ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឆ្លង​ចរន្តអគ្គិសនី ឆេះ​បន្ទប់​ផ្ទះល្វែង​ជាន់​ទី​២ អស់​ស្ទើរ​ទាំងស្រុង​នៅសង្កាត់ផ្សារដើមថ្កូវ ផ្អើលកាលពីថ្ងៃត្រង់​

1 អាទិត្យ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ឆេះ​បន្ទប់​ជាន់​ទី​២ រួម​សម្ភារៈ​មួយ​ចំនួន​ស្ទើរ​ទាំងស្រុង ក្នុង​មូលដ្ឋាន​សង្កាត់​ផ្សារ​ដើម​ថ្កូវ បង្ក​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង ១២​ថ្ងៃត្រង់​ថ្ងៃ​ទី​៣០ ខែកក្កដា ឆ្នាំ​២០២៦ ចំណុច​ផ្ទះ​លេខ​១០​អា ផ្លូវ​លេខ​៥១៤ ភូមិ​១ សង្កាត់​ផ្សារ​ដើម​ថ្កូវ ខណ្ឌចំការមន រាជធានី​ភ្នំពេញ ។

តាម​សមត្ថកិច្ច​បញ្ជាក់​បានអោយ​ដឹង​ថា ពលរដ្ឋ​បាន​ទាក់ទង​មក​កាន់​សមត្ថកិច្ច​ថា មាន​ករណី​អគ្គិភ័យ បាន​កំពុង​ឆាបឆេះ​ផ្ទះ​ប្រជាពលរដ្ឋ នៅ​ជាន់​ទី​២ នៃ​ផ្ទះល្វែង​មួយ​កន្លែង ក្នុង​មូលដ្ឋាន​សង្កាត់​ផ្សារ​ដើម​ថ្កូវ ។ ភ្លាម​ៗ លោក​វរសេនីយ៍ឯក ព្រហ្ម យ៉​ន នាយការិយាល័យ​បង្ការ​ពន្លត់​អគ្គិភ័យ និង​សង្គ្រោះ នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បញ្ជា​អោយ​ចេញ​រថយន្ត​ជួយ​អន្តរាគមន៍ ឆ្ពោះទៅ​កាន់​ទីតាំង​កើត​ហេតុតែ​ម្តង ដើម្បី​ការពារ​រាលដាល​កាន់តែ​ខ្លាំង ។

អគ្គិភ័យ​នេះ​បាន​បង្ក​ខូចខាត​ឆេះ​បន្ទប់​ជាន់​ទី​២ ចំនួន ១​បន្ទប់ រួម​មាន​ទូរ​ទឹកកក ១​គ្រឿង កង្ហារ ១​គ្រឿង គ្រែ​ពូក ១​ឈុត ម៉ាស៊ីនត្រជាក់ ១​គ្រឿង ទូ​ដាក់​ខោអាវ ១ កុំព្យូទ័រ ១​គ្រឿង ព្រមទាំង​សំបុត្រ​កំណើត សៀវភៅ​ស្នាក់​នៅ សៀវភៅ​គ្រួសារ និង​ឯកសារ​សំខាន់​ៗ​មួយ​ចំនួន​ទៀត តែ​មិន​មាន​បណ្តាល​អោយ​មនុស្ស​រង​របួស​នោះ​ឡើយ ។ ក្នុង​នោះ​រថយន្ត​ការិយាល័យ​បង្ការ​ពន្លត់​អគ្គិភ័យ និង​សង្គ្រោះ នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ មក​ដល់ទី​តាំង​ចំនួន ៤​គ្រឿង បាន​ប្រើប្រាស់​ទឹក​អស់ ចំនួន​២​គ្រឿង បាញ់​អោយរ​លត់​ជា​ស្ថាពរ ។ ចំពោះ​មូលហេតុ សមត្ថកិច្ច​ជំនាញ​បាន​ស្រាវជ្រាវ​រក​ឃើញ​ថា បណ្តាល​មក​ពី​ឆ្លង​ចរន្តអគ្គិសនី ៕