ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្យាបាល​សិស្ស​រៀន​ពូកែ​ម្នាក់​ស្លា.ប់​ដោយសារ​គ្រុនឈា.ម ជាប់​ចោទពេទ្យត្បាញអាយ​

1 អាទិត្យ មុន
  • កំពង់ចាម

ខេត្តកំពង់ចាម​ ៖ ពិតជា​គួរ​ឱ្យ​អាណិតអាសូរ​ជា​ពន់ពេក​ ដោយ​ក្មេង​ស្រី​ឈ្មោះ​ សុង បូ​រ៉ែ​ន អាយុ​ ១៣​ឆ្នាំ នៅ​ភូមិ​មហាលាភ​ជើង ឃុំ​មហាលាភ ស្រុក​កោះសូទិន ជា​សិស្ស​រៀន​ពូកែ​តាំងពី​ថ្នាក់​ទី ​១​ រហូត​ដល់ទី ​៦ ដោយ​បាន​ចំណាត់ថ្នាក់​លេខ ​១ ​រាល់​ខែ​មាន​មិត្តភក្តិ​លោកគ្រូ អ្នកគ្រូ ស្រឡាញ់​គ្រប់​ៗ​គ្នា ​។ តែ​គួរ​ឱ្យ​អាណិត​ដោយសារ​តែ​ជំងឺគ្រុនឈាម​បណ្ដាល​ឱ្យ​ស្លាប់​ដោយសារ​តែ​គ្រូពេទ្យ​ត្បាញ​អាយ​មិន​មាន​សញ្ញាបត្រ ​។

អ្នកស្រី​ ខាន់ វ៉ា​ន់​ឈី​ម អាយុ​ ៤៦​ឆ្នាំ រស់នៅ​ឃុំ​មហាលាភ បាន​រៀបរាប់​ឲ្យ​ដឹង​នា​រសៀល​ថ្ងៃ​ទី ​២៩ ​កក្កដា ឆ្នាំ​ ២០២៦​ ថា​ ដំបូង​ក្មួយ​ប្រុស​ឈ្មោះ​ នី ​សុចិ​ត្រា​ អាយុ​ ១៥​ឆ្នាំ មាន​អាកា​រៈ​ក្តៅខ្លួន​បាន​ទៅ​រក​ពេទ្យ​ស្រ៊ី​ន នៅ​ផ្សារ​ជី​ហែរ​ជួស​ឈាម​មើលឃើញ​រលា​កក ពេល​ឱ្យ​ថ្នាំលេប​ក៏​បានជា​សះស្បើយ ​។​ បន្ទាប់​មក​កូនស្រី​ឈ្មោះ ​សាយ សុនី​តា ​អាយុ​ ១៧ឆ្នាំ ក្តៅខ្លួន​ពេល​ជួស​ឈាម​ឃើញ​គ្រុនឈាម និង​កូនស្រី​ឈ្មោះ​ សាយ សុនី​ដេ​ត អាយុ​ ៩​ឆ្នាំ ក្តៅខ្លួន​ជួស​ឈាម​មើលឃើញ​គ្រុនឈាម​ទៀត ទាំង​ក្មួយ​ និង​កូនស្រី​ពីរ​នាក់ ពេទ្យ​ស្រ៊ី​ន​ មើល​ជា​សះស្បើយ ត្រឡប់​មក​ផ្ទះ​វិញ ​។

អ្នកស្រី ​វ៉ា​ន់ ​ឈី​ម បាន​ប្រាប់​បន្ត​ឲ្យ​ដឹង​ទៀត​ថា ក្នុង​រដូវភ្លៀង​ធ្លាក់​ផ្ទះ​របស់​គាត់​ជុំវិញ​មានព្រៃ ដែល​ជា​ហេតុ​អោយ​មូស​ខាំ​ក្មួយ​ឈ្មោះ ​បូ​រ៉ែ​ន ស្រាប់តែ​ក្តៅខ្លួន​ដោយ​បាន​ឌុ​ប​តាម​តុ​កតុក យក​ទៅ​ផ្ទះ​ពេទ្យ​ស្រ៊ី​​ន ដដែល​ខណៈ​ជួស​ឈាម​ឃើញ​គ្រុនឈាម ។​ គាត់​បាន​ចាក់​ថ្នាំ​ហ្នឹង​បន្តោង​សេរ៉ូម​ឲ្យ តែ​អាកា​រៈ​របស់​ក្មួយ​មិន​ធូរស្រាល​នោះ​ទេ ចុង​ក្រោយ​បាន​នាំ​មក​មន្ទីរពេទ្យ​បង្អែក​ស្រុក​កោះសូទិន តែ​ស្ថានភាព​ជម្ងឺ​ចេះ​តែ​ដុនដាប​ ក៏​ត្រូវ​បញ្ជូន​តាម​រថយន្ត​សា​ម៉ុ​យមក​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ខេត្ត គួរ​ឱ្យ​អាណិត​ណាស់​បាន​តែ​២ម៉ោង​​ក្មួយ​ក៏​បាន​លាចាក​លោក​ពិតជា​គួរ​ឲ្យ​សោកស្ដាយ​បំផុត​នៅ​ថ្ងៃ​ទី ២៥​ កក្កដា ឆ្នាំ​ ២០២៦ ​។

អ្នកស្រី​ខាន់ បូ​រិ​ន អាយុ​ ៣៧​ឆ្នាំ ត្រូវជា​ម្ដាយ​នៃ​សព​បាន​រៀបរាប់​ទាំង​ទឹកភ្នែក​ថា ដោយសារ​តែ​ជីវភាព​ខ្វះខាត​គាត់​បាន​ចេញ​ទៅ​ធ្វើការ​ឱ្យ​គេ​នៅ​រាជធានី​ភ្នំពេញ​ជាមួយនឹង​ប្ដី​ដោយ​ទុក្ខ​កូនស្រី​ឱ្យ​បងស្រី​ឈ្មោះ ​វ៉ា​ន់​ឈី​ម ជួយ​មើលថែ​ទាំ​គាត់​បាន​ទទួល​ដំណឹង​ថា​កូនស្រី​មាន​ជំងឺគ្រុនឈាម​ក៏​បាន​ធ្វើ​ដំណើរ​ទាំង​ប្រញាប់ ដើម្បី​អោយទាន់​ដង្ហើម​កូន​តែ​គួរ​អនិច្ចា​បាន​ពាក់កណ្ដាល​ផ្លូវ បងស្រី​ទូរ​ស័ព្ទ​មក​ប្រាប់​ថា​កូន​ស្លាប់​ទៅ​ហើយ​គ្រាន់តែ​ឮ​ពិតជា​រន្ធត់​យំ​ទឹកភ្នែក​អាណិតកូន​ណាស់ ដោយ​គាត់​ស្រឡាញ់​កូន​ប្រៀប​ដូច​ជា​គ្រាប់ពេជ្រ​មួយ​ដុំ ​។

លោកគ្រូ​ពេទ្យ​វិសាល បម្រើ​ការងារ​នៅ​ការិយាល័យ​សុខាភិបាល​ស្រុក​កោះសូទិន បាន​ប្រាប់​ឲ្យ​ដឹង​នា​ល្ងាច​ថ្ងៃ​ទី ​២៩​ កក្កដា​ ថា ក្មេង​ស្រី​ឈ្មោះ​ សុង ​បូ​រ៉ែ​ន អាយុ​ ១៣​ឆ្នាំ បាន​ទៅ​ឲ្យ​ពេទ្យ​ឈ្មោះ​ គាត គឹ​ម​ស្រ៊ី​ន បើក​ឃ្លី​និក​នៅ​ផ្សារ​ជា​ហែរ ស្រុក​កោះសូទិន ព្យាបាល​ជំងឺគ្រុនឈាម ជា​ហេតុ​បណ្ដាល​ឱ្យ​មាន​ក្មេង​ស្រី​រូប​នេះ​ស្លាប់ ​។ រហូត​មក​ដល់​ព្រឹក​ថ្ងៃ​ទី​ ២៩ ​កក្កដា​ឆ្នាំ​ ២០២៦ កម្លាំង​របស់​មន្ទីរ​សុខាភិ​បាល​ខេត្ត​បាន​សហការ​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន​ដោយ​សម្រេច​ចុះ​បិទ​គ្លីនិក​មួយ​នេះ ។ ​សូម​បញ្ជាក់​ថា​ពេទ្យ​ឈ្មោះ ​ស្រ៊ី​ន ពុំ​មាន​សញ្ញាបត្រ​នោះ​ទេ គឺ​បាន​យកឈ្មោះ​របស់​ក្មួយ​ចម្រើន កិរិយា មក​បើក​ដើម្បី​មើលថែ​ទាំ​អ្នកជំងឺ​ជា​ច្រើន​ឆ្នាំ​មក​ហើយ ក្រោយ​ពី​មាន​ករណី​ស្លាប់​ក្មេង​ស្រី​នេះ​កើតឡើង​មន្ទីរ​សុខាភិបាល​ និង​ដាក់​ពិន័យ​ទៅ​លើ​កិរិយា​…​។​ ចំពោះ​ចំណាត់ការ​ឃាត់ខ្លួន​ពេទ្យ​ស្រ៊ី​ន គឺ​មិន​ទាន់​មាននៅ​ឡើយ​ទេ ។

ព័ត៌មានលម្អិតនឹងមានផ្សាយនៅលើទំព័រកាសែតកោះសន្តិភាព ៕​