ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហេតុអ្វីមើលទូរស័ព្ទមុនគេង ធ្វើឱ្យខួរក្បាលមិនព្រមសម្រាក?

17 ម៉ោង មុន

​​

សុខភាព៖ យោងតាមការចុះផ្សាយពីប្រភពបរទេស​ អ្នកជំនាញដំណេកព្រមានថា ការប្រើទូរស័ព្ទយូរមុនចូលគេង អាចរំខានដល់នាឡិកាជីវសាស្ត្ររបស់រាងកាយ និងធ្វើឱ្យគេងលក់យឺត ដោយសារពន្លឺពណ៌ខៀវពីអេក្រង់អាចរារាំងការបញ្ចេញអ័រម៉ូន​មេឡាតូនីនដែលជួយឱ្យរាងកាយមានអារម្មណ៍ងងុយគេង។

ដើម្បីកែលម្អការគេង អ្នកជំនាញណែនាំឱ្យឈប់ប្រើទូរស័ព្ទ ៣០-៦០នាទីមុនគេង បន្ថយពន្លឺអេក្រង់ ប្រើ Night Mode ជៀសវាងមើលព័ត៌មានតានតឹង ឬវីដេអូដែលធ្វើឱ្យខួរក្បាលសកម្ម និងកុំដាក់ទូរស័ព្ទជិតខ្នើយ។

ការកែប្រែទម្លាប់តូចៗមុនចូលគេង អាចជួយឱ្យខួរក្បាលសម្រាកបានល្អ បង្កើនគុណភាពដំណេក និងធ្វើឱ្យរាងកាយស្តារថាមពលបានប្រសើរឡើង៕