ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្យុះត្រូពិច Bertha បានកកើតឡើង និងកំពុងគំរាមកំហែងតំបន់ឆ្នេរជាច្រើនរបស់អាមេរិក

6 ម៉ោង មុន

ព្យុះត្រូពិច Bertha បាន​កើតឡើងនៅឈូងសមុទ្រភាគឦសាន ហើយត្រូវគេរំពឹងថា នឹងវាយប្រហារតំបន់ឆ្នេរចាប់ពី​រដ្ឋ ផ្លរីដា (Florida) ដល់ រដ្ឋល្វីស៊ីអាណា (Louisiana) ព្រមទាំងអាចបន្តទៅទិសខាងលិច រហូតដល់រដ្ឋតិចសាស់ (Texas) ផងដែរ ។ នេះបើយោងតាមការផ្សាយរបស់សារព័ត៌មាន CNN ។

តំបន់ស្ថិតក្នុងផ្លូវធ្វើដំណើររបស់ព្យុះ អាចប្រឈមនឹងភ្លៀងធ្លាក់ខ្លាំង ទឹកជំនន់តាមឆ្នេរសមុទ្រ និងខ្យល់បក់បោកខ្លាំង ។ នៅរសៀលថ្ងៃចន្ទនេះ ប្រព័ន្ធព្យុះកំពុងបង្កឱ្យមានភ្លៀងធ្លាក់ខ្លាំងនៅតំបន់ Florida Panhandle ។

Bertha គឺជាព្យុះទី២ នៃរដូវខ្យល់ព្យុះអាត្លង់ទិកឆ្នាំ​២០២៦ ដែលមានល្បឿនខ្យល់អតិបរមា​៤០​ម៉ាយ/ម៉ោង (ប្រហែល ៦៤ គ.ម/ម៉ោង) ហើយវាអាចនឹងបន្តកើនកម្លាំងបន្ថែមទៀត ។

ការឃ្លាំមើលព្យុះត្រូវបានប្រកាស សម្រាប់ឆ្នេរសមុទ្រ Florida Panhandle (ចាប់ពីទន្លេ Ochlockonee ភាគខាងលិច រហូតដល់ព្រំដែន Jefferson-Plaq​uemines Parish ក្នុងរដ្ឋ Louisiana)។ស្ថានភាពព្យុះអាចនឹងកើតមានឡើងក្នុងរង្វង់​២៤ ទៅ​៤៨ ម៉ោងខាងមុខ ។

ការប្រកាសអាសន្នបន្ថែមអាចនឹងធ្វើឡើងនៅភាគខាងលិច តាមបណ្តោយឆ្នេរសមុទ្រ Loui​siana និង Texas ក្នុងរយៈពេល​១ ទៅ​២​ថ្ងៃទៀត។

ទោះបីជាត្រូវបានចាត់ថ្នាក់ជាព្យុះត្រូពិចក៏ដោយ Bertha នៅតែជាប្រព័ន្ធព្យុះដែលមិនទាន់មានរបៀបរៀបរយនៅឡើយ ដោយ​សារព្យុះផ្គររន្ទះកើតមានតែនៅពាក់កណ្តាលភាគខាងត្បូងរបស់វាតែប៉ុណ្ណោះ។

ខ្យល់ស្ងួត និងទំហំដ៏ធំរបស់វា បានរារាំងព្យុះនេះ មិនឱ្យវិវឌ្ឍទៅជាព្យុះស៊ីក្លូនត្រូពិចពេញលេញ (Healthy tropical cyclone) នោះទេ បើទោះបីជាវាទទួលបានថាមពលបន្ថែមពីទឹកឈូងសមុទ្រដែលមានកម្ដៅក្តៅខ្លាំងក៏ដោយ ។