រាជធានីភ្នំពេញ ៖ កាលពីរសៀលថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៦ កម្លាំងសមត្តកិច្ចការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញ ១ក្រុម បានសធ្វើការឃាត់ខ្លួនស្ត្រីម្នាក់ កំពុងជិះម៉ូតូកង់បី នៅលើដងផ្លូវ៦០ម៉ែត្រ ស្ថិតក្នុងសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ដែលតាមសមត្ថកិច្ចអះអាងថា ជាការអនុវត្តតាមដីកាបញ្ជាឲ្យចូលរបស់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ។
តាមដីកាបញ្ជាឲ្យខ្លួនចេញដោយលោក ម៉ុត ដារ៉ា ព្រះរាជអាជ្ញារង តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានឲ្យឈ្មោះ ចាន់ គន្ធា ភេទស្រី អាយុ៥១ឆ្នាំ មានទីលំនៅផ្ទះលេខ១១៨ ផ្លូវជាតិលេខ២ ភូមិព្រែកតានូ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ចូលបង្ហាញខ្លួនឲ្យមុនថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៦ ដើម្បីសាកសួរលើបណ្តឹងព្រហ្មទណ្ឌពីបទ “មិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍ដែលអាចជួញដូរបាន និងឆបោក” តាមពាក្យបណ្តឹងរបស់ជនរងគ្រោះ ដែលមានទឹកប្រាក់ប្រមាណជាង៧ម៉ឺនដុល្លារអាមេរិក ។
ក្រោយការឃាត់ខ្លួន ជនសង្ស័យស្ត្រីម្នាក់នោះ ត្រូវបានសមត្ថកិច្ចនាំទៅសាកសួរនៅការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញ ដើម្បីបញ្ជូនទៅស្ថាប័នអយ្យការបន្តនីនិវិធី ៕





ចែករំលែកព័តមាននេះ