ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោកអានឌី ប៊នហាម ឡើងកាន់តំណែងជានាយករដ្ឋមន្ត្រីថ្មីនៃចក្រភពអង់គ្លេស ជំនួសលោក គៀរ ស្តាម័រ

23 ម៉ោង មុន

ប្រទេស​អង់គ្លេស ៖ ប្រមុខ​ថ្មី​នៃ​គណបក្ស​ការងារ​អង់គ្លេស​ លោក​អាន​ឌី​ប៊​ន​ហាម ​កាលពី​ថ្ងៃ​ទី​២០​ កក្កដា បាន​ឡើង​កាន់​តំណែង​នាយក​រដ្ឋមន្ត្រី​ថ្មី​ចក្រភព​អង់គ្លេស​ជំនួស​លោក​គៀរ​ស្តា​ម័​រ ​។

បុរស​វ័យ​៥៦​ឆ្នាំ​រូប​នោះ​ ជា​អភិបាលក្រុង​ហ្គ្រ​ង់​ម៉ា​ន់​ឆេ​ស្ទ័​រ ​ភាគ​ខាងជើង​អង់គ្លេស​ រហូត​ដល់​ខែមិថុនា បាន​ឡើង​បន្ត​តំណែង​ពី​លោក​គៀរ​ស្តា​ម័​រ ដែល​បាន​សុំ​លាលែង​ចេញពី​តំណែង​ ។ បន្ទាប់​ពី​ទទួល​បានការ​គាំទ្រ​ដោយ​សមាជិក​សភា​នៃ​គណបក្ស​ការ ងារ​ដល់​៩៥%​ លោក​អាន​ឌី​ប៊​ន​ហាម បាន​ក្លាយជា​ប្រមុខ​គណបក្ស​ការងារ​កាលពី​ថ្ងៃ​ទី​១៧ ​កក្កដា ដែល​បន្ទាប់​ពី​នេះ ​លោក​ត្រូវ​ក្លាយជា​នាយក​រដ្ឋមន្ត្រី​ ។

លោក​គៀរ​ស្តា​ម័​រ ​ប្រកាស​ពី​ការ​លាលែង​ចេញពី​តំណែង​កាលពី​ថ្ងៃ​ទី​២២​ មិថុនា ក្រោយ​ពី​ប្រជាប្រិយភាព​របស់​លោក​ត្រូវ​បាន​ធ្លាក់​ចុះ​ខ្លាំង​ និង​មានការ​មិន​សប្បាយចិត្ត​ខ្លាំង​ក្នុង​ផ្ទៃ​គណបក្ស​លោក ដោយសារ​ការ​សម្រេចចិត្ត​មិន​ត្រូវ​នានា និង​មាន​សង្គ្រាមប៉ាកា​ក្នុង​ផ្ទៃ​រដ្ឋាភិបាល​លោក ហើយ​រដ្ឋមន្ត្រី​ច្រើន​រូប​បាន​សុំ​លាលែង​ និង​បរាជ័យ​ក្នុង​ការ​បោះ​ឆ្នោត​មូលដ្ឋាន​៕