ក្រីក្រហើយជួបទុក្ខជាន់ទុក្ខ បាត់កូនប្រុសអាយុ៥ ឆ្នាំ រយៈ ពេល៣ ថ្ងៃ ខំដើររកគ្រប់ច្រកល្ហក ទីបំផុតត្រូវបានអ្នកស៊ីឈ្នួលឃ្វាលគោ ប្រទះឃើញសាកសពក្នុងព្រៃ ស្ថិតក្នុងដីឡូត៍គេទុក ចោលមួយកន្លែងនៅភូមិបាណយ សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។
កុមាររងគ្រោះឈ្មោះ ប៉ោង គង់ ហៅអា ចយ ភេទប្រុស អាយុ៥ ឆ្នាំ មានឪពុកឈ្មោះ ចាយ ប៉ោង អាយុ៤៥ ឆ្នាំ និងម្តាយឈ្មោះ សំ សាវី អាយុ៤១ ឆ្នាំ គ្រួសារនេះមានមុខរបរជាអ្នករើសអេតចាយ រស់នៅភូមិទឹកថ្លា សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយ មានជ័យ។
ទាក់ទិនករណីខាងនេះ បើតាមការរៀបពីស្ត្រីជាម្តាយកុមាររងគ្រោះ បានឲ្យដឹងថា កាលពីវេលាម៉ោង៦ ព្រឹកថ្ងៃទី២៥ ខែកក្ដដា ឆ្នាំ២០២៦ គាត់បានចេញផ្ទះទៅរើសអេតចាយដូចសព្វដង ដោយទុកកូនទាំងអស់ឲ្យនៅជាមួយប្ដី រហូតដល់ម៉ោង៩ គាត់ក៏បានត្រឡប់មកផ្ទះវិញ ស្រាប់តែកូនប្រុសទី២ ប្រាប់ថា បាត់អាចយ (ក្មេងប្រុសរងគ្រោះ) មិនឃើញមកញាំបាយទេ ហើយក៏មិនដឹងថា អាចយ ដើរទៅទីណាដែរ។ បន្ទាប់ពីឮកូនប្រាប់យ៉ាងដូច្នេះ គាត់ជាម្តាយមានការព្រួយបារម្ភ ហើយក៏ចេញដើរទៅរកកូនគ្រប់ច្រកល្ហក តែរកមិនឃើញ បន្ទាប់មកគាត់ក៏បានប្រាប់ប្ដីឲ្យជួយដើររក ហើយប្ដីក៏បានដើររកតាមស្រះទឹក ខ្លាចកូនទៅលេងលង់ស្លាប់។
ការទាក់ទិននឹងដំណឹងបាត់កូនប្រុសចេញពីផ្ទះរយៈពេល៣ ថ្ងៃ របស់គ្រួសារក្រីមួយនេះ មិនឃើញត្រឡប់មកវិញ ទីបំផុត នៅវេលាម៉ោង១០ព្រឹកថ្ងៃទី២៨ ខែឆ្នាំដដែល ស្រាប់តែឈ្មោះ ហួរ ភេទ ប្រុស អាយុប្រហែល២០ ឆ្នាំ ជាអ្នកស៊ីឈ្នួលឃ្វាលគោឲ្យគេមកប្រាប់ថា ខ្លួនបានទៅច្រូតស្មៅគោនៅក្នុងព្រៃដីឡូត៍ទុកចោលមួយកន្លែង ក៏ប្រទះឃើញសពកូនប្រុសរបស់គាត់ដេកស្លាប់នៅទីនោះ។
គ្រាន់តែឮការប្រាប់របស់បុរសឃ្វាលគោ ពោលមិនទាន់ចប់ផង ស្ត្រីជាម្តាយកុមាររងគ្រោះ ដែលមានទឹកចិត្តអាណិតស្រឡាញ់កូនញ័រជើងញ័រដៃស្ទើរគាំងបេះដូងស្លាប់ ចង់ស្រែកទ្រហោយំក៏យំមិនចេញ ថ្វីដ្បិតតែជីវភាពគ្រួសារក្រីក្រ ប៉ុន្តែទំហំនៃក្តីស្រឡាញ់កូនធំ ធេងណាស់។ ពេលទទួលបានដំណឹងនេះភ្លាម គាត់ក៏បានទៅរាយការណ៍ប្រាប់សមត្ថកិច្ចនគរបាលប៉ុស្ដិ៍មូលដ្ឋានឲ្យបានដឹង ដើម្បីទៅយកសាកសពកូនមកធ្វើបុណ្យតាមប្រពៃណី។
ដោយមានការដឹកនាំបញ្ជាពីលោកឧត្តមសេនីយ៍ទោ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ កម្លាំងសមត្តកិច្ចនគរបាលគ្រប់ជំនាញ សហការ ជាមួយអង្គភាពការពារកុមារ ហៅថា CPU ក្រោមការសម្របសម្រួលពីស្ថាប័នអយ្យការអមសាលាដំបូងខេត្ត បានចុះទៅដល់កន្លែងកើតហេតុ ពិនិត្យ ធ្វើកោសលវិច័យសាកសពតាមជំនាញ ដើម្បីធ្វើការស្រាវជ្រាវបន្ត៕







ចែករំលែកព័តមាននេះ