លោកវរសេនីយ៍ទោ សុន គំនិត ត្រូវបានប្រកាសផ្ទេរភារកិច្ច និងតែងតាំងជានាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងក្រៀល
- ស្ទឹងត្រែង
ខេត្តស្ទឹងត្រែង៖ នាព្រឹកថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៦ ប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងក្រៀល ការិយាល័យច្រកទ្វារព្រំដែនអន្តរជាតិ នៃនាយកដ្ឋានច្រកទ្វារទី១ ចំណុះអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានរៀបចំពិធីប្រកាសចូលកាន់មុខតំណែងនាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងក្រៀល ជាផ្លូវការក្រោមអធិបតីភាពនាយឧត្តមសេនីយ៍ ឃុន សំបូរ អគ្គ
នាយករង នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ។
យោងតាមសេចក្តីសម្រេចរបស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងមហាផ្ទៃ ចុះថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៦បានសម្រេចផ្ទេរសម្រួលភារកិច្ច និងតែងតាំង លោកវរសេនីយ៍ទោ សុន គំនិត (អត្តលេខ ៥៦២២៤) ពីអតីតនាយប៉ុស្តិ៍នគរបាលច្រកទ្វារកំពង់ផែទេសចរណ៍អន្តរជាតិកំពត ការិយាល័យច្រកទ្វារផ្លូវទឹក និងកំពង់ផែអន្តរជាតិ នៃនាយកដ្ឋានច្រកទ្វារទី២ ឱ្យមកកាន់មុខតំណែងថ្មីជា នាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងក្រៀល ការិយាល័យច្រកទ្វារព្រំដែនអន្តរជាតិនៃនាយកដ្ឋានច្រកទ្វារទី១ ចំណុះអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ៕




ចែករំលែកព័តមាននេះ