ចុះរដ្ឋបាលនៅសង្កាត់ផ្សារដើមគរ ឃាត់ខ្លួនជនសង្ស័យ៧នាក់ ជួញដូរនិងប្រើប្រាស់គ្រឿងញៀន ដកហូតថ្នាំញៀ.ន៤កញ្ចប់
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ ជនសង្ស័យជូញដូរនិងប្រើប្រាស់គ្រឿងញៀនចំនួន៧នាក់ត្រូវបាន កម្លាំងនគរបាលខណ្ឌទួលគោកឃាត់ខ្លួននៅក្នុងការចុះធ្វើរដ្ឋបាលនៅក្នុងមូលដ្ឋានសង្កាត់ផ្សារដើមគរ។
តាមនគរបាលខណ្ឌទួលគោកបានអោយដឹងថា នៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៦ វេលាម៉ោងប្រហែល១០និង៣០នាទីព្រឹក កម្លាំងនៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក បានធ្វើការចុះរដ្ឋបាលនៅចំណុចបណ្តោយផ្លូវលេខ២៣៤ហ្សិត ក្រុមទី១៣ ភូមិ០៧ សង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ ជាលទ្ធផលបានធ្វេីការឃាត់ខ្លួនជនសង្ស័យចំនួន០៧នាក់ ក្នុងករណី០២ផ្សេងគ្នា។
ករណីទី១៖ ជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ដោយឃាត់ខ្លួនជនសង្ស័យ២នាក់, ១-ឈ្មោះ ម៉ន សំណាង ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ និងស្នាក់នៅពុំពិតប្រាកដ និង២-ឈ្មោះ អ៉ន សុផានិត ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ និងស្នាក់នៅមិនពិតប្រាកដ ព្រមទាំងដកហូតវត្ថុតាង,ថ្នាំញៀនចំនួន០៤កញ្ចប់,ថង់ប្លាស្ទិចចំនួន០១ (ចាប់យកពីឈ្មោះ ម៉ន សំណាង) ។
ទូរស័ព្ទដៃចំនួន០១គ្រឿងម៉ាក IPHONE 7 ពណ៌ខ្មៅ ។
ករណីទី២ ៖ប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ដោយឃាត់ខ្លួនជនសង្ស័យចំនួន៥នាក់,
១-ឈ្មោះ ពយ ណាក់ ភេទប្រុស អាយុ៤៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ និងស្នាក់នៅពុំពិតប្រាកដ ,២-ឈ្មោះ សៀង សុខថាន ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ និងស្នាក់នៅមិនពិតប្រាកដ ,៣-ឈ្មោះ វ៉ែន លីហេង ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរ និងស្នាក់នៅមិនពិតប្រាកដ ,៤-ឈ្មោះ គាត ពិសិដ្ឋ ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិខ្មែរ មុខរបរ និងស្នាក់នៅមិនពិតប្រាកដ និង៥-ឈ្មោះ យ៉េត ចិន្តា ភេទប្រុស អាយុ៤០ឆ្នាំ ជនជាតិខ្មែរ មុខរបរ និងស្នាក់នៅមិនពិតប្រាកដ ។
បច្ចុប្បន្ន ជនសង្ស័យចំនួន០៧ខាងលើ កំពុងឃាត់ខ្លួនជាបណ្ដោះអាសន្ននៅ អធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីសាកសួរនិងចាត់ការតាមនីតិវិធី ៕






ចែករំលែកព័តមាននេះ